03/11/2022 16:11
សាលាវិទ្យាល័យឡុងហ៊ីបបានធ្វើលម្អិតចលនារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ដើម្បីអនុវត្តជាក់ស្តែងក្នុងអង្គភាព រួមចំណែកបំពាក់ បំប៉នអំពីគុណសម្បត្ដិ សីលធម៌ជូនកម្មាភិបាល គ្រូបង្រៀន បុគ្គលិក និងសិស្សានុសិស្ស បង្កជាបរិយាកាសប្រឡងប្រណាំងយ៉ាងអធិកធម ញ៉ាំងឱ្យអង្គភាព បង្កើនគុណភាពអប់រំបានគ្រប់ជ្រុងជ្រោយ។ ឆ្នាំសិក្សា ២០២១-២០២២ សាលាមានសិស្សជាង ៩៩% ប្រឡងឡើងថ្នាក់ (សិស្សម្នាក់ឈប់រៀនពាក់កណ្តាល ការ)។ ក្នុងនោះ សិស្សជិត ២៤% សម្រេចនិទ្ទេស ពូកែ សិស្សជាង ៥២% សម្រេច និទ្ទេសគ្រាន់បើ។ក្រៅពីនោះ មានសិស្សជាច្រើននាក់ទៀតចូលរួមបណ្តាកម្មវិធីប្រឡង ថ្នាក់ខេត្តទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ដូចជា៖ ទទួលជ័យលាភីលេខ ១ នៃពិធីប្រឡង គោលគំនិត គម្រោងការផ្តើមអាជីពខេត្តត្រាវិញឆ្នាំ ២០២១។ ជ័យលាភីលេខ ១ លេខ ២ នៃពិធីប្រឡងគោលគំនិតច្នៃប្រតិដ្ឋពណ៌បៃតងឆ្នាំ ២០២១ ។ល។
លោកគ្រូគឹមង៉ុកអឹង ចាងហ្វាងសាលាវិទ្យាល័យឡុងហ៊ីប។
ឆ្នាំសិក្សា ២០២២-២០២៣ សាលា មានកម្មាភិបាល គ្រូបង្រៀន បុគ្គលិក ៤៤ នាក់ ក្នុងនោះកម្មាភិបាល គ្រូបង្រៀន បុគ្គលិកខ្មែរ ១៩ នាក់ ។ សាលាបានបំផុស ចលនាគ្រូបង្រៀន បុគ្គលិក សិស្សឲ្យចុះឈ្មោះរៀនសូត្រ និងធ្វើតាមអ៊ំដោយមាន បធានបទនីមួយៗជាក់ស្តែង ភ្ជាប់ជាមួយនឹងបធានបទនៃឆ្នាំសិក្សានីមួយៗ និងជាក់ស្តែងដូចជា៖ សាលាបានសកម្មក្នុងការអនុវត្តន៍បណ្ដាសកម្មភាពសង្គមូបនីយកម្មក្នុងកាងរសិក្សា កម្មាភិបាលគ្រូបង្រៀនសាលា ប្រិតសំចៃប្រាក់ចិញ្ចឹម ជ្រូកដីសម្រាប់ឧបត្ថម្ភដល់សិស្សក្រីក្រ គួបផ្សំនឹងចលនាបណ្តាអង្គការ ចាត់តាំង សប្បុរសជនជូនទោចក្រយាន តុតាំង ជូនអាហារូបកណ៍ដល់សិស្សក្រីក្រ។ គិតតាំងពីដើមឆ្នាំសិក្សា ២០២២-២០២៣ មកទល់ពេលនេះ សាលាបានជូនទោចក្រយានបាន ០៩ គ្រឿង សៀវភៅសរសេរជាង ១.២០០ ក្បាល អាហារូបករណ៍ ១០ ចំណែក (ក្នុងមួយចំណែកៗតម្លៃ ០១ លានដុង)។ល។ ដល់សិស្សក្រីក្រ សិស្សដែលមានស្ថានភាពលំបាក សរុបទឹកប្រាក់ជិត ៥០ លានដុង។
លោកគ្រូឡេហ្វាងណាម លេខាសម្ព័ន្ធយុវជនសាលាវិទ្យាល័យឡុងហ៊ីបបានឱ្យដឹង៖ “អំពីការរៀន សូត្រ និងធ្វើតាមអ៊ំ គណៈចាងហ្វាងសាលាបានចង្អុលការបណ្ដាអង្គការមហាជនឲ្យ ចុះឈ្មោះ ធ្វើតាមអ៊ំសមស្របជាមួយនឹងភារកិច្ចដែលបានប្រគល់ជូន។ ចំពោះសមាជិក យុវជន ក៏បានចូលរួមបណ្តាទម្រង់ជាច្រើនដូចជា៖ ប្រិតសំចៃឧបត្ថម្ភផ្ទះមិត្តភាព ទម្រង់ដាំផ្កានិទាឃរដូវជូនអ៊ំ ចលនាផែនការតូច កសាងមូលនិធិឧបត្ថម្ភសិស្សក្រីក្រ ។ល។
