13/11/2020 08:04
កាលពីថ្ងៃទី ០៩ វិច្ឆិកា នៅការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកចូវថាញ់ មន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តបានចាត់តាំងបើកវគ្គហ្វឹកហាត់កម្មវិធីបង្រៀនវិញ្ញាសាភាសាខ្មែរជូនគ្រូបង្រៀនជិត ៧០ នាក់កំពុងបង្រៀនវិញ្ញាសាភាសាខ្មែរតាមសាលាសកលលើភូមិសាស្រ្តស្រុកថ្កូវ និងស្រុកចូវថាញ់ ។
គ្រូបង្រៀនភាសាខ្មែរចូលរួមថ្នាក់ហ្វឹកហាត់។
វគ្គហ្វឹកហាត់នេះប្រព្រឹត្តឡើងក្នុងរយៈកាល ០៣ ថ្ងៃ ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១១ វិច្ឆិកា។ តាមរយៈនោះ លោកគ្រូថាច់ដើយ ឯកទេសមន្ទីរអប់រំនិងបណ្តុះបណ្តាល ប្រធានក្រុមវិញ្ញាសាភាសាខ្មែរថ្នាក់ខេត្តបានផ្សព្វផ្សាយកម្មវិធីអប់រំសកលចំពោះវិញ្ញាសាភាសាខ្មែរតាមអនុក្រឹត្យលេខ ៣៤/២០២០/TT-BGDĐT របស់ក្រសួងអប់រំនិងបណ្តុះបណ្តាលស្តីពីផ្សព្វផ្សាយកម្មវិធីអប់រំសកលចំពោះវិញ្ញាសា ភាសាបាណា ចាម អេដេ ជើរ៉ៃ ភាសាខ្មែរ ម៉ុង ម៉ណុង ថៃ។ យោងតាមអនុក្រឹត្យលេខ ៣៤/២០២០/TT-BGDĐT កម្មវិធីវិញ្ញាសាភាសាខ្មែរដែលបង្រៀននៅតាមសាលាអប់រំសកលមាន ២ កម្រិតគឺ កម្រិត A និងកម្រិត B ។ កម្រិត A រួមមាន ០២ កម្រិត៖ កម្រិត A១ សម្រាប់បង្រៀនថ្នាក់បឋម (បង្រៀន ០៥ ឆ្នាំ) ក្នុងមួយសប្តាហ៍ បង្រៀន ០២ ម៉ោង ក្នុងមួយឆ្នាំសិក្សាបង្រៀន ៧០ ម៉ោង ។ កម្រិត A២ សម្រាប់បង្រៀននៅថ្នាក់អនុវិទ្យាល័យ (បង្រៀន ០៤ ឆ្នាំ)ក្នុងមួយសប្តាហ៍បង្រៀន ០៣ ម៉ោង ក្នុងមួយឆ្នាំសិក្សាបង្រៀន ១០៥ ម៉ោង ។ កម្រិត B មាន ០១ កម្រិតសម្រាប់បង្រៀនថ្នាក់វិទ្យាល័យ (បង្រៀន ០៣ ឆ្នាំ) មួយសប្តាហ៍បង្រៀន ០៣ ម៉ោង មួយឆ្នាំសិក្សាបង្រៀន ១០៥ ម៉ោង។ អនុក្រឹត្យលេខ ៣៤/២០២០/TT-BGDĐT មានសុពលភាពពីថ្ងៃទី ០១ វិច្ឆិកា ឆ្នាំ ២០២០ ជំនួសឲ្យអនុក្រឹត្យលេខ ២៤/ ២០១៤/TT-BGDĐT ចុះថ្ងៃទី ២៥ កក្កដា ឆ្នាំ ២០១៤ របស់ក្រសួងអប់រំនិងបណ្តុះបណ្តាលស្តីពីផ្សព្វផ្សាយកម្មវិធីភាសាខ្មែរនៅថ្នាក់បឋមសិក្សានិងអនុវិទ្យាល័យ។
វគ្គហ្វឹកហាត់នេះបានជំនួយឲ្យគ្រូបង្រៀនភាសាខ្មែរស្វែងយល់អំពីបណ្តាខ្លឹមសារសំខាន់ៗក្នុងកម្មវិធីបង្រៀនភាសាខ្មែរដូចជា៖ លក្ខណៈពិសេសរបស់វិញ្ញាសា វិធីសាស្រ្តអប់រំ ទិសដៅនៃកម្មវិធីបង្រៀន។ល។ បានដឹងថានេះគឺជាវគ្គហ្វឹកហាត់ដំបូងបង្អស់ស្ដីពីផ្សព្វផ្សាយកម្មវិធីអប់រំសកលចំពោះវិញ្ញាសាភាសាខ្មែរតាមអនុក្រឹត្យលេខ ៣៤/២០២០/TT-BGDĐT។ តាមផែនការមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តនឹងចាត់តាំងវគ្គហ្វឹកហាត់នេះនៅបណ្តាការិយាល័យអប់រំនិងបណ្តុះបណ្តាលក្នុងខេត្តក្នុងពេលខាងមុខនេះ៕
ដំណឹង‑រូបថត៖ សុជា
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។