13/08/2021 07:34
ដើម្បីចែករំលែកជាមួយមុខសញ្ញាអន់ខ្សោយនៅលើភូមិសាស្ត្រស្រុក សមាគមបំផុសចលនាបណ្តាអង្គការចាត់តាំង បុគ្គលចូលរួមឧបត្ថម្ភអនុវត្តបណ្តាកម្មវិធីគាំពារដូចជា៖ ជួសជុល សាងសង់ផ្ទះ ទៅសួរសុខទុក្ខ ជូនរទេះរមៀល។ល។ ក្នុងរយៈកាល ៦ ខែដើមឆ្នាំ ២០២១ សមាគមបំផុសចលនាអង្គការចាត់តាំង និងសប្បុរសជន បុគ្គលនៅក្នុងនិងក្រៅស្រុក ២៧ កន្លែងនិងបុគ្គលចូលរួមឧបត្ថម្ភប្រាក់ជាង ៩០០ លានដុង (សាច់ប្រាក់ ៧០៦ លានដុង និងអំណោយគិតជាតម្លៃជាង ២០០ លានដុង)។ ឆ្លងតាមនោះ សមាគមបានសហការជាមួយរដ្ឋអំណាចមូលដ្ឋានបណ្តាឃុំ ទីប្រជុំជនក្នុងស្រុកជំនួយដល់ជនពិការ ជនរងគ្រោះជាតិពុលឌីអូស៊ីន កុមារកំព្រាមានស្ថានភាពលំបាក និងអ្នកជំងឺក្រីក្រ ៩៣៣ លើក។ សមាគមសហការជាមួយសមាគមគាំពារជនពិការ និងជនរងគ្រោះជាតិពុលឌីអូស៊ីនខេត្ត និងកម្មវិធីអាសយដ្ឋានសប្បុរសធម៌ស្ថានីយវិទ្យុ និងទូរទស្សន៍ត្រាវិញ ទៅសួរសុខទុក្ខ និងជូនអំណោយដល់អ្នកជំងឺក្រីក្រនៅបណ្តាឃុំ៖ ហ្វាមិញ ហ៊ឹងម៉ី ហ្វាឡើយ លឿងហ្វា សុងឡុកចំនួន ០៧ នាក់ ឆ្លងតាមនោះបានជូនអំណោយគិតជាប្រាក់ជាង ១៩០ លានដុង។
ទន្ទឹមនឹងនោះ សមាគមនៅទាំងបំផុសចលនា បណ្តាអង្គការសប្បុរសធម៌ឧបត្ថម្ភរទេះរមៀល ០១ គ្រឿងតម្លៃ ៥,៦ លានដុង ដល់អ្នកពិការសម្រាប់ប្រកបរបរលក់សន្លឹកឆ្នោត។ ឆ្លងតាមក្រុមសប្បុរសធម៌ស្ម័គ្រចិត្តត្រាវិញ សមាគមបំផុសចលនាឧបត្ថម្ភប្រាក់ ៩,៥ លានដុងដល់គ្រួសារលោកមាវ៉វ៉ាំងផាក ជាគ្រួសារជិតក្រនៅភូមិឡុងហ៊ឹងទី ១ ឃុំហ្វាមិញ អន្ទងខ្សែភ្លើង និងដាក់អណ្តូងស្នប់សម្រាប់ប្រើប្រាស់ក្នុងការប្រជុំជីវភាព។ សមាគមបានអនុវត្តសកម្មភាពកិច្ចការជាក់ស្ដែងជាច្រើន គិតគូរដល់ជីវភាព និងស្មារតីដល់បណ្តាមុខសញ្ញាទាំងនោះជម្នះការលំបាក ឈានឡើងក្នុងជីវភាព និងរួមរស់ជាមួយសហគមន៍វិញ។ ដើម្បីបង្កលក្ខណៈឲ្យគ្រួសារជនរងគ្រោះជាតិពុលឌីអូស៊ីនបានទទួលបុណ្យតេត សមាគមបំផុសចលនាឧបត្ថម្ភ អំណោយ ៥០ ចំណែកមានទឹកប្រាក់ ១១៥ លានដុង (អាស្រ័យសមាគមអ្នករងគ្រោះដោយជាតិពុលឌីអូស៊ីនវៀតណាមបំផុសចលនាសមាគមអាជីវករវ័យក្មេងវៀតណាម និងនគរបាលខេត្តត្រាវិញទទួលឧបត្ថម្ភ)។
មីងត្រឹងធីធៀង នៅភូមិដាយថូង ឃុំភឿកហាវ ស្រុកចូវថាញ់បានឲ្យដឹង៖ គ្រួសារខ្ញុំជាគ្រួសារក្រីក្រ គ្មានដីផលិត សព្វថ្ងៃត្រូវគិតគូរដល់ការរស់នៅរបស់សមាជិក ០៣ នាក់ក្នុងគ្រួសារផង និងថែទាំកូនម្នាក់ទៀតត្រូវពិការខួរក្បាល ម៉្លោះហើយជីវភាពតែងជួបលំបាក។ ទទួលបានការឧបត្ថម្ភអំណោយមានតម្លៃ ២,២ លានដុងនេះ ជំនួយឱ្យគ្រួសារខ្ញុំទាន់ពេល ជាពិសេសគឺក្នុងពេលដែលអាសន្នរោគជំងឺកូវីដ‑១៩ កំពុងរីករាលដាលស្មុគស្មាញ។
