09/10/2020 09:29
ជូនអំណោយដល់ប្រជាជន។ រូបថត៖ តូវៀង
គិតតាំងពីដើមឆ្នាំមកទល់ពេលនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុក និងបណ្តាឃុំ ទីប្រជុំជនក្នុងស្រុកទីវកឹងសហការជាមួយបណ្តាគណៈ ផ្នែក អង្គការមហាជនស្រុក និងរដ្ឋអំណាចមូលដ្ឋានចលនាមូលនិធិ “សុខុមាលភាពសង្គម” បានទឹកប្រាក់និងសម្ភារគិតជាតម្លៃជាង ១៥,៣៧ ពាន់លានដុង សម្រេច ១២២,២០% ផែនការដាក់ចេញ។
ទន្ទឹងនឹងការចូលរួមវិភាគទានមូលនិធិសុខុមាលភាពសង្គម បណ្តាអង្គការចាត់តាំងនៅក្នុងនិងក្រៅស្រុកនៅទាំងចូលរួមកម្លាំងឧបត្ថម្ភអំណោយ ១៥.៦៦៧ ចំណែកដល់គ្រួសារ គោលនយោបាយ គ្រួសារក្រីក្រ ជិតក្រ គ្រួសារស្ថិតក្នុងគាំពារសង្គម អ្នកមានវ័យចាស់អនាថា សិស្សមានស្ថានភាពលំបាកជាមួយទឹកប្រាក់សរុបជាង ៤,៧ ពាន់លានដុង។ ចូលរួមកសាងផ្ទះមហាសាមគ្គី ១៦ ខ្នងជូនគ្រួសារក្រីក្រ ជាមួយទឹកប្រាក់ជាង ៤៥៥ លានដុង។
ជាមួយការងារចលនាបណ្តាប្រភពកម្លាំងឧបត្ថម្ភអ្នកក្រីក្រ គិតតាំងពីដើមឆ្នាំមកទល់ពេលនេះស្រុកទីវកឹងនៅទាំងទទួលបានការឧបត្ថម្ភរបស់បណ្តាអង្គការចាត់តាំង បុគ្គលនៅក្នុងនិងក្រៅស្រុកដល់ការងារបង្ការទប់ស្កាត់អាសន្នរោគកូវីដ - ១៩ និងជះឥទ្ធិពលអា ស្រ័យរាំងស្ងួតជ្រាបជាតិជូរប្រៃជាមួយទឹកប្រាក់ជិត ១,៦ ពាន់លានដុង។
ចំណុចចាប់អារម្មណ៍បំផុតនោះគឺ គិតមកទល់ពេលនេះបណ្តាឃុំ ទីប្រជុំជនក្នុងស្រុកក៏បានអនុវត្តសម្រេចសារវន្តការងារឧបត្ថម្ភដល់អ្នកលក់រាយសន្លឹកឆ្នោតជាតិ ៨០៤ នាក់ ពលករត្រូវដាច់អាជីព ៧៦ នាក់ ជាមួយចំនួនប្រាក់ ៧៩៩,៦ លានដុង និងមនុស្ស ៩.៩១១ នាក់ ជាមុខសញ្ញាស្ថិតក្នុង ០៤ ក្រុមមុខសញ្ញាត្រូវការឧបត្ថម្ភជាមួយទឹកប្រាក់សរុបជិត ១០,៦ ពាន់លានដុង។ ការឧបត្ថម្ភទាន់ពេលផ្តើមពីថវិការដ្ឋ និងការចូលរួមបំពេញចែករំលែករបស់សហគមន៍រយៈពេលកន្លងបានរួមចំណែកជួយឲ្យបណ្តាគ្រួសារក្រីក្រ ជិតក្រ មុខសញ្ញាគាំពារសង្គមឆ្លងផុតលំបាកក្នុងជីវភាព៕
តូវៀង - តឹងង៉ុក
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។