11/06/2021 08:06
តាមអ្នកគ្រូថាយធីងឺ ចាងហ្វាងរងសាលាវិទ្យាល័យទីវកឹង ចំនួនសិស្សថ្នាក់ ១២ របស់ សាលាច្រើនបង្គួរ មានសិស្ស ៣៨៣ នាក់កំពុងរំលឹកមេរៀននៅ ២ កន្លែង ( វិទ្យាល័យទីវកឹង និងនៅឃុំតឹបង៉ាយ) ដោយមាន ១១ ថ្នាក់ ( ០៥ ថ្នាក់វិទ្យាសាស្ត្រសង្គមចម្រុះ ០៦ ថ្នាក់ វិទ្យាសាស្ត្រធម្មជាតិចម្រុះ)។ ក្នុងសម័យប្រឡងឆ្នាំ ២០២០ លទ្ធផលប្រឡងជាប់ ១០០% ជាកម្លាំងជំរុញសម្រាប់ឆ្នាំនេះ គណៈចាងហ្វាង គ្រូបង្រៀនរបស់សាលាខិតខំរំលឹកមេរៀនឡើងវិញឲ្យបានល្អ ដើម្បីអាចសម្រេចបានលទ្ធផលខ្ពស់បំផុត មិនត្រឹមតែបង្កើននូវស្នាដៃ ជំនួយឲ្យលទ្ធផលប្រឡងជាប់សម្រេចបានខ្ពស់ ហើយនៅទាំងបង្កលក្ខណៈជួយឲ្យសិស្សមានពិន្ទុគ្រប់តាមសម្បទាដាក់ចេញរបស់មហាវិទ្យាល័យ ឧត្តមសិក្សា។ ដំណាក់កាលចាត់តាំងរំលឹកមេរៀនតែងយកចិត្តទុកដាក់ដល់ការបត់បែងសមត្ថភាពសិស្ស ដើម្បីសិស្សទាំងឡាយបានក្រេបជញ្ជក់មេរៀនបានល្អ។
សិស្សថ្នាក់ទី ១២ រំលឹកមេរៀនត្រៀមប្រឡងយកវិញ្ញាបនបត្រ។ រូបថត៖ អាញ់ខ្វា
សកម្មភាពរំលឹកមេរៀនឡើងវិញគឺដើម្បីធានាឲ្យសិស្សមានចំណេះដឹង សមស្របជាមួយលក្ខណៈរបស់វិញ្ញាសាប្រឡង ជួយឲ្យប្អូនៗនឹងនរចិត្តចូលរួមសម័យប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យ។ ខ្លឹមសាររំលឹកមេរៀនច្បាមតាមកម្មវិធីអប់រំវិទ្យាល័យ មេរៀនសំខាន់ៗថ្នាក់ ១២ ( ពី ៨៥ - ៩០% ចំនួនចំណេះដឹង) តាមវិញ្ញាសាប្រឡងបើកចំហ គួបផ្សំ។ តាមផែនការរបស់សាលា ក្រោយពេលបញ្ចប់ឆ្នាំសិក្សារយៈកាលរំលឹកមេរៀឡើងវិញចំពោះ ០៩ វិញ្ញាសាប្រឡង គឺ ១០ សប្តាហ៍ មាន ២៨៥ ម៉ោងរៀន ក្នុងនោះវិញ្ញាសាគណិតវិទ្យា ៦០ ម៉ោង បណ្តាវិញ្ញាសាក្រៅពីនោះពី ៤០-៥០ ម៉ោង)។
តាមអ្នកគ្រូ ឡេធីម៉ីឡិញ បង្រៀនវិញ្ញាសាគណិតវិទ្យា វិញ្ញាសាប្រឡងនីមួយៗ តែងមាន សំណួរជាគ្រឹះស្ថាន និងលើកកម្ពស់ ពេលរំលឹកមេរៀនយោងតាមបណ្តាវិញ្ញាសាគំរូមុន ដោយមានសំណួរវិភាគ ៣៥ សំណួរដំបូងភាគច្រើនសិស្សធ្វើមេរៀនបានល្អ គិតតាំងពីសំណួរទី ៣៥-៤០ កាន់តែលំបាកឡើង។ ក្រោយសំណួរលេខ ៤០ គឺសម្រាប់សិស្សរៀន ពូកែ សម្រេចពិន្ទុជាប់មហាវិទ្យាល័យ ក្នុងនោះមានបណ្តាសំណួរវិភាគ អនុវត្តចំណេះ ដឹងពាក់ព័ន្ធមុខជំនាញអនុវត្ត។ ក្នុងដំណាក់កាលរំលឹកមេរៀនឡើងវិញ អ្នកគ្រូបត់បែង សិស្សតាមសមត្ថភាព