17/04/2023 10:23
ដោយយល់ដឹងអំពីអត្ថន័យនោះ មានសិស្សមួយក្រុមគឺ ប្អូនង្វៀងធីយីមហុងនិងឡេតាំងបាវង៉ុក (សាលាវិទ្យាល័យជំនាញង្វៀងទៀងថាញ់) បានអនុវត្តបធានបទស្រាវជ្រាវ “អភិរក្ស និងអភិវឌ្ឍន៍តម្លៃបេតិកភណ្ឌប្រវត្តិសាស្រ្ត-វប្បធម៌ មូលដ្ឋាន ដោយទម្រង់សាលារៀនភ្ជាប់ជាមួយបេតិកភណ្ឌ”។ ប្អូនឡេតាំងបាវង៉ុកឲ្យដឹងថា៖ បន្ទាប់ពីបានស្វែងយល់ ពួក ប្អូនបានដឹងថា នៅខេត្តត្រាវិញយើងមានកេរដំណែលជាច្រើនគប្បីត្រូវបានរៀបចំណាត់ថ្នាក់ជាតិ និងថ្នាក់ខេត្ត។ ចំ ណុចលេចធ្លោក្នុងប្រព័ន្ធកេរដំណែលប្រវត្តិសាស្រ្ត-វប្បធម៌ មូលដ្ឋាននៅខេត្តត្រាវិញ គឺបណ្តាសំណង់ដែលពាក់ព័ន្ធដល់បណ្តាវិស័យវប្បធម៌ សាសនារបស់ជនរួមជាតិខ្មែរ ក្នុងនោះ អស្ចារ្យបំផុតគឺវត្តខ្មែរ។
ប្អូនង្វៀងធីយីមហុង (ខាងស្តាំ) និងប្អូនឡេតាំងបាវង៉ុក ឧទ្ទេសនាមអំពីបធានបទស្រាវជ្រាវរបស់ខ្លួន។ រូបថត៖ ង៉ុកស្វង
ចូលរួមសកម្មភាពក្នុងកម្មវិធីសិក្សា ពួកប្អូនបានគ្រូបង្រៀននាំទៅទស្សនាកេរដំណែលមួយចំនួន ក្នុងនោះមានវត្តពិសីវរារាម (ពិសី) ភូមិពិសី ឃុំភឿងថាញ់ ស្រុកកាងឡុង។ នេះជាវត្តមួយដែលបានទទួលស្គាល់ជាកេរដំណែលថ្នាក់ ជាតិកាលពីឆ្នាំ ២០១២។ ក្រៅពីតម្លៃប្រវត្តិសាស្រ្ត វត្តពិសីវរារាមជាស្ថាបត្យកម្មពិសេស ប្រកបដោយលក្ខណៈវប្បធម៌របស់ជនរួមជាតិខ្មែរ គឺជាមជ្ឈមណ្ឌលវប្បធម៌ សិក្សាអប់រំ និងជាកន្លែងរក្សាទុកនូវបណ្តាតម្លៃវប្បធម៌ប្រពៃណីអរូបីរបស់ជនរួមជាតិខ្មែរ។ ថ្វីត្បិតដូច្នោះ បច្ចុប្បន្ន វត្តមានការទ្រុឌទ្រោម អាចនឹងបាត់តម្លៃប្រវត្តិសាស្រ្ត។ ហេតុនោះ ប្អូនៗអនុវត្តបធានបទស្រាវជ្រាវដើម្បីអភិរក្ស និងអភិវឌ្ឍន៍បណ្តាតម្លៃប្រវត្តិសាស្រ្ត វប្បធម៌របស់វត្ត។
ការស្រាវជ្រាវរបស់សិស្សទាំង ០២ រូបនេះ បានចាប់ផ្ដើមអនុវត្តចាប់តាំងពីខែមេសាដល់ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយ មានបណ្តាសកម្មភាពពិនិត្យ ស្វែងយល់អំពីលក្ខណៈរបស់កេរដំណែលប្រវត្តិសាស្រ្ត ស្រាវជ្រាវ ប្រមូលបណ្តាឯកសាររួចវិភាគពីតម្លាភាពតម្លៃប្រវត្តិសាស្រ្ត អប់រំ វប្បធម៌។ល។ ពីប្រភពភោគផលធម្មជាតិនៃកេរដំណែលប្រវត្តិសាស្រ្ត-វប្បធម៌នៅមូលដ្ឋាន។ ទន្ទឹមនឹងនោះ ប្អូនៗនៅទាំងបង្កើតការត្រួតពិនិត្យនៅលើប្រព័ន្ធ Google Forms រួចផ្ញើឲ្យមុខសញ្ញាដែលបានត្រួតពិនិត្យ។ ឆ្លងតាមរយៈប្រមូលព័ត៌មានអំពីការយល់ដឹងរបស់ប្រជាជន និងរបស់សិស្សសាលាវិទ្យា ល័យ ចំពោះកេរដំណែលប្រវត្តិសាស្រ្ត-វប្បធម៌មូលដ្ឋាន។ ទន្ទឹមនឹងនោះ ចាប់ផ្តើមសម្ភាសចំពោះសិស្សមួយចំនួននៅ នឹងសាលាវិទ្យាល័យជំនាញង្វៀងទៀងថាញ់ និងសម្ភាស ព្រះសង្ឃមួយចំនួនអង្គ និងគណៈអារាមាភិបាលវត្តពិសីវរារាម និងលោកគ្រូ អ្នកគ្រូដែលបង្រៀនវិញ្ញាសាអក្សរសាស្រ្ត ប្រវត្តិសាស្រ្ត និងអប់រំមូលដ្ឋាន និងគ្រូបង្រៀនផ្នែកភាសា-វប្បធម៌-សិល្បៈខ្មែរណាមបូ។ល។
ផ្ដើមពីបណ្ដាលទ្ធផលដែលប្រមូលបាន ប្អូនៗបានចងក្រងជាឯកសារភ្ជាប់នឹងខ្លឹមសារពង្រីកតម្លៃកេរដំណែលប្រវត្តិសាស្រ្ត-វប្បធម៌មូលដ្ឋានជាមួយនឹងការសិក្សា អប់រំនៅក្នុងសាលារៀន និងស្នើទម្រង់ “សាលារៀនភ្ជាប់ជាមួយ បេតិកភណ្ឌ” ដើម្បីអនុវត្តទៅក្នុងកម្មវិធីសិក្សាអប់រំវិទ្យាល័យឆ្នាំ ២០១៨ នៅក្នុងសាលារៀន។ ជាមួយអត្ថន័យជាក់ស្តែង នេះ ដើម្បីពង្រីកតម្លៃកេរដំណែល ផ្សព្វផ្សាយកេរដំណែលដល់កន្លែងនានាតាមយៈការសិក្សាអប់រំ ពង្រីកវិស័យទេស ចរណ៍។ ឯកសារចងក្រងរបស់សិស្សទាំង ០២ រូបនេះ ទទួលបានជ័យលាភីលេខមួយក្នុងពិធីប្រឡងសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត-បច្ចេកទេសថ្នាក់ខេត្ត សម្រាប់សិស្សកម្រិតមធ្យមសិក្សា ឆ្នាំសិក្សា ២០២២-២០២៣។
ដោយទទួលបានជ័យលាភីលេខមួយក្នុងពិធីប្រឡង ប្អូនទាំង ០២ រូបមានមោទនភាព ហើយសង្ឃឹមថាបធានបទ នេះ បន្តពង្រីកប្រសិទ្ធភាពក្នុងការសិក្សា រក្សាទុក និងរកឃើញនូវបណ្តាតម្លៃរបស់កេរដំណែលរបស់វត្តពិសីវរារាម។ ប្អូនង្វៀងធីយីមហុងឲ្យដឹងបន្ថែម៖ ពួកប្អូនសង្ឃឹមថា ការស្រាវជ្រាវរបស់ប្អូនៗបានរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការអប់រំ ទន្ទឹមនឹងនោះ ពង្រីកតម្លៃបណ្តាកេរដំណែលក្នុងខេត្ត ជាពិសេសគឺ បណ្តាកេរដំណែលរបស់ជនជាតិខ្មែរ គួបផ្សំជាមួយនឹងវិស័យទេសចរណ៍ផ្លូវជំនឿ ទេសចរណ៍វប្បធម៌ នាំមកផលប្រយោជន៍សេដ្ឋកិច្ចជូនខេត្តត្រាវិញ៕
ង៉ុកស្វង-ថាច់ហៀង