25/09/2020 09:07
ពិធីទទួលប័ណ្ណទទួលស្គាល់សាលាសម្រេចសម្បទាជាតិកម្រិត ១។ រូបថតៈខាក់លឿង
បណ្ដាឆ្នាំកន្លងសាលាបឋមសិក្សាហាមតឹងតែងរក្សាខ្ជាប់ក្រឹត្យក្រម របៀបរបបក្នុងសកម្មភាពបង្រៀននិងរៀន គុណភាពអប់រំគ្រប់វិស័យតែងលំនឹង។ ទន្ទឹមនឹងនោះ សាលាតែងជំរុញមាំការកែប្រែ ផ្លាស់ថ្មីវិធីសាស្រ្ដបង្រៀន និងរៀន ចាត់តាំងបើកបណ្ដាបធានបទចូលរួមម៉ោងបង្រៀនសំដៅដកពិសោធន៍តាមរយៈភាពជាក់ស្ដែង ផ្សព្វផ្សាយខ្លឹមសារវាយតម្លៃសិស្សត្រូវតាមកំណត់ អនុវត្តល្អ “ទិវាទូទាំងប្រជាជនបញ្ជូនកុមារទៅរៀន” ប្រមូលកុមារស្ថិតក្នុងអាយុទៅរៀន ១០០% ។ ចាប់ពីឆ្នាំសិក្សា ២០១៥ - ២០១៦ មកទល់ពេលនេះ អត្រាសិស្សសម្រេចកម្មវិធីថ្នាក់រៀនសម្រេចពី ៩៩% ឡើងទៅ សិស្សថ្នាក់ទី ៥ សម្រេចកម្មវិធីបឋមសិក្សា ១០០% កម្មាភិបាលគ្រូបង្រៀនរបស់សាលាសុទ្ធសឹងសម្រេចកម្រិតវិជ្ជាពីសម្បទាដល់លើសម្បទា គ្រូបង្រៀនបានវាយតម្លៃតាមកំណត់សម្បទាមុខរបរពីថ្នាក់គ្រាន់បើដល់ថ្នាក់ល្អ មានគ្រូបង្រៀន ២៣/២៣ រូបសម្រេចកិត្តិនាមគ្រូបង្រៀនពូកែថ្នាក់សាលា គ្រូបង្រៀន ០៦ រូបបង្រៀនពូកែថ្នាក់ស្រុក។ សាលាតែងធ្វើល្អការងារសហការរវាងបរិស្ថានទាំង ០៣ ៖ សាលារៀន គ្រួសារ និងសង្គម អនុវត្តល្អការងារជំរុញការសិក្សា ជំរុញបញ្ញាជាលទ្ធផលពីឆ្នាំសិក្សា ២០១៥ - ២០១៦ មក ទល់ពេលនេះសាលាបានចលនាគបវាល់ជូនអាហារូបករណ៍ ១៧៥ ចំណែកដល់សិស្សក្រីក្រ សរុបតម្លៃ ៨៧,៥ លានដុង ជូនទោចក្រយាន ២៥ គ្រឿងដល់សិស្សានុសិស្ស។ សាលាមាន គ្រប់បន្ទប់ធ្វើការ ទិដ្ឋភាពបរិស្ថានរបស់សាលា ស្រឡះ ត្រជាក់ ជ្រះ ស្អាត ជារៀងរាល់ឆ្នាំ សាលាតែងបានទទួលស្គាល់សម្រេចសម្បទាឧត្តានកម្មអប់រំកម្រិតបឋមសិក្សា។
នៅពេលខាងមុខសាលានឹងបន្តបង្កើនគុណភាពគ្រប់គ្រងអប់រំ ចំពោះសមូហភាពកម្មាភិបាលគ្រូបង្រៀនរបស់សាលាតែងជាគំរូក្នុងការរៀនសូត្រនិងច្នៃប្រតិដ្ឋដោយខ្លួនឯង យកអស់ពីកម្លាំងកាយចិត្តរបស់ខ្លួនដើម្បីសិស្សជាទីស្រឡាញ់ បង្ករាល់លក្ខណៈដើម្បីប្អូនៗ បានរៀន សូត្រក្នុងស្ថានភាពស្និទ្ធស្នាល ត្រជាក់ត្រជំ រួមចំណែកបង្កើនគុណភាព ប្រសិទ្ធភាពអប់រំ ស្នើវិនិយោគទុនកែប្រែបង្កើនកម្រិតដើម្បីសាលាកសាងសម្រេចសម្បទាជាតិកម្រិត ២ ៕
ខាក់លឿង-ថាច់ហ្វាង