លោកស្រីឡឹមធីកុកហ្វិញបានឲ្យដឹងបន្ថែម៖ ក្រៅពីការងារគិតគូរឧបត្ថម្ភអំពីជីវភាព សម្ភារ ស្មារតីជូនជនពិការ អ្នកជំងឺក្រីក្រ ជនរងគ្រោះជាតិពុលឌីអូស៊ីន សមាគមបានយកចិត្តទុកដាក់គិតគូរដល់សិទ្ធិកុមារ និងនារីទៀតផង។ គិតតាំងពីដើមឆ្នាំ ២០២១ មកដល់ពេលនេះ សមាគមបានសហការជាមួយបណ្តាថ្នាក់ បណ្តាផ្នែក បំផុសចលនាបណ្តាអង្គភាព ក្រុមសប្បុរសធម៌ស្ម័គ្រចិត្តនៅក្នុងនិងក្រៅស្រុកជូនអំណោយ ២០ ចំណែកដល់កុមារកំព្រាពិការនៅឃុំដាឡុកមានតម្លៃ ៤,៥ លានដុង ជូនអំណោយ ២០ ចំណែកដល់កុមារ និងនារីមានស្ថានភាពលំបាក អ្នកមានវ័យចាស់អនាថានៅឃុំហ្វាឡើយ អំណោយមួយចំណែកមានតម្លៃ ៣០០.០០០ ដុង ទៅសួរសុខទុក្ខនិងជូនប្រាក់ ៦៦,៩ លានដុងដល់ ០២ គ្រួសារ៖ ប្អូនហ្វិញង៉ុកត្រឿងនិង គឹមធីណី នៅភូមិតាអួន ឃុំសុងឡុក ឧបត្ថម្ភប្រាក់ ៥០០.០០០ ដុង និងអង្ករ ២៥ គីឡូក្រាមដល់គ្រួសាររបស់ប្អូនង្វៀងធីម៉ីតឹម និងង្វៀងធីម៉ីហ្វៀង នៅភូមិចុងង ឃុំសុងឡុក។ សហការជាមួយគណៈកម្មាធិការប្រជាជនទីប្រជុំជនស្រុកចូវថាញ់បំផុសចលនាទឹកប្រាក់ ២១,៥ លានដុងឧបត្ថម្ភដល់មីងហ្វិញធីកេវ នៅអនុសង្កាត់លេខ ១ និងមីងផាងធីឡេ នៅអនុសង្កាត់លេខ ២ ទីប្រជុំជនចូវថាញ់ ឲ្យមានលក្ខណៈទៅពិនិត្យព្យាបាលជំងឺ។
ក្នុងខែកក្កដាឆ្នាំ ២០២១ សមាគមគាំពារជនពិការ និងជនរងគ្រោះដោយជាតិពុលឌីអូស៊ីនស្រុកចូវថាញ់ បំផុសចលនាទឹកប្រាក់ជាង ២៤២ លានដុងឧបត្ថម្ភមុខសញ្ញា ៤០១ នាក់ ឆ្លងតាមបណ្តាសកម្មភាព៖ ឧបត្ថម្ភសាងសង់ផ្ទះបាន ០១ ខ្នងជូនជនពិការ មានតម្លៃជាង ៦៧ លានដុង ស្នាក់នៅអនុសង្កាត់លេខ ៣ ទីប្រជុំជនចូវថាញ់ ឧបត្ថម្ភអាសយដ្ឋានសប្បុរសធម៌ អ្នកជំងឺក្រីក្រនៅឃុំហ៊ឹងម៉ី ជាមួយទឹកប្រាក់ជាង ៩៤ លានដុង ជូនអំណោយមុខសញ្ញា ៣៩៩ នាក់ គិតជាតម្លៃជាង ៨១ លានដុង បំផុសចលនាបានអំណោយមានតម្លៃជាង ៨៤ លានដុង ឧបត្ថម្ភដល់បណ្តាមុខសញ្ញាដែលត្រូវរងឥទ្ធិពលអាស្រ័យអាសន្នរោគជំងឺកូវីដ‑១៩ នៅលើភូមិសាស្ត្រស្រុក។
អាស្រ័យធ្វើជាស្ពានសម្រាប់បណ្តាមុខសញ្ញាទន់ខ្សោយបានចូលរួមរស់ធម្មតាជាមួយសហគមន៍នៅពេលខាងមុខនេះ សមាគមបន្តជំរុញសកម្មភាពគិតគូរចំពោះជនពិការ កុមារកំព្រា អ្នកជំងឺក្រីក្រ និងជនរងគ្រោះដោយជាតិពុលឌីអូស៊ីនឲ្យកាន់តែល្អជាងទៀត។ បន្តកិច្ចសហ ការជាមួយបណ្តាស្ថាប័នសារព័ត៌មាន ដើម្បីផ្សព្វផ្សាយទាន់ពេល ស្ងើចសរសើរបណ្តាគំរូឆ្នើម បណ្តាសប្បុរសជន បណ្តាអង្គការសប្បុរសធម៌សង្គម រួមចំណែកគិតគូរដល់ជីវភាពជនពិការ កុមារកំព្រា អ្នកជំងឺក្រីក្រ។ ទន្ទឹមនឹងនោះ ពង្រឹងនិងបើកទូលាយបណ្តាអង្គការមូលដ្ឋានសមាគម ក្តាប់ច្បាស់បណ្តាមុខសញ្ញាតម្រូវការជំនួយដើម្បីមានវិធីសាស្ត្រ វិធានការសមស្រប សម្បូរបែប និងមានប្រសិទ្ធភាពក្នុងការងារសង្គម៕
ប្រែសម្រួល៖ សុខា
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។