23/04/2025 09:36
១/ បាយបាត្របត់បែនបានបរិបូណ៌
បាយបាត្រពេញពោររសឈ្ងុយឈ្ងប់
បាយបាត្របើបាននែបនិត្យស៊ប់
បាយបាត្រជួយសព្វគ្រប់កិច្ចការ ។
២/ បាយបាត្រជួយឲ្យចេះកាន់ខ្នាត
បាយបាត្រចេះឆ្លាក់ក្បាច់រចនា
បាយបាត្រឲ្យចេះអានសាស្ត្រា
បាយបាត្រចេះចារអក្សរសាស្ត្រ ។
៣/បាយបាត្រជាក់ជាវេជ្ជបណ្ឌិត
បាយបាត្រល្អពិតចេះកាព្យសាស្ត្រ
បាយបាត្រជួយជាកវីច្បាស់
បាយបាត្រខ្លះទៀតជាមន្ត្រី ។
៤/ បាយបាត្រក្លាយជាវិស្វករ
បាយបាត្រសាទរគ្រប់ទិសទី
បាយបាត្របើឆ្ងាញ់ៗគ្មានពីរ
បាយបាត្រលកលៃចេះកាមរ៉ា ។ (១)
៥/ បាយបាត្រក្លាយជាអ្នកមានបុណ្យ
បាយបាត្រសែកមន្តប្រោសសត្តា
បាយបាត្រឲ្យទៅជាអាចារ្យ
បាយបាត្រទេសនាពុទ្ធឱវាទ ។
៦/ បាយបាត្របុណ្យដារការតូចធំ
បាយបាត្រចេះផ្គុំគ្មានវិបត្តិ
បាយបាត្រឲ្យជាគ្រូហ្វឹកហាត់
បាយបាត្រក្លាយជាអាចារ្យខ្មោច ។
៧/ បាយបាត្រឲ្យចេះកាំព្យូទ័រ
បាយបាត្រពេញពោរឧត្ដមភោជន៍
បាយបាត្រគ្រប់កាលមានប្រយោជន៍
បាយបាត្រយ៉ាងហោចចេះឧត្តមង្គ ។
៨/ បាយបាត្រ យំ - កិញ្ច ឧទ្ទិសផល
បាយបាត្រផ្ដល់បុណ្យជាកម្លាំង
ដល់ញាតិចាកឋានបានសម្រាំង
ផុតគ្រោះទុក្ខំប្រាកដស្ដែង... ។
៩/ ហេតុច្នេះ លោកោ ឱលោកើយ
ទោះម្ដេចម្ដារឡើយកុំខែងរ៉ែង
កុំភ្លេចបាយបាត្រណ៎ាប្រស្ដែង
បាយបាត្រនេះឯងប្រសើរហោង ៕
(គឹម ជុំ - ០៦/0២/២០២៥ )
ប្រគេននិងជូនសញ្ញាបត្រថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ។ រូបថត៖ សុជា
បេក្ខសិស្សកំពុងប្រឡងវិញ្ញាសាតែងសេចក្តី។ រូបថត៖ រតនា
អ្នកស្រីគាងធីមិញង្វៀក អនុប្រធានគណៈឃោសនាអប់រំ និងប្រជាចលនានៃគណៈកម្មាធិការបក្សខេត្តប្រគេនកម្រងផ្កាសម័យប្រឡងសម្រេចជោគជ័យនារាត្រីប្រកាសលទ្ធផល។ រូបថត៖ សុជា
អាសូរគ្រូខ្ញុំ!
ដោយ៖ ថាច់សុភី
១-ពេលរៀនស្តាប់គ្រូថ្ងូររងំ
ឆ្នាំនេះសិស្សខ្ញុំអន់ខ្សោយណាស់
ខ្លួនខ្មែរតែអានខ្មែរមិនច្បាស់
ខុសសូរពាក្យខ្លះខ្យល់ជាខ្យយ។
២-ចំណោទចំណេះកេះខ្វើកៗ
របេះរបើកកាន់តែថយ
អណ្តាតងាប់ស្តូកអានថាដយ
ផលសោះថាផយខុសតម្រា។
៣-សរសេរមួយល្បះខុសពីរ បី
ខ្មែរឬបាលីគ្រប់បញ្ហា
គ្រូណែប្រែប្រាប់សព្ទខ្លឹមសារ
តែសែនអនិច្ចាស្តារមិនឡើង។
៤-សិស្សឆ្លាតសិស្សខ្សោយលយលឹបលៀន
ខ្លះប្រិតប្រឹងរៀន ខ្លះចចើង
ខ្លះឫកសុភាព ខ្លះឆ្មៃឆ្មើង
មិនព្រមឡើងទ្រើងនៅតែខ្វៀន។
៥-ខ្លះខំរៀនដែរ រៀនមិនចូល
ខ្លះជាប់ត្រកូលចូលមិនរៀន
ខ្លះមូរកន្ទបតែលបញៀន
" ឡៀងហ្វឹង" រុករានទាំងយប់ថ្ងៃ។
៦-តែពេលប្រឡងឆ្លងផុតគ្រោះ
មានកេរ្តិ៍ថ្កើងយសខ្ពស់ឡើងថ្លៃ
អួតកូនពូជឪប្រាជ្ញប្រុះក្រៃ
ភ្លេចអ្នកដឹកដៃនាំផ្លូវល្អ។
៧-ពេលធ្លាក់ដាក់ទោសមកឱ្យគ្រូ
មិនចេះគិតគូរជួយផ្សំស្ល
បង្រៀនមិនកើតទើបវណ្ឌក
កូនចៅក្រីក្រខ្សត់ចំណេះ។
៨-អាសូរគ្រូខ្ញុំ! ខំប្រឹងណាស់
យប់ថ្ងៃជម្នះការចាក់ស្រេះ
ខំចង់ឱ្យសិស្សបានចាំចេះ
តែបានត្រឹមផេះគេនិន្ទា។ ...! !
វត្តកំពង់ ០៩-កុម្ភៈ-២០២៥
រាត្រីប្រកាសលទ្ធផល។ រូបថត៖ រតនា