10/12/2021 07:09
គុណប្រយោជន៍ព្យាបាលជំងឺរបស់ឫសញ និងផ្លែញ៖
ឫសញមានគុណប្រយោជន៍បន្ថយសម្ពាធឈាមខ្លាំង ឬអូសអន្លាយ រារាំងស្រាលចំពោះ ប្រព័ន្ធសរសៃប្រសាទមជ្ឈិម រារាំងប្រភេទកោសិកាមហារីកជាច្រើន។ ទឹកផ្លែញ មានគុណប្រយោជន៍បន្ថយការបញ្ចេញជាតិអាស៊ីតនៅក្រពះ ដើមពោះវៀនតូច មានគុណប្រយោជន៍យ៉ាង ក្រៃលែងសម្រាប់ករណីរលាកក្រពះជាលក្ខណៈរបួសច្រើន ឬក៏ច្រាលទឹកក្រពះ ពុំនោះសោត រលាកផ្លូវដកដង្ហើម ហឺត។ល។ ឫសញ មានគុណប្រយោជន៍បន្ថយការឈឺចុកចាប់ ជម្នះការរលាក បន្ទាបផ្លូវឈាម។
តាមវេជ្ជសាស្រ្តបុរាណ ផ្លែញ មានគុណប្រយោជន៍ប្រើសម្រាប់ព្យាបាលការរាកមូល នោមមិនស្រួល បំបាត់ក្ដៅ បំបាត់ក្អក រោគហឺត។ ក្រៅពីនោះ នៅទាំងប្រើជាមួយលក្ខណៈបង្កើនជម្នះការកើតជំងឺ បង្កើនកម្លាំងជម្នះសម្រាប់រាងកាយ។ ឫសញមានគុណប្រយោជន៍ព្យាបាលជំងឺចេញញើសដៃជើង រំលាយអាហារ ប្រើប្រាស់ព្យាបាលឈឺសន្លាក់ឆ្អឹង ព្យាបាលជំងឺឡើងឈាម បំប៉នសម្រាប់ស្ត្រីក្រោយពេលសម្រាលកូនអន់ខ្សោយកម្លាំង។
ជំងឺមួយចំនួនច្រើនប្រើ ឫស ផ្លែញ៖
ព្យាបាលជំងឺឡើងឈាម៖ យកឫសញលាងឱ្យជ្រះ ហាលឱ្យស្ងួត ឬកិនឱ្យម៉ដ្ត ហាន់ឱ្យស្ដើង ទំពា ឬផឹក ១០‑២០ ក្រាមរៀងរាល់ថ្ងៃ។ គួរផឹកនៅពេលព្រលប់មុនពេលចូលដេកនឹងផ្ដល់លទ្ធផលល្អជាង។
ព្យាបាលឈឺឆ្លឹងខ្នង ឈឺសរសៃប្រសាទចំហៀងខាងក្រៅ៖ យកឫសញ ១០០ ក្រាម ត្រាំជាមួយស្រាកម្រិត ៣៥០ ចំនួន 0១ លីត្រ ក្រោយរយៈពេល ៣‑៤ សប្ដាហ៍ អាចសម្រិតយកទឹក ត្រាំ។ បន្ទាប់មក ចាក់ស្រាបន្ថែម ស្រង់យកទឹកលាយបញ្ចូលគ្នាពិសា ២‑៣ លើក ក្នុងមួយលើកៗ ២០‑៣០ មីលីលីត្រមុនពេលបាយ។
ព្យាបាលរាកមូល សណ្ដំរំលាយអាហារ សម្រួលនោម ឈាមរដូវស្មើ៖ ប្រើប្រាស់ផ្លែញទុំ ហូបជាមួយអំបិល រៀងរាល់ពេល ៣‑៥ ផ្លែ។
ព្យាបាលជំងឺចុះរាក៖ យកផ្លែញស្រគាល ៣‑៥ ផ្លែដុតឱ្យឆ្អិនរួចពិសា ឬក៏យកសន្លឹក ១០‑១២ ក្រាមហាន់ដណ្ដាំទឹកផឹក។ ក៏អាចគួបផ្សំជាមួយស្មៅទឹកដោះខ្លាមេដើម្បីបង្កើនប្រសិទ្ធភាព៕