
ក្នុងឆ្នាំ ២០២៤ សមាគមសហព័ន្ធន៍នារីឃុំភឿងថាញ់ ស្រុកកាងឡុង ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាកចំនួន ៣៥ នាក់ ។ លុះដល់ចុងឆ្នាំមានសមាជិកា ២៥ នាក់រួចផុតពីការលំបាក កសាងជីវភាពបានធូរធា ក្នុងនោះមានសមាជិកាជនជាតិខ្មែរ ១៥ នាក់។
13/05/2022 09:09
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។
25/02/2022 08:44
វត្តវាលលាក់ ចម្ងាយពីទីក្រុងត្រាវិញប្រមាណ ៤០ គីឡូម៉ែត្រទៅទិសខាងត្បូងមានទីតាំងនៅភូមិវាលលាក់ ឃុំថាញ់ហ្វាសើុង ស្រុកកូវង៉ាង ខេត្តត្រាវិញ។
15/02/2022 09:27
ឆ្នាំ ២០២១ ស្រុកកូវង៉ាងបង្កើតថ្មីសហករណ៍ ០៣ កន្លែង សម្រេច ៣០០% នៃសេចក្ដីសម្រេចចិត្ត រំសាយសហករណ៍ ០២ កន្លែង។ បង្កើនចំនួនមកទល់ពេលនេះ ទូទាំងស្រុកមានសហករណ៍ ២៥ កន្លែងមានមនុស្ស ១.៣១២ នាក់ចូលរួមកំពុងធ្វើសកម្មភាពក្នុងបណ្ដាវិស័យ កសិកម្ម សេវាកម្ម-ផលិតកសិកម្មជលផលដឹកជញ្ជូន។
12/10/2021 09:15
ដោយទទួលបានការផ្ទេរសិទ្ធិពីអគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូង ក្រុមហ៊ុនអគ្គិសនីត្រាវិញ ទើបសហការជាមួយគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ មួយអន្លើដោយថ្នាក់ដឹកនាំរដ្ឋអំណាចមូលដ្ឋាន ចាត់តាំងពិធីប្រគល់ជូនផ្ទះឧបការគុណ ០៧ ខ្នង ដល់គ្រួសារគោលនយោបាយជួបលំបាកអំពីលំនៅឋាន នៅស្រុកចូវថាញ់ រួមមាន៖ ឃុំហ្វាឡើយ ០២ ខ្នង ឃុំដាឡុក ០២ ខ្នង ឃុំម៉ីចាញ់ ០១ ខ្នង ឃុំសុងឡុក ០១ ខ្នង និងទីប្រជុំជនចូវថាញ់ ០១ ខ្នង។
08/10/2021 15:12
លោកភុងថេម៉ី នាយកអគ្គិសនីចូវថាញ់បានឲ្យដឹងថា៖ គិតតាំងពីដើមឆ្នាំ ២០២១ មកទល់ ពេលនេះ អគ្គិសនីចូវថាញ់បាន ផ្ដុំកម្លាំងផ្គត់ផ្គង់ អគ្គិសនីបម្រើការផលិត ធ្វើអាជីវកម្មលើមូលដ្ឋាន ស្រុក។
14/09/2021 08:45
នៅម៉ោង ១៨ និង ៥០ នាទីដល់ម៉ោងប្រមាណ ១៩ និង ០០ នាទីនាថ្ងៃទី ០៧ កញ្ញា ឆ្នាំ ២០២១ ស្ថិតនៅតំបន់ទីផ្សាររួមខេត្ត យ្វៀងហាយ មានភ្លៀងធំភ្ជាប់នឹងខ្យល់កំបុត ត្បូងបណ្តាឱ្យបាក់ និងទ្រេតជ្រៀលបង្គោលអគ្គិសនីថាមពលមធ្យម ថាមពលបន្ទាប់ ២២ KV ជាច្រើនបង្គោលនៅនឹងមណ្ឌលចិញ្ចឹមបង្កងរបស់កំណាត់លេខ ៤៧៣ DT អនុសង្កាត់ ឡុងថាញ់ សង្កាត់ទី ១ ទីផ្សាររួមខេត្តយ្វៀងហាយធ្វើបណ្តាលឱ្យអន្តរាយអំពីទ្រព្យសម្បត្តិ របស់ប្រជាជន និងឧបទ្ទវន្តរាយអគ្គិសនីនៅលើភូមិសាស្ត្រ។
10/09/2021 09:16
យុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២០២១ បានប្រព្រឹត្តទៅយ៉ាងផុសផុល ដោយមានសកម្មភាពជាក់ស្តែងជាច្រើន ពោរពេញដោយអត្ថន័យ ទាក់ទាញសមាជិកយុវជន នៅលើភូមិសាស្ត្រស្រុក ពង្រីកស្មារតីឈានមុខ ស្ម័គ្រចិត្តចូលរួមពង្រីកសេដ្ឋកិច្ចសង្គម កសាងជនបទថ្មី ទីផ្សារអារ្យធម៌ ធានា សុខុមាលភាពសង្គម ជាពិសេស គឺបណ្តាមូលដ្ឋានដែលនៅជួបការលំបាក តំបន់ជនរួមជាតិខ្មែរ ក្នុងស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ កំពុងរីករាលដាលស្មុគស្មាញ។ នៅកន្លែងនីមួយៗ កងកម្លាំងសមាជិកយុវជនតែងមានទង្វើជាច្រើន ដើម្បីធានាបង្ការទប់ស្តាត់អាសន្នរោគជំងឺ ដើម្បីសម្រេចបានប្រសិទ្ធភាព បង្កបានយុទ្ធនាការយុវជនស្ម័គ្រចិត្តយ៉ាងផុសផុល និងពោរពេញអត្ថន័យ។
07/09/2021 06:02
តាមប្រភពដំណឹងអំពីសមាគមសហព័ន្ធនារីសង្កាត់លេខ ៧ ទីក្រុងត្រាវិញ ដើម្បីលើកកម្ពស់ស្មារតីបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ ១៩ ជូនសមាជិកានារី សមាគមសហព័ន្ធនារីសង្កាត់លេខ ៧ បានបង្កើតក្រុម Zalo ផ្សព្វផ្សាយបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ ១៩ មានសមាជិកា ៦៧ នាក់ចូលរួម។ គិតតាំងពីអាសន្នរោគជំងឺរករាលដាលស្មុគស្មាញមកដល់ពេលនេះ សមាគមចាត់តាំងផ្សព្វផ្សាយអំពីបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ ១៩ តាមប្រព័ន្ធ Zalo ឬ ហ្វេប៊ុក របស់សមាគម ទំព័រឃោសនា អប់រំរបស់សង្កាត់ និងទំព័រព័ត៌មានរបស់សមា គមបាន ៣១ លើក ដោយមានបងប្អូននារី ចូលរួម ២.០៧៧ លើក។
03/09/2021 09:08
លោកស៊ើងសុផល អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកទីវកឹង និងប្រធានស្ថាប័នអង្គការចាត់តាំង‑មហាផ្ទៃស្រុកអញ្ជើញទៅសួរសុខទុក្ខ និងជូនលិខិតសរសើររបស់គណៈកម្មាធិការប្រជាជនស្រុកទីវកឹងដល់សមូហភាព ០៦ កន្លែង គឺក្រុមចម្អិនអាហារឧបត្ថម្ភតំបន់ចត្តាឡីស័កនិងប៉ុស្ដិ៍ត្រួតពិនិត្យសុខាភិបាល សមាគមសហព័ន្ធនារីស្រុក អង្គការសម្ព័ន្ធយុវជនស្រុក ក្រុមសប្បុរសធម៌ “ចង្ក្រានជាទីស្រឡាញ់” នៅភូមិត្រិញភូ ឃុំឡុងថើយ ក្រុមសប្បុរសធម៌ “កូភឿង” នៅភូមិត្រិញភូ ឃុំឡុងថើយ សមាគមសប្បុរសធម៌នៅខេត្ត‑ចង្ក្រានជាទីស្រឡាញ់ ស្រុកទីវកឹង អនុសង្កាត់ទី ២ ទីប្រជុំជនទីវកឹង ចង្ក្រានសប្បុរសធម៌ទីប្រជុំជនកូវក្វាង និងបុគ្គល ១០ នាក់ សកម្មចូលរួមបម្រើដោយអស់ពីចិត្តនៅបណ្តាក្រុមចម្អិនអាហារ និងកម្មាភិបាល យុទ្ធជន ១៥ នាក់នៅក្រុមជំនាញការនគរបាលស្រុកទីវកឹង ដែលមានស្នាដៃឆ្នើមក្នុងបណ្តាសកម្មភាពយាមល្បាត និងប្រចាំការ ២៤/២៤ ម៉ោង នៅតាមបណ្តាប៉ុស្ដិ៍ត្រួតពិនិត្យសុខាភិបាលស្រុកទីវកឹង។