13/08/2021 07:26
បច្ចុប្បន្ន បក្ខភាគស្រុកកាងឡុងមានអង្គការចាត់តាំងមូលដ្ឋានបក្ស ៤៨ កន្លែង ក្នុងនោះមានបក្ខភាគឃុំ ទីប្រជុំជន ១៤ កន្លែង បក្ខភាគ ០៧ កន្លែង និងសាខាបក្សមូលដ្ឋាន ២៧ កន្លែងស្ថិតក្រោមឱវាទគណៈកម្មាធិការបក្សស្រុក មានសាខាបក្ស ២៧៥ កន្លែងស្ថិតក្រោមឱវាទគណៈកម្មាធិការបក្សមូលដ្ឋាន មានបក្ខជនរួមទាំងអស់ ៥.៧៧៨ រូប។
អនុវត្តសារលិខិត ២០៥-CV/TU ចុះថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០០៨ របស់គណៈអចិន្រ្តៃយ៍បក្សខេត្តត្រាវិញ “ស្ដីពីការចលនាឧបត្ថម្ភទុនដល់បក្ខជនក្រីក្រ” និងសារលិខិតលេខ ៤០១-CV/TU ចុះថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៣ របស់គណៈអចិន្រ្តៃយ៍បក្សខេត្តត្រាវិញ “ស្ដីពីការចលនាឧបត្ថម្ភទុនដល់បក្ខជនក្រីក្រប្រជុំជីវភាពនៅសាខាបក្សភូមិ អនុសង្កាត់ឲ្យឆ្លងផុតការលំបាកឈានឡើង” ក្រោយពេលបំផុសចលនា ០២ លើក មានបក្ខជនគបវាល់ជាង ៦.៨២០ លើក និងមហាជន ២៧៦ នាក់គបវាល់ប្រាក់បាន ៦៧១,៩៩ ២ លានដុង ក្នុងនោះ ស្រុកចលនាបាន ៥០៨,៩៩២ លានដុង ខេត្តឧបត្ថម្ភ ១៦៣ លានដុង។ យោងតាមបញ្ជីរាយនាមស្នើឧបត្ថម្ភទុនរបស់បណ្ដាឃុំ ទីប្រជុំជន គណៈអចិន្រ្តៃយ៍បក្សស្រុកកាងឡុងចង្អុលការស្ថាប័នចាត់តាំង មហាផ្ទៃស្រុកសហការជាមួយគណៈចង្អុលការឧបត្ថម្ភទុនបក្ខជនក្រីក្ររបស់ស្រុកឲ្យពិនិត្យអង្កេតជាក់ស្ដែងរួចឧបត្ថម្ភទុនតាំងពីឆ្នាំ២០០៩ មកដល់ខែឧសភាឆ្នាំ ២០២១ បានចំនួន ០៩ លើក ឧបត្ថម្ភដល់បក្ខជនក្រីក្រ ១៨៥ នាក់ ចំនួនទឹកប្រាក់រំសាយបង្វិលជុំជាង ១,៩ ពាន់លានដុង បក្ខជនម្នាក់ៗបានឧបត្ថម្ភពី ០៤-២០ លានដុង។
លោកស្រីហ្វិញធីហាំងង៉ា លេខាបក្សស្រុកកាងឡុងបានឲ្យដឹងថា៖ ក្រោយពេលជ្រួតជ្រាប បណ្ដាសារលិខិតចង្អុលការរបស់គណៈកម្មាធិការបក្សខេត្តនិងការណែនាំរបស់គណៈចាត់តាំងបក្សខេត្ត គណៈអចិន្រ្តៃយ៍បក្សស្រុកកាងឡុងបានបង្កើតគណៈចង្អុលការរួចលម្អិតជាសារលិខិតយ៉ាងច្រើនសមស្របជាមួយនឹងស្ថានភាពជាក់ស្ដែងរបស់មូលដ្ឋានដើម្បីជ្រួតជ្រាប ផ្សព្វផ្សាយអនុវត្តធ្វើឲ្យកម្មាភិបាល បក្ខជន និងប្រជាជនយល់អំពីគោលដៅ អត្ថន័យនៃការចលនាឧបត្ថម្ភទុនដល់បក្ខជនក្រីក្រប្រជុំជីវភាពនៅតាមសាខាបក្សភូមិ អនុសង្កាត់ឆ្លងផុតការលំបាកឈានឡើង។ ការចលនាឧបត្ថម្ភទុនដល់បក្ខជនក្រីក្រជាគោលការណ៍ដ៏ត្រឹមត្រូវ មានអត្ថន័យជ្រៅបានកម្មាភិបាល បក្ខជន និងប្រជាជនព្រមព្រៀង គាំទ្រឧបត្ថម្ភ។ ឆ្លងតាមរយៈនោះបង្ហាញឲ្យការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ចំពោះជីវភាពបក្ខជន បង្កលក្ខណៈជួយឲ្យបក្ខជនក្រីក្រពង្រីកស្មារតីខ្លួនទីពឹងខ្លួនឈានឡើងក្នុងជីវភាព។ មានបក្ខជនជាច្រើនបានកែលម្អជីវភាព ផ្ដើមពីនោះ ខិតខំអនុវត្តសម្រេចល្អភារកិច្ច ដែលសាខាបក្សប្រគល់ឲ្យ ចូលរួមប្រជុំជីវភាពទៀងទាត់ រួមចំណែកបង្កើនគុណភាពប្រជុំជីវភាពរបស់សាខាបក្សភូមិ អនុសង្កាត់។
