26/02/2021 08:47
អនុវត្តការវាស់កម្តៅខ្លួនឱ្យសិស្សនៅសាលាសកលជនជាតិអន្តេវាសិកស្រុកកូវង៉ាង។
តាំងពីព្រឹកព្រលឹម សាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យស្រុកកូវង៉ាងបានចាត់កងជួរគ្រូបង្រៀនដើម្បីទទួលសិស្សានុសិស្ស។ ពេលប្អូនៗឈានចូលដល់ខ្លោងទ្វារសាលារៀន ការងារដំបូងបានសាលារៀនអនុវត្តនោះគឺស្ទង់កាយឧណ្ហធាតុ ឱ្យប្អូនលាងដៃដោយទឹករម្ងាប់មេរោគ បន្ទាប់មកទើបឱ្យប្អូនចូលកាន់អន្តេវាសិដ្ឋាន។ ពេលប្អូនៗស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន សាលាតែងបំផុសចលនាឲ្យប្អូនៗកាត់បន្ថយដល់កម្រិតទាបបំផុការប្រសព្វផ្ទាល់ជាមួយសាច់ញាតិនៅខាងក្រៅចូលមក ដើម្បីងាយគ្រប់គ្រងប្អូនៗក៏ដូចជាពិនិត្យទប់ស្កាត់អាសន្នរោគ ។
លោកគ្រូថាច់សា ចាងហ្វាងរងសាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យស្រុកកូវង៉ាងបានឱ្យដឹង៖ ដើម្បីរួមចំណែកជាមួយបណ្តាផ្នែកគ្រប់លំដាប់ថ្នាក់បង្ការ ទប់ស្កាត់អាសន្នរោគមានប្រសិទ្ធភាព សាលាបំពាក់បន្ថែមបណ្តាឧបករណ៍ប្រើប្រាស់ដូចជា៖ ម៉ាស៊ីនស្ទង់កាយឧណ្ហធាតុ ទឹកលាងដៃ ចំពុះលាងដៃដាក់នៅក្នុងទីធ្លាសាលាសម្រាប់សិស្សលាងដៃ និងពាក់របាំងមុខពេលចូលរួមសិក្សា។
ការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ក៏បានឪពុកម្តាយសិស្សយកចិត្តទុកដាក់ផងដែរ។ បងស្រីសឺនធីថាញ់ នៅភូមិពាក់រហាត់ ឃុំឡុងស៊ើង ស្រុកកូវង៉ាងចែករំលែក៖ ខ្ញុំមានកូនរៀននៅសាលាជនជាតិអន្តេវាសិក ដឹងថាការបង្ការ ទប់ស្កាត់អាសន្នរោគ សាលាមានការគ្រប់គ្រងសិស្សហ្មត់ចត់ជាង ទាំងការមកសួរសុខទុក្ខកូនរបស់ឪពុកម្តាយសិស្សក៏កាត់បន្ថយ ម៉្លោះហើយខ្ញុំត្រៀមបម្រុងគ្រប់គ្រាន់បណ្តាវត្ថុប្រើប្រាស់ដូចជា របាំងមុខ របស់ប្រើប្រាស់ឯកជន ទឹកលាងដៃ។ល។ ដើម្បីឱ្យកូនប្រើប្រាស់នៅពេលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន។ បានកូនរៀននៅសាលានេះ រួចបានសាលាគិតគូរ ខ្ញុំក៏មានបំណងរួមចំណែកកិច្ចការតូចតាចដើម្បីរួមជាមួយសាលាអនុវត្តល្អការងារបង្ការ ទប់ស្កាត់អាសន្នរោគ។
នៅមុនពេលប្អូនៗវិលត្រឡប់មករៀនវិញ បណ្តាសាលាសុទ្ធតែទទួលបានបណ្តាសារលិខិត សេចក្តីណែនាំទាក់ទងដល់ការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវី-១៩។ ក្នុងនោះ មានសារលិខិតលេខ ៥៥១/UBND= KGVX ចុះថ្ងៃទី៩ខែកុម្ភៈឆ្នាំ ២០២១ ស្តីពី “ការពាក់របាំងមុខបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ នៅទីសាធារណៈ”។
ប្រជាជនពាក់របាំងមុខចូលរួមការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩។
នៅសាលាបឋមសិក្សាញីទ្រឿង(អា) ស្រុកកូវង៉ាង ការងារបង្ការ ទប់ស្កាត់អាសន្នរោគក្នុងពេលទទួលប្អូនៗចូលរៀនក៏បានសាលាអនុវត្តហ្មត់ចត់ផងដែរ។ អ្នកគ្រូវ៉ធីលី ចាងហ្វាងសាលាបឋមសិក្សាញីទ្រឿង(អា)បានឱ្យដឹង៖ អនុវត្តកិច្ចចង្អុលការរបស់ផ្នែកអប់រំ ក្រៅពីការអប់រំចំណេះដឹង សាលាក៏យកចិត្តទុកដាក់ដល់ការងារអប់រំស្មារតីបង្ការ ទប់ស្កាត់អាសន្នរោគជូនប្អូនៗដើម្បីឱ្យប្អូនៗថែទាំខ្លួនឯង។ ជាក់ស្តែងគឺអប់រំឱ្យប្អូនៗមានទម្លាប់ពេលទៅកាន់កន្លែងមានមនុស្សច្រើន សាលារៀនត្រូវពាក់របាំងមុខ។ល។ តួយ៉ាងដូចក្នុងការវិលត្រឡប់មកចូលរៀនក្រោយពេលសម្រាកតេត សា លាក៏ត្រៀមបម្រុងរបាំងមុខ ពេលមករៀនបើសិនពិនិត្យឃើញប្អូនរូបណាមិនទាន់ពាក់របាំងមុខសាលានឹងផ្តល់ជូនប្អូនភ្លាម រួចពេលប្អូនៗចូលរៀន សាលាក៏ចង្អុលការឱ្យគ្រូបង្រៀនអចិន្ត្រៃយ៍តាមដានស្ថានភាពសុខភាពរបស់ប្អូនៗ បើសិនឃើញមានសញ្ញាខុសពីប្រក្រតីនោះ រិះរកវិធានការដោះស្រាយជាបន្ទាន់។
ពិនិត្យរួម ពេលចូលរៀនមកវិញ បណ្តាសាលាទាំងតំបន់ជ្រៅ តំបន់ឆ្ងាយ តំបន់ជនរួមជាតិខ្មែរតែងប្រតិបត្តិល្អបណ្តាការកំណត់ស្តីពីការបង្ការ ទប់ស្កាត់អាសន្នរោគ។ សង្ឃឹមថា ជាមួយការជ្រោមជ្រែងរបស់បណ្តាសាលារៀន ឪពុកម្តាយ សិស្សានុសិស្សនិយាយដោយឡែក របស់ប្រជាជននិយាយរួម ជឿជាក់ថាអាសន្នរោគឆាប់រលត់រលាយអស់ទៅ នាំមកភាពសុខសាន្ត និងក្តីរីករាយជូនទូទាំងប្រជាជន៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