07/06/2022 09:19
ប្អូនផាមង៉ុកធឺ កើតនិងធំដឹងក្ដីក្នុងគ្រួសារមួយមានប្រពៃណីស្រឡាញ់ការសិក្សានៅភូមិខ្វែង ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ។ ឪពុកម្ដាយប្អូនបំពេញការងារជាគ្រូបង្រៀនរបស់មត្តេយ្យសាលាង៉ូវឡាក ចំណែកបងប្រុសរបស់ប្អូនកំពុងរៀនថ្នាក់ទី ១២ វិទ្យាល័យយ្វៀងហាយ។
ង៉ុកធឺចែករំលែកថា៖ ប្អូនតែងខិតខំរៀនដោយខ្លួនឯងនៅផ្ទះ ហើយរៀនតាមកម្មវិធីនៅលើបណ្ដាញសង្គមព្រមទាំងខិតខំប្រមូលផ្តុំចំណេះដឹងដែលលោកគ្រូ អ្នកគ្រូបានផ្ទេរឲ្យនៅក្នុងសាលារៀន។ ប្អូនតែងយកចិត្តទុកដាក់ស្ដាប់អ្នកគ្រូ លោកគ្រូពន្យល់មេរៀននៅក្នុងថ្នាក់ និងធ្វើលំហាត់នៅផ្ទះឲ្យបានច្រើន។ ទន្ទឹមនឹងនោះ ការសិក្សាជាក្រុមក៏ផ្ដល់នូវការចងចាំបានយូរផងដែរ។
ប្អូនផាមង៉ុកធី (កណ្តាល) កំពុងផ្តោះប្តូរជាមួយមិត្តភ័ក្តិ។
ទន្ទឹមនឹងភាពងាយស្រួលពេលបានចូលរៀននៅសាលាសកលជនជាតិអន្តេវាសិកអនុវិទ្យល័យស្រុកយៀងហាយ ង៉ុកធឺក៏ជួបបញ្ហាលំបាកក្នុងការរៀនអក្សរខ្មែរដែរ ពីព្រោះប្អូនជាជនជាតិកិញប៉ុន្តែពេលរៀននៅសាលាជនជាតិអន្តេវាសិកត្រូវរៀនអក្សរខ្មែរ។ ដើម្បីជម្នះការលំបាកនេះ ប្អូនព្យាយាមសិក្សាអក្សរខ្មែរបន្ថែមនៅម៉ោងសម្រាករៀន (ចេញលំហែ) ហើយទទួលបានការណែនាំ ដោយអស់ពីចិត្ត ពីសំណាក់លោកគ្រូបង្រៀន និងមិត្តរួមថ្នាក់ប្អូនតែងសម្រេចបានលទ្ធផលល្អក្នុងការសិក្សាខេមរភាសា។ មិនត្រឹមតែមានស្មារតីខិតខំស្វែងរកភាពរីកចម្រើន រៀនសូត្រពូកែ ង៉ុកធឺនៅទាំងជាប្រធានថ្នាក់បានហាត់ពត់លត់ដំ និងរីកចម្រើន ផ្ដើមពីបណ្ដាគំរូរឿងនិទានអំពីអ៊ំហូទៀតផង។ រឿងនិទានដែលប្អូននិទានក៏ទទួលបានរង្វាន់លេខ ២ ក្នុងពិធីប្រឡងនិទានរឿងអំពីអ៊ំហូរង្វង់ថ្នាក់ស្រុកកាលពីឆ្នាំ ២០១៤។
លោកគ្រូ លីង៉ុកត្រឿង ចាងហ្វាងរងសាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យស្រុក យ្វៀងហាយវាយតម្លៃ៖ ង៉ុកធឺជាសិស្សពូកែរបស់សាលា។ ប្អូនតែងព្យាយាម ហើយមានស្មារតីស្រឡាញ់ការរៀនសូត្រ និងមានឆន្ទៈ ឈានមុខ ម៉្លោះហើយតែងបានលោកគ្រូអ្នកគ្រូ និងមិត្តភក្ដិស្រឡាញ់ចូលចិត្ត។ ការខិតខំរៀន សូត្ររបស់ង៉ុកធឺ បានជួយឲ្យសិស្សានុសិស្ស ដែលរៀនមធ្យម និងរៀនខ្សោយមានការជឿនលឿនដូចគ្នា៕
អត្ថបទ-រូបថត៖ សុខា