26/11/2021 22:21
ស្រ្តីកើតមហារីកដោះគួរតែហ្វឹកហាត់វិធី “សមាធិ”
នេះជាការសន្និដ្ឋានត្រូវបានដកស្រង់ចេញក្នុងរយៈកាលស្រាវជ្រាវនៅលើអ្នកជំងឺមហារីកដោះចំនួន ២៩០ នាក់នៅដំណាក់កាលដំបូងរបស់អ្នកវិទ្យាសាស្ត្រទាំងឡាយនៅមហាវិទ្យាល័យ Texas សហរដ្ឋអាមេរិក។
ការហ្វឹកហាត់សមាធិ (Yoga) រួមមានការតាំងសមាធិត្រួតពិនិត្យខ្យល់ដង្ហើមដំឡើងសាច់ដុំ។ល។ ក្រៅពីនោះ ចំពោះបុគ្គលមួយចំនួនមានសុខភាពធម្មតានោះការហ្វឹកហាត់សមាធិក៏មានផលប្រយោជន៍បំផុតដល់សុខភាព ដូចជាចរាចរថាមពលបេះដូងលោតល្អ បង្កើនស្មារតីចងចាំ និងធូរស្រាលខួរក្បាលស្កប់ស្កល់។
ឯរបៀបហាត់ “សមាធិ” យ៉ាងណាៗក៏ដោយ មានក្បួនបង្រៀនច្រើនបែបយ៉ាងខុសប្លែកៗគ្នា។ ទោះបីយ៉ាងណាក៏ដោយ មានទិសដៅរួមតែមួយរបស់សមាធិ គឺការអង្គុយនៅទីកន្លែងស្ងាត់ សម្រួលឥន្រ្ទីយ៍ទាំងអស់ប្រមូលអារម្មណ៍ទៅលើអ្វីមួយដែលល្អប្រសើរ ហើយដកដង្ហើមវែងៗសម្រួលខ្យល់ចេញចូល៕
យោងតាមប្រភពសុខភាព
ហ្វឹកហាត់វិធី “សមាធិ” (Yoga) ។