17/10/2022 08:27
បារីគ្រប់ប្រភេទសុទ្ធតែមានផ្ទុកសកម្មធាតុពិលពុលផ្សេងៗគ្នាជាង ៤.០០០ ប្រភេទដូចជា៖ ម្រក្សណ៍ បណ្តាសំយោគធាតុរបស់ hydrocarbon foramaldehyde carbon monoxide និងលោហធាតុធ្ងន់ ។ល។ ការជះឥទ្ធិពលរបស់បារីជាមួយនឹងសួត និងជំងឺសរសៃឈាមបេះដូងពិតជាប្រាកដ។ ថ្វីត្បិត ការជះឥទ្ធិពលដល់ភ្នែកមិនសូវមានអ្នកណាបានយល់ដឹងប៉ុន្មានឡើយ។
បណ្តាអ្នកជំនាញបានបញ្ជាក់ថា បារីទាក់ទិនផ្ទាល់ដល់រោគសាស្ត្រ ០២ យ៉ាងដែលបង្កឱ្យងងឹតភ្នែកជាចម្បងគឺឡើងបាយភ្នែក និងឱនថយគំហើញ។ ប្រការជាក់ស្តែងនោះគឺ នៅមានការសិក្សាស្រាវជ្រាវមួយទៀតគឺបារីជាមូលហេតុឬជាកត្តារួមចំណែកបង្កឡើងជំងឺផ្សេងៗមួយចំនួនអំពីភ្នែកទៀតផង ដូចជា៖ ឡើងបាយភ្នែក ឱនថយគំហើញ ក្រៀមភ្នែក ខ្វះឈាមប្រព័ន្ធសរសៃភ្នែក រលាកស្រកីភ្នែក បង្កើនធ្ងន់ជំងឺសរសៃឈាម ទឹកនោមផ្អែមដែលមានស្រាប់ក្នុងខ្លួន ។ល។
ការជក់បារីបណ្តាលឱ្យកម្រិតអង្សាអុកស៊ីនៅក្នុងប្រព័ន្ធកែវភ្នែកសន្សឹមៗនឹងត្រូវឱនថយភាពថ្លាស្រឡះ និងឡើងបាយភ្នែក។ ពេលដែលលោហធាតុធ្ងន់មានជាតិពិលពុលខ្ពស់គឺជាតិ cadmium ក៏សន្សំប្រមូលផ្តុំជាច្រើននៅក្នុងសមាសភាពរបស់បណ្តូលភ្នែក(ឡើងបាយភ្នែក)។ យោងលើភាពពិនិត្យព្យាបាលជាបឋម គឺកែវភ្នែករងគ្រោះថ្នាក់ ឡើងបាយភ្នែកដោយសារអ្នកជក់បារីកើនខ្ពស់ជាងមនុស្សមិនជក់បារី និងខ្ពស់ទ្វេ ០៣ ដងចំពោះមនុស្សញៀនបារីធ្ងន់។
ចំពោះភាពឱនថយគំហើញវិញ អ្នកជក់បារីអាច និងកើនឡើងខ្ពស់ពី ០២-០៤ ដង បើប្រៀបជាមួយនឹងអ្នកមិនជក់បារី។ បណ្តាកត្តាពិលពុលនៅក្នុងបារីគឺជាការបង្កគ្រោះថ្នាក់ដល់របងការពារសរសៃឈាម-សរសៃបាតភ្នែក បណ្តាលឱ្យបន្ថយបរិមាណឈាមនាំចូលកោសិកាភ្នែក រួមចំណែកបង្កឱ្យឱនថយការសើមភ្នែក។ អាការរោគទាំងពីរនេះបង្កឱ្យពិការភ្នែកចំពោះមនុស្សមានអាយុពី ៦០ ឡើង។
ផ្សែងបារីបង្កឱ្យមានជាតិក្តៅស្ងួត មានសារធាតុសម្រើបច្រើនបណ្តាលឱ្យរលាកកន្ទុយថ្លែនភ្នែក កោសិការ៉ាំរ៉ៃ។ ទឹកភ្នែកចេញចំហាយច្រើន អាស្រ័យដោយជាតិក្តៅបង្កឡើងបណ្តាលឱ្យក្រៀមស្ងួតភ្នែកកាន់តែធ្ងន់។ បណ្តាអ្នកជំងឺដែលត្រូវរលាកស្រទាប់ស្តើងរបស់ភ្នែកកាន់តែធ្ងន់ រ៉ាំរ៉ៃជាង ប្រសិនបើអ្នកជក់បារីមិនចោលបារី ។ អាស្រ័យដោយការកាត់បន្ថយការផ្គត់ផ្គង់ឈាមទៅដល់បណ្តាកោសិកាប្រព័ន្ធសរសៃប្រសាទ។
ចំពោះស្រ្តីមានផ្ទៃ ប្រសិនមានជក់បារីបណ្តាលឱ្យអនាគតកូនរបស់ពួកគេមានគ្រោះថ្នាក់រលាកស្រោមខួរក្បាលអាស្រ័យដោយមេរោគកើនខ្ពស់ទ្វេ ០៥ ដង។ បន្ទាប់ពីត្រូវរលាកស្រោមខួរក្បាលវាបណ្តាលឱ្យសំណល់រោគបណ្តាលឱ្យពិការភ្នែក។ ក្រៅពីនោះ អត្រា កើតកូនមិនគ្រប់ខែ ខ្វះទម្ងន់កាន់តែច្រើន។ អ្នកម្តាយជក់បារីដូចជារួមចំណែកធ្វើឱ្យកុមារជ្រាបជំងឺ ROP ជំងឺខាងសរសៃឈាមបាតភ្នែក កើតកូនមិនគ្រប់ខែ កុមារមានអាសន្នត្រូវពិការផ្នែកខ្ពស់។
យោងតាមសេចក្តីព្រមានឱ្យចោលបារីគឺជួយកាត់បន្ថយបានគ្រោះថ្នាក់អំពីជំងឺភ្នែក ឬរក្សាឱ្យជំងឺនៅលំនឹង មិនទុកឱ្យជំងឺធ្ងន់ឬ អាការរោគប្រែប្រួលធ្ងន់ថែមទៀត។ អ្នកដែលចោលបារីបាន ០១ ឆ្នាំគឺអត្រាត្រូវឱនថយគំហើញបន្ថយចុះនៅតែ ៦.៧% ចោលបាន ០៥ ឆ្នាំគឺអត្រាបន្ថយចុះនៅ ៥%។ ចំពោះភ្នែកឡើងបាយវិញ ប្រសិនបើចោលបារីបាន ២៥ ឆ្នាំ និងបន្ថយគ្រោះថ្នាក់ចុះបាន ២០% ប្រៀបជាមួយនឹងអ្នកនៅជក់បារី៕
ប្រែសម្រួល៖ រតនា