
អនុវត្តកិច្ចចង្អុលការរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត ប៉ុន្មានឆ្នាំមកអាយនេះ ស្រុកកូវង៉ាងជំរុញមាំការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ផ្ទេរជូនរបរ ដោះស្រាយការងារធ្វើភ្ជាប់ជាមួយការនីហរ័ណ ពលកររួមចំណែកលុបបំបាត់ភាព ក្រីក្រ លើកកម្ពស់ជីវភាពប្រជាជននៅតំបន់ជ្រៅ តំបន់ជនរួមជាតិខ្មែរ។ មានគ្រួសាររាប់រយគ្រួចូលរួមនីហរ័ណពលកម្មបានរួចផុតពីភាពក្រីក្រ សាងសង់ផ្ទះយ៉ាង សមរម្យ តួយ៉ាងដូចជាគ្រួសារលោកមា ថាច់ង៉ាន នៅភូមិចុងមីស ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង។
13/04/2021 08:30
អនុវត្ត “ទិវាទូទាំងប្រជាជនបរិច្ចាគឈាមស្ម័គ្រចិត្ត ថ្ងៃទី ០៧ មេសា ឆ្នាំ ២០២១” សប្តាហ៍កន្លង នគរបាលខេត្តត្រាវិញសហការជាមួយមន្ទីរពេទ្យលោហិតសាស្រ្ត-បញ្ចូលឈាមកឹងធើចាត់តាំងទិវាបរិច្ចាគឈាមស្ម័គ្រចិត្ត មានបធានបទ “ដំណក់ឈាមមនោសញ្ចេតនា-ដើម្បីមិត្តរួមអាវុធជាទីស្រឡាញ់”។
09/04/2021 08:02
អាណត្តិកាល ២០១៦ ២០២១ សមាគមសហព័ន្ធនារីឃុំហ្វាតឹង ស្រុកកូវកែតែងយកចិត្តទុកដាក់ចង្អុលការនិងផ្សព្វផ្សាយសកម្មភាពជាច្រើនដើម្បីឧបត្ថម្ភនារីពង្រីកសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រស្ថិរភាព តាមរយៈការងារជាក់ស្តែងនាំមកលទ្ធផលខ្ពស់។ ឆ្លងតាមរយៈនោះ បានឧបត្ថម្ភនារីជាច្រើននាក់ និងប្រជាជននៅមូលដ្ឋាន ពង្រីកសេដ្ឋកិច្ចបង្កើនប្រភពចំណូល លំនឹងជីវភាព។ ជាពិសេស ក្នុងតំបន់ជនជាតិខ្មែរ មានសមាជិកានារីជាច្រើននាក់បានពង្រីកប្រសិទ្ធភាពបណ្តាប្រភពទុនបុលសម្រាប់បម្រើក្នុងការផលិត ចិញ្ចឹមសត្វ ជួយឲ្យជីវភាពបានរីកចម្រើន បំផុតគឺពង្រីកសេដ្ឋកិច្ចគ្រួសារ។ ល។
02/04/2021 09:07
ប៉ុន្មានឆ្នាំជិតៗនេះមានពលករជាច្រើនស្នើគាំពារ សង្គមខេត្តឲ្យវិភាគ ពិគ្រោះជូន ពលករជ្រើសការវាល់បន្ថែម គាំពារសង្គមស្ម័គ្រចិត្តដើម្បីគ្រប់ពេលវេលាទទួល បៀវត្សចូលនិវត្តន៍ភ្លាមឬក៏ជ្រើសការទទួលគាំពារសង្គមតែមួយលើក តើទទួល របបមួយណាមានផលប្រយោជន៍ដល់អ្នកចូលរួម?។ បញ្ហានេះ សូមលើកឡើង ករណីជាក់ ស្ដែងមួយមកបញ្ជាក់ដើម្បីឲ្យអ្នកចូលរួមឃើញច្បាស់សិទ្ធិនិងផលប្រយោជន៍នៃការទទួលរួចសម្រេចចិត្តជ្រើសរើសសមស្របសំដៅលំនឹងជីវភាពយូរអង្វែងសម្រាប់ខ្លួន។
