03/09/2021 08:35
ជូនអំណោយដល់កម្មករក្រុមហ៊ុន ចំកាតស្បែកជើងម៉ីផុង។ រូបថត៖ ថាញ់ក្វាង
ក្នុងចំនួនអំណោយបានប្រគល់ជូនលើកនេះ មានអំណោយ ២៥ ចំណែកជាសាច់ប្រាក់ (២៥ លានដុង) អាស្រ័យអគ្គសម្ព័ន្ធពលករវៀតណាម ផ្ញើជូនសមាជិក ពលករ ស្ថិតក្រោមឱវាទសម្ព័ន្ធពលករស្រុកទីវកឹង (១០ ចំណែក) និងសហជីពមូលដ្ឋានក្រុមហ៊ុនចំកាតស្បែកជើងម៉ីផុង (១៥ ចំណែក)។
ទន្ទឹមនឹងនោះ សម្ព័ន្ធពលករខេត្តនៅទាំងផ្ទេរ ជូនអំណោយ ៥០០ ចំណែកទៀត ឧបត្ថម្ភដល់សមាជិកសហជីព ពលករសហជីពមូហដ្ឋាន ស្ថិតក្រោមឱវាទសម្ព័ន្ធពលករស្រុក មានស្ថានភាពលំបាក និងអំណោយ ១.១០០ ចំណែកដល់កម្មករ ក្រុមហ៊ុនចំកាតស្បែកជើងម៉ីផុងត្រូវបាត់អាជីព បាត់ប្រភពចំណូលអាស្រ័យជះឥទ្ធិពលរបស់អាសន្នរោគកូវីដ-១៩។ អំណោយមួយចំណែកៗ តម្លៃ ៣៥០.០០០ ដុង។ តាមការប៉ាន់ស្មានតម្លៃនៃ អំណោយលើកនេះទាំងអស់ជិត ៦០០ លានដុង។
បានដឹងថា ក្នុងខែសីហា ឆ្នាំ ២០២១ សម្ព័ន្ធ ពលករខេត្ត ចាត់តាំងជូនអំណោយបាន ០៣ លើក ជាមួយអំណោយ ១.៨៣៨ ចំណែកដល់សមាជិក សហជីព ពលករ កម្មករបណ្តាក្រុមហ៊ុន អាជីវកម្ម និងគ្រឿងឧបភោគដល់បណ្តាក្រុមចម្អិនអាហារសប្បុរសធម៌ ដើម្បីឧបត្ថម្ភអ្នកដែលកំពុង ជម្លៀសប្រមូលផ្តុំបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ -១៩ លើភូមិសាស្រ្តស្រុកទីវកឹង៕
សម្ព័ន្ធពលករខេត្តត្រាវិញ ជូនរបាំងមុខ ២៦ ពាន់ផ្ទាំង ដល់កងកម្លាំងកម្មាភិបាលយុទ្ធ ជននគរបាល យោធាការពារព្រំដែនបំពេញភារកិច្ចបង្ការ ទប់ស្កាត់អាសន្នរោគ-១៩
លោកស្រី ថាច់ធីធូហា ជូនរបាំងមុខដល់កងកម្លាំង នគរបាលខេត្ត ។ រូបថត៖ ង៉ុកហុង
កាលពីថ្ងៃទី ២៨ សីហា លោកស្រី ថាច់ធីធូហា សមាជិកាគណៈប្រតិបត្តិការបក្សខេត្ត ប្រធានសម្ព័ន្ធពលករខេត្ត លោកស្រី ត្រឹងធីបិចពឿង សមាជិកាគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈ ប្រជាចលនាបក្សខេត្ត អញ្ជើញទៅសួរសុខទុក្ខ រួចជូនរបាំងមុខ ២៣ ពាន់ផ្ទាំង ដល់កងកម្លាំងនគរបាលខេត្ត និងកងកម្លាំងគណៈបញ្ជាការដ្ឋានយោធាខេត្ត ប្រកបការងារសមរភូមិមុខបង្ការ ទប់ស្កាត់អាសន្នរោគ-១៩។ (ដោយឡែកកង កម្លាំងការពារព្រំដែននឹងជូនរបាំងមុខ ០៣ ពាន់ ផ្ទាំង នៅសប្តាហ៍ក្រោយ)។ សរុបតម្លៃរបាំងមុខ បានជូនដល់កងកម្លាំងប្រដាប់អាវុធលើកនេះ ១៥០,៨ លានដុង បានដកពីថវិកាប្រិតសំចៃរបស់សហជីពខេត្តឧបត្ថម្ភ៕
ឧបត្ថម្ភអង្ករជាង ៣១៣ តោន និងអំណោយ ១៦.៥៧០ ចំណែកដល់គ្រួសារក្រីក្រ ជិតក្រ ជួបការលំបាកដោយសារជំងឺកូវីដ-១៩
