21/03/2025 08:38
ប្រសិនបើមិនហូបបាយឬសាច់អាចនឹងបណ្តាលឱ្យសព៌ាង្គកាយកង្វះថាមពល ទ្រុឌទ្រោមប្រព័ន្ធធន់នឹងរោគជំងឺ ជាពិសេសចំពោះអ្នកមានជំងឺមហារីក។ វេជ្ជបណ្ឌិតឯកទេសទី ១ ឌិញត្រឹងង៉ុកម៉ាយ វិទ្យាអាហារូបត្ថម្ភ-កាត់បន្ថយនៃមន្ទីរមហា វិទ្យាល័យឱសថទីក្រុងហូជីមិញបានឱ្យដឹងថា៖ សព៌ាង្គកាយតម្រូវការគ្រប់គ្រាន់បណ្តាក្រុមជីវជាតិអាហារូបត្ថម្ភដើម្បីរក្សាសុខភាព។ បណ្តាក្រុមអាហារូបត្ថម្ភរួមមាន៖
សារធាតុម្សៅ៖ គឺជាប្រភពថាមពលសម្រាប់ធ្វើសកម្មភាពប្រចាំថ្ងៃ។ ខួរក្បាល និងសាច់ដុំតម្រូវការសារធាតុ glucose ពីសារធាតុម្សៅដើម្បីធ្វើចលនា។
ជីវជាតិប្រូតេអ៊ីន៖ ជីវជាតិប្រូតេអ៊ីនជួយឱ្យកកើតឡើងវិញ និងកែលម្អបណ្តាជាលិកាឧបត្ថម្ភការធន់នឹងជំងឺ ប្រការសំខាន់នោះគឺចំពោះអ្នកជំងឺមហារីកពេលដែលសព៌ាង្គកាយមានតម្រូវការកម្លាំងប្រតិកម្មនឹងជំងឺ។
ជាតិខ្លាញ់៖ ផ្គត់ផ្គង់ថាមពលស្តុកទុក និងជួយស្រូបយកបណ្តាសារជាតិវីតាម៉ីនរំលាយក្នុងប្រេងដូចជាវីតាម៉ីន A, D, E, K។
សារធាតុវីតាម៉ីន និងសារធាតុខនិងជ៖ជួយបង្កើនប្រព័ន្ធធន់នឹងជំងឺ ឧបត្ថម្ភក្នុងដំណាក់កាលផ្លាស់ប្តូរសារធាតុ ប្រឆាំងនឹងបណ្តាភ្នាក់ងារ បង្កនូវជំងឺ។
សារធាតុកាកសរសៃ៖ កែលម្អប្រព័ន្ធរំលាយអាហារ បន្ថយគ្រោះអាសន្នបណ្តារោគជំងឺរ៉ាំរ៉ៃរួមមានជំងឺមហារីកពោះវៀនជាដើម។
ដែលជាទម្លាប់បរិភោគបង្កើនគ្រោះអាសន្នជំងឺមហារីក៖
តាមប្រសាសន៍វេជ្ជបណ្ឌិតង៉ុកម៉ាយ ទម្លាប់មួយចំនួនដែលបរិភោគមិនតម្លាភាពអាចនឹងបង្កើនគ្រោះអាសន្នជំងឺមហារីកដូចជា៖ សាច់ក្រហម និងសាច់កែច្នៃស្រាប់។ ពេលយើងបរិភោគសាច់ក្រហមច្រើន (គោ ជ្រូក ចៀម) និងសាច់ដែលកែច្នៃស្រាប់ (ហតដត សាច់ផាត់) អាចបណ្តាលឱ្យកើនគ្រោះអាសន្នជំងឺមហារីកក្រពះ ពោះវៀនធំ អាស្រ័យដោយផ្ទុកច្រើនសារធាតុដែលបង្កឱ្យគ្រោះថ្នាក់ដល់ប្រព័ន្ធរំលាយអាហារ។
ម្ហូបឆ្អើរនិងបំពង៖ អាហារឆ្អើរដោយកម្រិតកម្តៅខ្ពស់ឬឆេះខ្លោចមានកើតឡើងបណ្តាសារធាតុ acrylamide និង HCAs អាចនឹងបង្កជាភាពប្រែប្រួលយ៉ាងឆាប់រហ័សដល់កោសិកា។
អាហារដាក់កំប៉ុង៖ អាហារជាច្រើនប្រភេទដែលបានកែច្នៃស្រាប់សុទ្ធតែមានផ្ទុកសារធាតុសម្រាប់រក្សាទុកបានយូរ និងគ្រឿងផ្សំឬមានជាតិអំបិលច្រើនបណ្តាលឱ្យបង្កើនគ្រោះអាសន្នជំងឺមហារីកប្រព័ន្ធរំលាយអាហារដែរ។
របបបរិភោគតិចបន្លែបង្ការ និងផ្លែឈើ៖ ការកង្វះសារជាតិភាវូបនីយកម្មអ៊ុកស៊ីកម្ម (វីតាម៉ីន C វីតាម៉ីន E វីតាម៉ីន caro tenoids) ក្នុងបន្លែបង្ការ ផ្លែឈើបណ្តាលឱ្យបន្ថយសមត្ថភាពប្រឆាំងមកវិញបណ្តាឫសគល់សេរី-មូលហេតុបង្កជាជំងឺមហារីក។
អត់ហូបបង្ការបានជំងឺមហារីកឬទេ?
