24/10/2022 08:14
លោកគ្រូលីង៉ុកទ្រឿង ចាងហ្វាងរងសាលាបានឱ្យដឹងថា៖ ការកសាងសាលាសម្រេចសម្បទាជាតិគឺជាដំណាក់កាលខិតខំរបស់កងជួរកម្មាភិបាល គ្រូបង្រៀន បុគ្គលិករបស់សាលា។ សាលាបានប្រមូលផ្ដុំបណ្ដាប្រភពកម្លាំង អនុវត្តបណ្ដាការកំណត់ ក្នុងនោះមានការអនុវត្តន៍តាមសេចក្ដីណែនាំលេខ ១៨/២០១៨/TT-BGDĐT ចុះថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៨ របស់ក្រសួងអប់រំ និងបណ្ដុះបណ្ដាល “ចេញផ្សាយសេចក្ដីកំណត់ស្ដីពីការពិនិត្យគុណភាពអប់រំ និងទទួលស្គាល់សម្រេចសម្បទាជាតិចំពោះសាលាអនុវិទ្យាល័យ សាលាវិទ្យាល័យ និងសាលាសកលមានកម្រិតសិក្សាច្រើន”។ តាមរយៈការផ្សព្វផ្សាយអនុវត្ត ទទួលបានការឯកភាពខ្ពស់ពីសំណាក់កម្មាភិបាល គ្រូបង្រៀន បុគ្គលិករបស់សាលា។ សាលាបានទទួលស្គាល់សម្រេចសម្បទាជាតិជាកិត្តិយសធំធេងសម្រាប់សាលានិយាយដោយឡែក ផ្នែកអប់រំរបស់ស្រុកនិយាយរួម។\
ម៉ោងរៀននៃថ្នាក់មួយក្នុងបណ្ដាថ្នាក់រៀននៃសាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យស្រុកយ្វៀងហាយ។
សាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យស្រុកយ្វៀងហាយបានបង្កើតឡើងនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០០៩ លើផ្ទៃដីចំនួន ៧.៩៦២ ម៉ែត្រក្រឡា។ ជាង ១០ ឆ្នាំដែលបានបង្កើត និងរីកចម្រើន សាលាតែងឆ្លើយតបគោលដៅអប់រំក្នុងដំណាក់កាលនីមួយៗ មានផែនការកែប្រែគុណភាព កៀរគរបណ្ដាប្រភពកម្លាំងរួមចំណែកបង្កលក្ខណៈធានាឱ្យសាលាមិនបង្អង់លើកកម្ពស់គុណភាព ប្រសិទ្ធភាពអប់រំ។ សិស្សានុសិស្សដែលបានជ្រើសចូលរៀននៅសាលានេះភាគច្រើនជាជនជាតិខ្មែរ មាននិទ្ទេសសិក្សាពីពូកែ គ្រាន់បើឡើងទៅ ទន្ទឹមនឹងនោះ គ្រូបងង្រៀនម្នាក់ៗតែងជ្រោងខ្ពស់ស្មារតីទទួលបន្ទុកក្នុងការបង្ហាត់បង្រៀន។ ជារៀងរាល់ឆ្នាំចំនួនសិស្សសម្រេចនិទ្ទេសពូកែ គ្រាន់បើមានជាង ៩០%។
សាលាតែងបង្កទំនាក់ទំនងបានល្អជាមួយឪពុកម្ដាយសិស្សក្នុងការអប់រំប្អូនៗ ម៉្លោះហើយក្នុងបណ្ដាឆ្នាំកន្លង ប្អូនៗដែលចូលមកសិក្សានៅក្នុងសាលាគ្មានករណីណាបំពានបណ្ដាសេចក្ដីកំណត់របស់សាលាក៏ដូចជាការកំណត់របស់ផ្នែកអប់រំឡើយ។ បងថាច់ស្វាង នៅភូមិសារយ៉ាំង ឃុំដូងចូវចែករំលែក៖ សាលារក្សាខ្ជាប់ភាពទំនាក់ទំនង ជាមួយឪពុកម្ដាយសិស្សជាទង្វើប្រចាំដើម្បីតម្រែតម្រង់ចរិតរៀនសូត្ររបស់ប្អូនៗ។ ជារៀងរាល់ឆ្នាំ សាលាតែងមានការចាត់តាំងប្រជុំឪពុកម្ដាយសិស្សដើម្បីប្រកាសនូវលទ្ធផលរៀនសូត្ររបស់ប្អូនៗ។ ទង្វើនោះគឺដើម្បីឆាប់រកឃើញបណ្ដាចំណុចខ្សោយចំពោះប្អូនៗដើម្បីមានទិសដៅដោះស្រាយបានល្អប្រសើរជាង។ ប្រការមួយក្នុងបណ្ដាប្រការដែលខ្ញុំយកចិត្តទុកដាក់គឺ ជារៀងរាល់ឆ្នាំ សាលាតែងមានប្អូនៗទទួលបានរង្វាន់ក្នុងបណ្ដាសម័យប្រឡង។
ជាមួយលទ្ធផលដែលសម្រេចបានពីការកសាងសាលាសម្រេចសម្បទាជាតិ កងជួរកម្មាភិបាល គ្រូបង្រៀនរបស់សាលាបន្តការខិតខំ ក្នុងនោះមានការសហការជាមួយការិយាល័យអប់រំ និងបណ្ដុះបណ្ដាលស្រុក បន្តការធ្វើសេនាធិការជាមួយគណៈកម្មាធិការប្រជាជនស្រុកចង្អុលការវិនិយោគបានទាន់ពេលបណ្ដាប្រភពកម្លាំងដើម្បីសាលាសម្រេចសម្បទាជាតិកម្រិតលេខ ២ ឬក៏បានទទួលស្គាល់ឡើងវិញ។ ទន្ទឹមនឹងនោះ ជំរុញមាំចលនា “បង្រៀនល្អ រៀនល្អ” លោកគ្រូ អ្នកគ្រូម្នាក់ៗតែងជា “គំរូភ្លឺស្វាង និងច្នៃប្រតិដ្ឋ” មិនបង្អង់ពូតផ្ដុំបន្ថែមពីសីលធម៌គ្រូបង្រៀន មិនបង្អង់ រៀនសូត្រដោយខ្លួនឯងដើម្បីលើកកម្ពស់លទ្ធភាពជំនាញ និងស្វែងយល់ផ្លាស់ថ្មី ច្នៃប្រតិដ្ឋក្នុងការអប់រំ និងបង្ហាត់បង្រៀន៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