ផ្តើមពីប្រភពឧបត្ថម្ភរបស់មជ្ឈិម និងអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៧២១/QĐ-UBND របស់គណៈកម្មាធិការប្រជាជនខេត្ត ស្រុកកូវង៉ាង បានបត់បែងអង្ករ ៣១៣ តោនឧបត្ថម្ភដល់គ្រួសារក្រីក្រ ជិតក្រ គ្រួសារជួបការលំបាកដោយសារអាសន្នរោគជំងឺកូវីដ-១៩។ គិតមកទល់ពេលនេះ ស្រុកទទួលបាន ២៨៥,៨/៣១៣,៨ តោន។ ស្ថិតលើមូលដ្ឋាននោះ បណ្តាឃុំ ទីប្រជុំជនប្រគល់ជូនអង្ករបាន ១៧៥ តោនដល់ប្រជាជន អាទិភាពឲ្យបណ្តាឃុំក្រីក្រលំបាកខ្លាំង តំបន់ជនរួមជាតិខ្មែរកំពុងមានអាសន្នរោគជំងឺខ្ពស់ដូចជា៖ ថាញ់ហ្វាស៊ើង ឡុងស៊ើង ធ្វឹងហ្វា ម៉ីហ្វា។ល។ អនុវត្តសេចក្តីសម្រេចចិត្តលេខ ៦៨/NQ-CP ចុះ ថ្ងៃទី ០១ កក្កដា ឆ្នាំ ២០២១ និងសេចក្តីសម្រេច ចិត្តលេខ ២៣/២០២១/QĐ-TTg របស់នាយករដ្ឋ មន្រ្តីនៃរដ្ឋាភិបាល គិតដល់ថ្ងៃទី ៣០ សីហា ស្រុកបានចំណាយថវិកាឧបត្ថម្ភដល់មុខសញ្ញាជាង ៧.០១៥ នាក់សរុបទឹកប្រាក់ ១០,៥២៥ ពាន់លានដុង សម្រេច ៩៧,២%។ គណៈកម្មាធិការរណសិរ្សមាតុភូមិ បណ្តាអង្គការមហាជនចលនាចូលរួមគបវាល ឧបត្ថម្ភដល់គ្រួសារក្រីក្រ អ្នកដែលត្រូវរងឥទ្ធិពលអាសន្នរោគកូវីដ-១៩ បានអំណោយ ១៦.៥៧០ ចំណែក និងប្រាក់គិតជាតម្លៃជាង ៤,៦២០ ពាន់លានដុង៕
ឃុំង៉ាយស្វៀងជូនគ្រឿងឧបភោគដល់អ្នកត្រូវជម្លៀសសុខាភិបាល
ចាប់តាំងពីថ្ងៃទី ២៦-២៨ សីហា ថ្នាក់ដឹកនាំ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន ឃុំង៉ាយស្វៀង រួមជាមួយបណ្តាផ្នែកអង្គការមហាជនឃុំ បានចាត់តាំងជូនគ្រឿងឧបភោគផ្ទាល់ដល់ គ្រួសារប្រជាជន ១.២៣០ គ្រួនៅភូមិជ្រៃធំ និង ស្វាយសៀម។ នេះជាភូមិចំនួន ០២ ក្នុងចំណោម ០៤ ភូមិរបស់ឃុំង៉ាយស្វៀងកំពុងអនុវត្តជម្លៀស សុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។
ស្ថិតលើមូលដ្ឋាននោះ គ្រួសារនីមួយៗបាន ទទួល បន្លែចំនួន ២,៥ គីឡូក្រាម និងពងទា សរុបបរិមាណគ្រឿងឧបភោគដែលបានជូនលើកនេះ ៣,២ តោន។ បានដឹងថា កសិផលទាំងនោះ អាស្រ័យមាមីងកសិករភូមិជ្រៃធំផលិតចេញ ហើយបានគណៈកម្មាធិការប្រជាជនឃុំង៉ាយស្វៀងប្រមូលទិញ ពីថវិកាចលនាបណ្តាសប្បុរសជនក្នុង នឹងក្រៅឃុំចូលរួមវិភាគទានតម្លៃ ២៣ លានដុង។
ទន្ទឹងនឹងនោះ ឃុំង៉ាយស្វៀងនៅទាំងចលនាមាមីងនៅភូមិជ្រៃធំ ឧបត្ថម្ភវត្ថុធាតុដើម និងថ្ងៃពលកម្មដើម្បីវេចនំអន្សមជ្រូកឧបត្ថម្ភដល់កងកម្លាំងកំពុងបំពេញភារកិច្ចបង្ការ ទប់ស្កាត់អាសន្ន រោគជំ ងឺកូវីដ-១៩ លើភូមិសាស្រ្តឃុំទៀតផង៕ ថាញ់ក្វាង-ង៉ុកហុង-ឌិញកាញ់-តឹងតាយ-តឹងង៉ុក
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។