13/05/2022 09:09
ក្រុមហ៊ុនអគ្គិសនីចាត់តាំងយុទ្ធនាការអំពីសុវត្ថិភាពអនាម័យពលកម្ម។ រូបថត៖ ហ្វីហ្វាង
ដើម្បីអនុវត្តសម្រេចផែនការដាក់ចេញ គិតមកទល់ពេលនេះ សហជីពមូលដ្ឋានបានផ្សព្វផ្សាយ បណ្ដាសកម្មភាព៖ របាយការណ៍ស្នើទៅសហជីពអគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងដើម្បីស្ងើច សរសើរជូនរង្វាន់ដល់កម្មករពូកែ ០៩ នាក់ អ្នក សុវត្ថិភាពអនាម័យពូកែ ០៦ នាក់ និងកម្មាភិបាល សហជីពពូកែ ដំណាក់កាល ២០២០-២០២២ ចំ នួន ០៤ នាក់ ចាត់តាំងសកម្មភាព “ថ្លែងអំណរ គុណពលករ” ដោយរូបភាពរំលឹកគុណ ថ្លែងអំណរគុណនិងជូនអំណោយដល់កម្មករនិយោជិត ពលករ ៥១ នាក់ជាមួយថវិកា ២៥,៥ លានដុង (មួយចំណែកស្មើ ៥០០.០០០ ដុង)។ កសាង ផ្ទះសុខដុមសហជីព ០១ ខ្នងឲ្យ សមាជិកឈ្មោះ កាវភឿកទិនជាបុគ្គលិកអគ្គិសនីកូវកែ ចាត់តាំងទៅសួរសុខទុក្ខលើកទឹកចិត្តកម្មករត្រូវគ្រោះថ្នាក់ចំនួន ២៧ នាក់ សរុបថវិកា ៩,៦ លានដុង ប្រភពថវិការបស់ក្រុមហ៊ុនអគ្គិសនីត្រាវិញ)។ ក្រៅពីនោះ តាមការផ្ទេរសិទ្ធិរបស់សហជីពក្រុមហ៊ុន អគ្គិសនីភាគខាងត្បូង សហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងពិធីជួបជុំ សួរសុខទុក្ខ សរុបថវិកា ២៧,៥ លានដុង (ប្រភពចំណាយរបស់សហជីព អគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូង)។
បណ្ដាសកម្មភាពជាក់ស្ដែងជ្រោមជ្រែងចូលរួមខែកម្មករឆ្នាំ ២០២២ បន្សល់ទុកនូវស្លាកស្នាម ដក់ជាប់ក្នុងអារម្មណ៍មិនចំពោះតែកម្មករ ពលករ ឡើយនៅទាំងរាលដាលទូលំទូលាយក្នុងបណ្ដា អង្គភាព ស្ថិតក្រោមឱវាទ។ ឆ្លងតាមរយៈនោះ បំផុសប្រវេណីសាមគ្គី ច្នៃប្រតិដ្ឋ ព្រមទាំងពង្រីក តួនាទីឈានមុខ ស្មារតីទទួលបន្ទុករបស់កម្មករ និយោជិតពលករ រួមចំណែកអនុវត្តសម្រេចជោគជ័យបណ្ដាគោលដៅ ភារកិច្ចឆ្នាំ ២០២២ កសាង អង្គការចាត់តាំងសហជីពរឹងមាំ៕ ហ្វីហ្វាង-ថាច់ហ្វាង
ប្រភពព័ត៌មានពីគណៈនាយកក្រុមហ៊ុនអគ្កិសនីត្រាវិញ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំង ខេត្តប្រិតសំចៃអគ្គិសនីបាន ៦.៥៩២.០៨៤ គីឡូវ៉ាតស្មើ ២,៣៣% បរិមាណផលអគ្គិសនីពាណិជ្ជ ផល (អគ្គិសនីពាណិជ្ជផលក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ ចំនួន ២.២១៣.២៣២ គីឡូវ៉ាត)។ អគ្គិសនីស្ថិតក្រោមឱវាទទាំង ០៩ សុទ្ធសឹងអនុវត្តការ ប្រិតសំចៃសម្រេច និងសម្រេចលើសកម្រិតផែនការ។ អំពីអគ្គិសនីពាណិជ្ជផលក្នុងត្រីមាស ទី ១ ឆ្នាំ ២០២២ អនុវត្តសម្រេច ២.២១៣.២៣២ គីឡូវ៉ាត។ អគ្គិសនីក្រោមឱវាទទាំង ០៩ សុទ្ធសឹងអនុវត្តសម្រេច និងសម្រេចលើសកម្រិតផែនការ។ ក្នុងនោះ កើនខ្ពស់បំផុត គឺអគ្គិសនីចូវថាញ់ ២,៥២% ទាបបំផុតគឺអគ្គិសនីទីផ្សាររួមខេត្តយ្វៀងហាយ ២,១១%។