01/01/2021 08:20
កាលពីព្រឹកថ្ងៃទី ២៨ ធ្នូ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ចាត់តាំងសន្និបាតលើកទី ០៣ អាណត្តិកាលទី ០៧ (២០១៨‑២០២៣) ដើម្បីបូកសរុបលទ្ធផលសកម្មភាពឆ្នាំ ២០២០ និងផ្សព្វផ្សាយភារកិច្ចសកម្មភាពឆ្នាំ ២០២១ ព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត ប្រធានគណៈអភិបាលពុទ្ធសាសនាវៀតណាមខេត្តប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តធ្វើជាអធិបតីអង្គសន្និបាត។ និមន្ត-អញ្ជើញចូលរួមអង្គសន្និបាតមាន៖ លោកង្វៀងវ៉ាំងត្រៀក សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត លោកង្វៀងក្វីនធៀង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត តំណាងបណ្តាមន្ទីរស្ថាប័នខេត្តនិងព្រះឧបជ្ឈាយ៍ ព្រះថេរានុត្ថេរជាច្រើនព្រះអង្គតំណាងឲ្យសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិបណ្តាស្រុក ក្រុងក្នុងខេត្ត ។
លោកង្វៀងវ៉ាំងត្រៀកប្រគេនប័ណ្ណសរសើរដល់សមូហភាពបុគ្គល។
ឆ្នាំ ២០២០ ទន្ទឹមនឹងចលនាព្រះសង្ឃអនុវត្តល្អកិច្ចការពុទ្ធសាសនា គ្រប់គ្រងវិស័យអប់រំពុទ្ធិកសិក្សានៅភូមិសាស្ត្រខេត្ត សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត នៅទាំងចលនាព្រះសង្ឃ ពុទ្ធបរិស័ទចូលរួមគបវាល់ទឹកប្រាក់ជាង ២៥ ពាន់លានដុងដើម្បីរួមចំណែកជាមួយរដ្ឋអំណាច គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ក្នុងខេត្តអនុវត្តការងារសុខុមាលភាពសង្គមដូចជា៖ កសាងផ្ទះមហាសាមគ្គី ឧបត្ថម្ភការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ ឧបត្ថម្ភប្រជាជនភូមិភាគកណ្តាលដែលជះឥទ្ធិពលដោយគ្រោះធម្មជាតិទឹកជំនន់ ឧបត្ថម្ភព្រឹទ្ធាចារ្យក្រីក្ររស់នៅម្នាក់ឯង សួរសុខទុក្ខ ជូនអំណោយអ្នកជំងឺក្រីក្រ។ល។
ជាមួយនឹងគោលលំនាំ “សាសនា‑ជនជាតិ‑សង្គមនិយម” សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តបានដាក់ចេញទិសដៅភារកិច្ចជាក់ស្តែងក្នុងឆ្នាំ ២០២១ ដើម្បីបន្តកិច្ចសហការជាមួយរដ្ឋអំណាច អង្គការមហាជនគ្រប់លំដាប់ថ្នាក់អនុវត្តល្អបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន។
ក្នុងឱកាសនេះដែរគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តប្រគេនប័ណ្ណសរសើរដល់សមូហភាព ៤ កន្លែង និងបុគ្គល ១២ អង្គ មានស្នាព្រះហស្តសម្រេចភារកិច្ចរបស់សមាគមឆ្នាំ ២០២០៕
ដំណឹង‑រូបថត៖ សុជា
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។