19/03/2021 09:02
ក្នុងបណ្តាឆ្នាំកន្លង យោងលើរបៀបផ្សព្វផ្សាយទទួលបានលទ្ធផលនោះ ទម្រង់“សមាគមនិស្សិតមានការងារធ្វើ ឧបត្ថម្ភសិស្សក្រលំបាក” របស់សាខាបក្សភូមិអុងសៃ ឃុំតឹបង៉ាយ ស្រុកទីវកឹង បានឧបត្ថម្ភទាន់ពេលដល់បណ្តាសិស្សដែលមានស្ថានភាពក្រលំបាកបានបន្តការសិក្សា។ នេះជាទម្រង់មួយក្នុងចំណោមទម្រង់រៀនសូត្រ និងធ្វើតាមសតិ អារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” កំពុងបានពង្រីកទូលាយនៅមូលដ្ឋាន។
19/02/2021 08:07
ដោយមានបំណងនាំមកនូវភាពកក់ក្តៅជូនដល់សិស្សក្រីក្រនានិទាឃរដូវបុណ្យតេត បណ្តាអង្គភាពសាលារៀនបានបំផុសចលនាឪពុកម្តាយសិស្ស សិស្សានុសិស្ស និងទូទាំងសង្គមចូលរួមគិតគូរឲ្យសិស្សក្រីក្រ ក្នុងនោះមានចលនា “អាវនិទាឃរដូវជូនមិត្ត”។ មានអត្ថន័យយ៉ាងក្រៃលែងពេលដល់បុណ្យតេតម្តងៗសិស្សរាប់ពាន់នាក់បានទទួល “អាវនិទាឃរដូវ” ដែលពោរពេញដោយក្តីស្រឡាញ់ពីសំណាក់លោកគ្រូ អ្នកគ្រូ និងមិត្តភ័ក្តិ។
26/01/2021 08:38
កន្លងហើយ ព្រះតេជគុណ ធិចមិញទ្រី ចៅអធិការវត្តឡុងបឺវ ឃុំញីឡុង ស្រុកកាងឡុងចាត់តាំងពិធីសម្ពោធស្ពានជនបទលេខ ៣៣ នៅភូមិឡុងអាង ឃុំញីឡុង ស្រុកកាងឡុង។ លោកស្រី ង្វៀងធីត្វឹងថាញ់ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត តំណាងថ្នាក់ដឹកនាំឃុំញីឡុង និងគ្រួសារប្រជាជនជាង ២០ គ្រួចូលរួម។
05/01/2021 08:19
កាលពីថ្ងៃទី ២៨ ធ្នូ លោកវ៉ម៉ិញកឹម នាយករងមន្ទីរឧស្សាហពាណិជ្ជកម្មធ្វើអធិបតីអង្គប្រជុំសំណេះសំណាល ទំនាក់ទំនងមុខទំនិញរវាងបណ្តាមូលដ្ឋានសហករណ៍ អាជីវកម្មក្នុងខេត្ត និងក្រុមហ៊ុនភាគហ៊ុនពាណិជ្ជកម្មបាច់ហ្វាសាញ់ ជាមួយមូលដ្ឋាន សហករណ៍ អាជីវកម្មក្នុងខេត្ត ២០ កន្លែងដើម្បីបង្កលក្ខណៈឲ្យបណ្តាមូលដ្ឋាន សហករណ៍ អាជីវកម្មក្នុងខេត្តរិះរកវិធីសាស្រ្តសហការ បើកទូលាយទីផ្សារលក់ផលិតផលក្នុងស្ថានភាពជះឥទ្ធិពលរបស់អាសន្នរោគកូវីដ-១៩ ។