ការអត់អាហារត្រឹមត្រូវ ជាពិសេសគឺចោលទាំងស្រុងបណ្តាក្រុមអាហារដូចជា បាយ ជាតិម្សៅ (បិដ្ឋជាតិ) សាច់ (ជីវជាតិប្រូតេ អ៊ីន) មិនពាក់ព័ន្ធដល់ការបង្ការជំងឺមហារីកឡើយ ហើយនៅទាំងបង្កឡើងនូវភាពអន្តរាយផ្សេងៗដូចជា៖
-បាត់តុល្យភាពអាហារូបត្ថម្ភ កង្វះថាមពល។
- អន់ថយប្រព័ន្ធធន់នឹងជំងឺ បន្ថយសមត្ថភាពស្តារឡើងកោសិកា។
- បាត់សាច់ដុំ ថមថយសព៌ាង្គកាយ គ្រោះអាសន្នចលាចល វិបត្តិ នៃការផ្លាស់ប្តូរសារជាតិ។
ប្រសិនបើចង់សាកល្បងបណ្តាវិធានការអត់អាហារ (អត់អាហារអាក់ខាន) គប្បីត្រូវមានការណែនាំរបស់វេជ្ជបណ្ឌិតឬអ្នកឯក ទេសខាងអាហារូបត្ថម្ភដើម្បីបានធានាសមស្របជាមួយនឹងសុខភាព និងគោលដៅ។
របបបរិភោគតម្លាភាព៖ យោងតាមប្រសាសន៍វេជ្ជបណ្ឌិតង៉ុកម៉ាយ ប្រសិនបើអត់អាហារគប្បីអនុវត្តតាមរបបបរិភោគតម្លាភាព និងតុល្យភាពដូចជាបណ្តារបៀបបង្កើនបន្លែបៃតង ផ្លែឈើស្រស់ដែលមានផ្ទុកសារធាតុភាវូបនីយកម្មអ៊ុកស៊ីកម្ម និងសារធាតុកាកសរសៃ។ បន្ថយសាច់ក្រហម និងអាហារកែច្នៃស្រាប់ បន្ថយចំណែកអាហារ និងជំនួសដោយបណ្តាប្រភពតម្លភាព ដូចជាត្រី សណ្តែក គ្រាប់។ល។ អាទិភាពវិធានការដណ្តាំអាហារតម្លាភាពដូចជា៖ ចំហុយ ស្រុស ស្ងោរ ឆាបន្ទាន់ ជំនួសឱ្យម្ហូបឆ្អើរ អាំង បំពងវិញ។ ប្រើប្រាស់ធញ្ញជាតិទាំងគ្រាប់ជំនួសឱ្យអង្ករសម្រួប ធញ្ញជាតិ នំបុ័ងជំនួយឱ្យការផ្គត់ផ្គង់សារធាតុកាកសរសៃ និងថាមពលស្ថិរភាព។ គប្បីពិនិត្យជាតិស្ករ អំបិលនៅក្នុងរបបបរិភោគដើម្បីកាត់បន្ថយគ្រោះអាសន្នរលាក និងជំងឺរ៉ាំរ៉ៃ។ កសាងរបបបរិភោគតុល្យភាព តម្លាភាព គួបផ្សំជាមួយរបៀបរស់នៅសកម្មដើម្បីរក្សាសុខភាពល្អបំផុត។ ប្រសិនបើចង់តម្រែតម្រង់របបបរិភោគរបស់ខ្លួន គប្បីពិគ្រោះជាមួយអ្នកឯកទេសដើម្បីបានណែនាំសមស្របជាង៕
តាមប្រភព vnexpress.net