ដើម្បីប្រភពទុនឧបត្ថម្ភបក្ខជនក្រីក្រប្រើប្រាស់ត្រូវតាមគោលដៅ មានប្រសិទ្ធភាព ជួយឲ្យបក្ខជនឆ្លងផុតការលំបាកឈានឡើងលំនឹងជីវភាព ស្ងប់ចិត្តបំពេញការងារ រួមចំណែកអនុវត្តគោលដៅបន្ថយភាពក្រីក្រស្ថិរភាព គណៈអចិន្រ្តៃយ៍បក្សស្រុកកាងឡុងចង្អុលការឲ្យបន្តជ្រួតជ្រាបគោលដៅ អត្ថន័យនៃការអនុវត្តគោលការណ៍របស់គណៈអចិន្រ្តៃយ៍បក្សខេត្ត ស្រុកអំពីការឧបត្ថម្ភទុនបក្ខជនក្រីក្រដល់បណ្ដាគណៈកម្មាធិការបក្ស អង្គការចាត់តាំងបក្ស និងបក្ខជន។ គណៈចង្អុលការចលនាឧបត្ថម្ភទុនបក្ខជនក្រីក្រស្រុក រួមជាមួយគណៈកម្មាធិការបក្សបណ្ដាឃុំ ទីប្រជុំជនបន្តពិនិត្យអង្កេត រួចក្ដាប់ច្បាស់លាស់ចំនួនបក្ខជនក្រីក្រ បក្ខជនជិតក្រ លក្ខណៈ ស្ថានភាពជាក់ស្ដែងរបស់បក្ខជនម្នាក់ៗ។ ការឧបត្ថម្ភទុនត្រូវចំមុខសញ្ញា ត្រូវតាមនីតិវិធី ប្រកបដោយប្រជាធិបតេយ្យ ចំហ បំផុតនៅពេលជ្រើសពិនិត្យបក្ខជនក្រីក្រនៅសាខាបក្ស។ របៀបឧបត្ថម្ភមិនគិតមធ្យមប៉ុន្តែយោងទៅតាមលក្ខណៈ របៀបផលិតរបស់បក្ខជនម្នាក់ៗដើម្បីឧបត្ថម្ភសមស្រប។ បង្កើនការដឹកនាំរបស់បណ្ដាគណៈកម្មាធិការបក្ស និងរបស់គណៈចង្អុលការចលនាឧបត្ថម្ភទុនបក្ខជនក្រីក្រស្រុក ជាពិសេស សាខាបក្សដែលមានបក្ខជនក្រីក្របានឧបត្ថម្ភទុនឧស្សាហ៍ត្រួតពិនិត្យ ក្រើនរំលឹកអំពីរបៀបប្រើប្រាស់ប្រាក់ទុនឲ្យត្រូវតាមគោលដៅ មានប្រសិទ្ធភាព ក្នុងដំណាក់កាលផលិត ជ្រើសបណ្ដាទម្រង់ដែលមានប្រសិទ្ធភាព សមស្របជាមួយលក្ខណៈរបស់បក្ខជនម្នាក់ៗដើម្បីកាត់បន្ថយហានិភ័យ ចាត់ឲ្យបក្ខជនដែលមានបទពិសោធន៍ច្រើនអមបក្ខជនក្រីក្រក្នុងការប្រើប្រាស់ប្រាក់ទុនដើម្បីនាំមកលទ្ធផលខ្ពស់។ ក្នុងការប្រជុំជីវភាពសាខាបក្សរាល់ខែ បក្ខជនដែលបានចាត់ឲ្យជួយឧបត្ថម្ភត្រូវរបាយការណ៍អំពីស្ថានភាពអនុវត្តភារកិច្ចនៅចំពោះមុខសាខាបក្សសងទុនត្រូវតាមកំណត់។
គណៈចង្អុលការចលនាឧបត្ថម្ភទុនបក្ខជនក្រីក្រស្រុក ឃុំ ទីប្រជុំជនមានភារៈប្រគល់ភារកិច្ចជាក់ស្ដែងឲ្យសមាជិកម្នាក់ៗ ធានាសកម្មភាពរបស់គណៈចង្អុលការឲ្យបានម៉ត់ចត់ មានប្រសិទ្ធភាព ក្ដាប់ច្បាស់ស្ថានភាពអនុវត្តរបស់បក្ខជនម្នាក់ៗ ផ្ដើមពីនោះ មានវិធានការចង្អុលការឧបត្ថម្ភ ដោះស្រាយការលំបាកទាន់ពេល។ ចំពោះបក្ខជនដែលបានឧបត្ថម្ភទុនប្រើប្រាស់ប្រាក់ទុនត្រូវតាមគោលដៅ ក្នុងដំណាក់កាលផលិតជួបហានិភ័យ ផលិតគ្មានផល គ្មានលទ្ធភាពសងដើមទុនឬក៏ឈឺថ្កាត់។ល។ គណៈចង្អុលការស្រុក ឃុំ ទីប្រជុំជនពិនិត្យជាក់ស្ដែងចំពោះករណីនីមួយៗ ដើម្បីពន្យាពេលសង ដើមទុនតាមកំណត់៕
ប្រែសម្រួល៖ ថាច់ហ្វាង
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។