13/11/2020 07:58
កាលពីសប្ដាហ៍កន្លង គណៈចាត់តាំងបណ្ដាសកម្មភាពពិធីបុណ្យស្រុកទីវកឹងសហការជាមួយគណៈអារាមាភិបាលវត្តព្រែកទុង ឃុំតឹងហ៊ុង ស្រុកទីវកឹងចាត់តាំងពិធីអំណរជ័យជម្នះ ជូនរង្វាន់បណ្ដាកីឡាកររបស់ស្រុកចូលរួមប្រណាំងទូក-ងនិងបណ្ដាសកម្មភាពអំណរបុណ្យអកអំបុកខេត្តត្រាវិញឆ្នាំ ២០២០។
ជូនបាច់ផ្កាដល់បណ្តាកីឡករ។ រូបថត៖ ថាញ់ក្វាង
ដើម្បីជ្រោមជ្រែងសប្ដាហ៍វប្បធម៌ ទេសចរណ៍ សមោសរអាហារណាមបូលើកទី ២ ភ្ជាប់ជាមួយបុណ្យអកអំបុក ខេត្តត្រាវិញឆ្នាំ ២០២០ អង្គភាពស្រុកទីវកឹងបានសកម្មត្រៀមបម្រុង និងម្ចាស់ការចូលរួមកន្សោមព្រឹត្តិការណ៍ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ៣១ តុលាឆ្នាំ ២០២០ ដោយមានសកម្មភាពជាក់ស្ដែងជាច្រើន ដូចជា៖ រង្វាន់បាល់ទះ បាល់ទាត់សម្រាប់ជនជាតិខ្មែរ សមោសរសិល្បមហាជនខ្មែរ ពិធីប្រឡងសម្ដែងបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរ។ ជាពិសេសការចូលរួមរាយតាំងពិព័រណ៍ផលិតផល ទស្សនីយវត្ថុរួមជាមួយបណ្ដាសកម្មភាពអំពីពិធីថ្វាយព្រះខែ ដង្ហែប្រទីប លយ ប្រទីបអំណរបុណ្យអកអំបុកនៅមណ្ឌលវប្បធម៌រមណីយដ្ឋានគូស្រះស្រី។
អាស្រ័យការយកចិត្តទុកដាក់ដឹកនាំចង្អុលការរបស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនស្រុក ការឧបត្ថម្ភទាន់ពេលរបស់គណៈចាត់តាំងបណ្ដាសកម្មភាពពិធីបុណ្យ ការជំរុញទឹកចិត្តរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក និងស្មារតីជក់ចិត្តក្នុងការហ្វឹកហាត់ប្រណាំងប្រជែងអស់ពីកម្លាំងកាយរបស់កីឡាករ អ្នកសំដែង បានរួមចំណែកទទួលបានស្នាដៃឆ្នើមសម្រាប់ស្រុកទីវកឹងគឺទទួលបានរង្វាន់លេខមួយ ០៣ រង្វាន់ លេខពីរ ០១ រង្វាន់ លេខបី ០២ រង្វាន់និង រង្វាន់លើកទឹកចិត្ត ០៣ រង្វាន់ពីបណ្ដាសកម្មភាពនៅពិធីបុណ្យអកអំបុកឆ្នាំ ២០២០។ ក្នុងនោះទទួលបានរង្វាន់លេខមួយ លេខពីរប្រណាំងទូក-ង ចម្ងាយផ្លូវ ៦០០ ម៉ែត្រសម្រាប់បុរស រង្វាន់លេខបី ០១ រង្វាន់ប្រណាំងចម្ងាយផ្លូវ ៧០០ ម៉ែត្រសម្រាប់បុរសនារីចម្រុះ រង្វាន់លើកទឹកចិត្ត ០១ រង្វាន់ប្រណាំងចម្ងាយផ្លូវ ៨០០ ម៉ែត្រសម្រាប់បុរស។ រង្វាន់លេខមួយ ០៣ រង្វាន់អំពីកីឡាបាល់ទាត់ ដង្ហែលយប្រទីប និងសម្ដែងបង្ហាញសម្លៀកបំពាក់ប្រពៃណីជនជាតិខ្មែរ រង្វាន់លេខបី ០១ រង្វាន់អំពីតាំងល្វែងពិព័រណ៍ផលិតផល រង្វាន់លើកទឹកចិត្ត ២១ រង្វាន់អំពីសមោសរសិល្បមហាជនខ្មែរនិងបាល់ទះព្រមទាំងរង្វាន់បង្កើតកម្មវិធីល្អបំផុតរបស់ពិធីប្រឡងសម្ដែងបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរ។
បណ្តាកីឡាករចូលរួមអំណរជ័យជម្នះរង្វាន់ទូក-ង។ រូបថត៖ ថាញ់ក្វាង
ជាមួយបណ្ដាលទ្ធផលសម្រេចបាន ស្រុកទីវកឹងបានចាត់តាំងពិធីអំណរជ័យជម្នះ និងស្ងើចសរសើរជូនរង្វាន់ដល់សមូហភាព បុគ្គល កីឡាករទូក -ងរបស់ស្រុក សរុបទឹកប្រាក់ជាង ៦០ លានដុង៕
ថាញ់ក្វាង-ថាច់ហ្វាង
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។