23/04/2025 09:22
សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ-ទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥ បានសាលាគណខេត្តចាត់តាំងឡើងក្នុងរយៈកាល ៣ ថ្ងៃ (ថ្ងៃទី ៧, ៨, ៩ ខែកុម្ភៈ ត្រូវនឹងថ្ងៃ ១០, ១១, ១២ កើត ខែមាឃ ព.ស ២៥៦៨ -គ.ស ២០២៥) នៅមណ្ឌលប្រឡងវត្តពោធិសាលរាជ (កំពង់) សង្កាត់ទី ១ ទីក្រុងត្រាវិញ។ សម័យប្រឡងនេះ ទាក់ទាញបេក្ខសិស្សសរុបរួមចំនួន ៥១៧ អង្គ-រូបចូលរួមប្រឡងទាំងពីរថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ-ទុតិយភូមិ។ ក្នុងនោះបេក្ខសិស្សចូលរួមប្រឡងថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិចំនួន ៣៣០ អង្គ-រូប ។ បេក្ខសិស្សចូលរួមប្រឡងពុទ្ធិកមធ្យមសិក្សាទុតិយភូមិចំនួន ១៨៧ អង្គ-រូប ។ សម័យប្រឡងប្រព្រឹត្តឡើងបានសម្រេចជោគជ័យអាស្រ័យដោយមានការយកចិត្តទុកដាក់ពីសំណាក់រដ្ឋអំណាចគ្រប់លំ ដាប់ថ្នាក់ កិច្ចចង្អុលការផ្ទាល់របស់សាលាគណខេត្ត សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត និងការឧបត្ថម្ភយ៉ាងពេញទំហឹងរបស់ព្រះចៅអធិការ គណៈអារាមាភិបាល ពុទ្ធបរិស័ទ ចំណុះជើងវត្តកំពង់ក៏ដូចជាពុទ្ធបរិស័ទនានាវត្តក្នុងខេត្ត៕
ដំណឹង-រូបភាព៖ សុជា
អធិបតីពិនិត្យ កែវិញ្ញាសា។ រូបថត៖ រតនា
គណៈមេប្រយោគ និងអនុរក្សបើកវិញ្ញាសាប្រឡង។ រូបថត៖ សុជា
តំណាងបណ្តាស្ថាប័នចូលរួមប្រគេនអំណោយដល់បេក្ខសិស្សប្រឡងជាប់ពីលេខ ១ ដល់លេខ ១០ ថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ។ រូបថត៖ សុជា
បេក្ខសិស្សត្រេកអរពេលទទួលបានសញ្ញាបត្រ។ សុជា
បេក្ខសិស្សយកចិត្តទុកដាក់ឆ្លើយបញ្ហាប្រឡង។ រតនា
មណ្ឌលប្រឡងមានអាចារ្យបង្រៀនជាបព្វជិត គ្រហស្ថជាង ២៤០ អង្គ និងរូបចូលរួម។ រូបថត៖ សុជា
យុវសិស្សធ្វើមេរៀនប្រឡង។ រូបថត៖ សុជា