ម៉ោងបង្រៀនវិញ្ញាសាអប់រំប្រជាពលរដ្ឋរបស់គ្រូបង្រៀនសាលាវិទ្យាល័យឡុងហ៊ីប។
ប្អូនឡឹមធីថាញ់ហឿង(ជនជាតិខ្មែរ) សិស្សថ្នាក់ ១២ A១ សាលាវិទ្យាល័យឡុងហ៊ីប ជាលេខាសាខាសម្ព័ន្ធយុវជនគំរូ ក្នុងការរៀនសូត្រ និងធ្វើតាមអ៊ំ។ ថាញ់ហឿង សំណេះសំណាល៖ ឆ្លងតាមរយៈការប្រជុំជីវភាពនៅថ្ងៃដើមសប្ដាហ៍ និងបានស្ដាប់និទានរឿងពីអ៊ំ ព្រមទាំងបានលោកគ្រូ អ្នកគ្រូបង្ហាត់បង្រៀនបន្ថែមអំពីបណ្ដាខ្លឹមសារនៃការរៀនសូត្រ និងធ្វើ តាមអ៊ំ បានជំនួយឱ្យប្អូនបង្កើនការយល់ដឹង បង្កើនស្មារតីទទួលបន្ទុកក្នុងថ្នាក់រៀន ក៏ដូចជាក្នុងជីវភាព សង្គម។ ប្អូនយល់ឃើញថា រឿងនិទានរបស់អ៊ំសាមញ្ញ ងាយយល់ ងាយធ្វើ។ បណ្ដាការងារដែលប្អូនអនុវត្ដជាក់ស្ដែងដូចជា៖ ប្រិតសំចៃប្រាក់ដើម្បីជួយ ធុរៈដល់មិត្ដ ភ័ក្ដិដែលមានស្ថានភាពគ្រួសារជួបការលំបាក ពេលចេញរៀនរំលឹក គ្នាជួយបិទកុងតាក់ អំពូលភ្លើងចូលរួមអនាម័យសាលាថែរក្សាទ្រព្យសម្បត្ដិរដ្ឋ មិនទៅរៀនយឺតពេល ព្យាយាមរៀនសូត្រ។ល។ ទាំងនោះជាការងារដែលប្អូនធ្វើជារឿយៗតាមបណ្ដាំរបស់អ៊ំ “វ័យក្មេង ធ្វើការងារតូច” ។
លោកគ្រូ គឹមង៉ុកអឹង ចាងហ្វាង សាលាវិទ្យាល័យឡុងហ៊ីបបានឱ្យដឹង៖ សាលាបានកំណត់ច្បាស់ថា ការរៀនសូត្រនិងធ្វើតាមអ៊ំជាការរៀនសូត្រអស់មួយជីវិត របស់គ្រូ និងសិស្សសាលា ម្ល៉ោះហើយគណៈចាងហ្វាងបានផ្សារភ្ជាប់ភារកិច្ចក្នុងការ បង្រៀន ភ្ជាប់ជាមួយនឹង ការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ”។ជាពិសេសឆ្នាំសិក្សា ២០២២‑២០២៣ សាលាបានចុះឈ្មោះរៀនសូត្រ និងធ្វើតាមអ៊ំដោយមានបធានបទ៖ “ សាមគ្គី ប្តេជ្ញាផ្លាស់ថ្មី វិធីសាស្រ្តបង្រៀនតាម គោលដៅអប់រំសិស្សឲ្យដល់ព្រមដោយគុណសម្បត្តិ វិជ្ជាសម្បត្តិ កសាងសាលា សម្រេចសម្បទាជាតិ”។នេះជាភារកិច្ចសំខាន់ដែលសាលាខិតខំអនុវត្តសម្រេចតាមគោលដៅនៃបធានបទដែលបានចុះឈ្មោះ។ ដើម្បីអនុវត្តសម្រេចគោលដៅនោះ សាលា បន្ដការផ្លាស់ថ្មីវិធីសាស្រ្តបង្រៀន បង្កើនប្រសិទ្ធភាពចលនាប្រឡងប្រណាំង “បង្រៀនល្អ រៀនល្អ” ជំរុញមាំ ការរៀន សូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ភ្ជាប់ជាមួយនឹងបណ្ដា ចលនាប្រឡងប្រណាំងសំខាន់ៗ របស់ផ្នែកអប់រំ។ ទន្ទឹមនឹងនោះ សាលាយកចិត្ដទុកដាក់ ចំពោះសកម្មភាពអប់រំសីលធម៌ ចំណេះដឹងអំពីការរស់នៅជូន សិស្សឲ្យបានល្អ តាមរយៈសកម្មភាពប្រជុំជីវភាពថ្ងៃដើមសប្ដាហ៍ និទានរឿងអ៊ំ ដើម្បីបង្កើនគុណភាពអប់រំគ្រប់ជ្រុងជ្រោយរបស់អង្គភាព៕
អត្ថបទ‑រូបថត៖ សុជា