និងឲ្យបណ្តាក្រុមដោះស្រាយបណ្តាសំណួរសម្បទាជាមួយសមត្ថភាព ក្រោយមកបូកសរុបមកវិញ ណែនាំរួម ដើម្បីសិស្សក្នុងថ្នាក់យល់មេរៀន។ ថ្នាក់ទី ១២ (អា) ២ អាស្រ័យអ្នកគ្រូធ្វើអចិន្រ្តៃយ៍ ប្អូនៗជាសិស្សគ្រាន់បើនិងមានចរិយាសម្បតិ្តល្អ ខិតខំក្នុងការ រៀនសូត្រតាំងពីដើមឆ្នាំសិក្សា មានសិស្សជាច្រើនចេះស្វែងរកវិញ្ញាសាប្រឡងគំរូបន្ថែមទៀតផង។ល។
ប្អូនង្វៀងម៉ាយភឿង សិស្សថ្នាក់ទី ១២(អា)១ ជាសិស្សគំរូក្នុងការសិក្សា ពេលឈានចូល រំលឹកមេរៀន ប្អូនខិតខំសម្រេចបានលទ្ធផលខ្ពស់បំផុត។ បច្ចុប្បន្ន ប្អូនបានរំលឹកមេរៀនឡើងវិញជិតចប់កម្មវិធីថ្នាក់ ១២ ហើយនៅបណ្តាចំណេះដឹងក្នុងកម្មវិធីថ្នាក់ទី ១០ និងទី ១១ ម៉ាយភឿងចែករំលែកថា៖ អាស្រ័យប្អូនចុះឈ្មោះប្រឡងផ្នែកភាសាជប៉ុន ប្រឡង និទ្ទេស D១ ទើបប្អូនផ្តុំកម្លាំងរំលឹកវិញ្ញាសាគណិត អក្សរសាស្ត្រ និងភាសាអង់គ្លេស។ ក្រៅពីវិញ្ញាសាប្រឡងបានលោកគ្រូ អ្នកគ្រូរំលឹកមេរៀននៅលើថ្នាក់រៀន ប្អូននៅទាំងស្វែងរកបន្ថែមបណ្តាវិញ្ញាសាប្រឡងគំរូ និងដោះស្រាយដោយខ្លួនឯង លទ្ធផលវិញ្ញាសាអង់ គ្លេសសម្រេចបានពី ០៧-០៨ ពិន្ទុវិញ្ញាសាគណិត និងបណ្តាវិញ្ញាសាផ្សេងសម្រេចបាន ០៧ ពិន្ទុ។
កិច្ចសហការរវាងសាលារៀន និងឪពុក ម្តាយសិស្ស ក្នុងដំណាក់កាលនេះ មានការ ចាំបាច់ ចំពោះការរំលឹកមេរៀនរបស់សិស្ស អាស្រ័យក្រៅពីរំលឹកមេរៀនឡើងវិញ សិស្សគប្បីបានយកចិត្តទុកដាក់អំពីសុខភាព សតិអារម្មណ៍ ជាពិសេសក្នុងដំណាក់កាលអាសន្ន រោគកូវីដ-១៩ ដូចពេលបច្ចុប្បន្ន។ អ្នកគ្រូ ថាយធីងឺ បានឲ្យដឹងបន្ថែម៖ ថ្វីត្បិតតែមាន ករណីមួយចំនួន សិស្សមិនទាន់បានការយកចិត្តទុកដាក់របស់គ្រួសារ មិនសូវរំលឹកប្អូនៗ ឲ្យរំលឹកមេរៀន ម៉្លោះហើយមានពេលខ្លះមិនទាន់យកចិត្តទុកដាក់ដល់ការរំលឹកមេរៀន។ ហេតុនោះគ្រូអចិន្រ្តៃយ៍ គ្រូទទួលបន្ទុកវិញ្ញាសា និងគណៈចាងហ្វាងសាលាតែងក្រើនរំលឹក តាមដានដំណាក់កាលរំលឹកមេរៀនឡើងវិញ ដាក់សំណួរសមស្របជាមួយសមត្ថភាព ជំ នួយឲ្យប្អូនៗលើកកម្ពស់ចំណេះដឹងក្នុងការសិក្សា។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់ថែទាំសុខភាពរបស់ប្អូនៗ និងក្រើនរំលឹកឲ្យប្អូនៗចេះការពារខ្លួនឯង ក្នុងស្ថានភាពជំងឺកំពុងរីករាលដាលយ៉ាងស្មុគស្មាញ៕
ប្រែសម្រួល៖ សុខា