13/10/2020 19:43
ពិធីប្រជុំជីវភាពរបស់សាខាសមាគមនារីអនុសង្កាត់លេខ ២។ រូបថត៖ ស៊ើងត្វៀង
លោកស្រីគឹមធីង៉ុកម៉ាយ អនុប្រធានសមាគមសហព័ន្ធនារីសង្កាត់ទី ៩ បានឲ្យដឹងថា៖ សមាគមមានសមាជិការួម ១.៤២៨ នាក់ចូលរួមប្រជុំជីវភាពនៅ ១០ សាខាសមាគម។ កំណត់ការងារប្រជាចលនាមិនត្រឹមតែសមស្របជាមួយសមត្ថកិច្ចភារកិច្ចរបស់សមាគម ហើយនៅទាំងជាកត្តារួមចំណែកពង្រឹងកសាងអង្គការសមាគមស្អាតស្អំរឹងមាំ ជំរុញមាំបណ្ដាចលនាប្រឡងប្រណាំង រកឃើញគំរូជឿនលឿនទៀតផង។ អាស្រ័យហេតុនោះ ដើម្បីផ្សព្វផ្សាយទូលំទូលាយចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” ពេលកន្លងសមាគមសហព័ន្ធនារីសង្កាត់ទី ៩ តែងឆ្ពោះទៅកាន់មូលដ្ឋាន ធ្វើឲ្យសម្បូរបែបបណ្ដារូបភាពផ្សព្វផ្សាយសំដៅឲ្យរាលដាលអត្ថន័យរបស់ចលនា “ប៉ិនប្រសប់ការងារប្រជាចលនា” ដល់កម្មាភិបាល សមាជិកា។
សមាគមបានចង្អុលការបណ្ដាសាខាសមាគមឲ្យជ្រើសរើសចុះឈ្មោះអនុវត្តបណ្ដាទម្រង់ភ្ជាប់ជាមួយបណ្ដាចលនារបស់សមាគមដូចជា៖ ប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” ភ្ជាប់ជាមួយ “រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ” ចលនា “នារីសកម្មរៀនសូត្រ ពលកម្ម ច្នៃប្រតិដ្ឋ កសាងគ្រួសារសុភមង្គល” ចលនា “ទូទាំងប្រទេសរួមកម្លាំងកសាងជនបទថ្មី ទីក្រុងអារ្យធម៌” ចលនា “កសាងគ្រួសារគ្មាន ០៥ យ៉ាង ស្អាត ០៣ យ៉ាង” ។ល។ ផ្ដើមពីនោះ បណ្ដាសាខាសមាគមបានធ្វើឲ្យលម្អិតរួចចុះឈ្មោះអនុវត្តបណ្ដាទម្រង់ជាក់ស្ដែង ពិតប្រាកដ សមស្របជាមួយស្ថានភាពជាក់ស្ដែងនៅមូលដ្ឋាន ដូចជា៖ ក្រុមប្រិតសំចៃហ៊ុនទុននារីក្នុងការងារចលនាមហាជន ក្រុមគបវាល់ទុនទិញគាំពារសុខាភិបាលទម្រង់ប្រិតសំចៃ ០៥ យ៉ាង ក្លឹបនារីជាមួយច្បាប់ ក្រុមនារីចិញ្ចឹមជ្រូកដី។ល។
តួយ៉ាងដូចជា ក្រុមប្រិតសំចៃហ៊ុនទុនរបស់សាខាសមាគមអនុសង្កាត់លេខ ២ ទម្រង់បានអនុវត្តពីឆ្នាំ ២០១៥ ហើយបានរក្សា រហូតមកទល់ពេលនេះ។ បងង្វៀងធីធ្វី ប្រធានសាខាសមាគមនារីអនុសង្កាត់លេខ ២ ចែករំលែក៖ ០៥ ឆ្នាំមុន ជីវភាពរបស់សមាជិកានារីអនុសង្កាត់លេខ ២ នៅជួបលំបាកច្រើន បងប្អូនស្ទើរតែទាំងអស់ប្រកបរបរស៊ីឈ្នួល លក់ដូរតូចតាច ជំនួយកិច្ចការផ្ទះ សមាជិកាមួយចំនួនខ្វះទុនរកស៊ីត្រូវទៅបុលទុនខាងក្រៅដោយបង់ប្រាក់ការខ្ពស់ពី ១៥ ដល់ ២០% ក្នុងមួយខែ។ អាស្រ័យហេតុនោះ ការក្រលំបាកនៅតែច្បាមជាប់បងប្អូនជានិច្ច។ ដោយឃើញដូច្នោះ សាខាសមាគមនារីអនុសង្កាត់លេខ ២ បង្កើតទម្រង់ក្រុមនារីហ៊ុន ទុនប្រិតសំចៃរៀងរាល់ខែ។ ដំបូងសាខាសមាគមចេញមុខចលនាបងប្អូនសមាជិកា ១៥ នាក់ចូលរួមហ៊ុនឲ្យខ្ចីបង្វិលជុំ សមាជិកាម្នាក់ៗគប ២០.០០០ ដុងក្នុងមួយខែ។ ដូច្នោះក្នុងមួយខែនឹងមានសមាជិកាម្នាក់បានឧបត្ថម្ភប្រាក់ ០៣ លានដុង។ ចំនួនទុនបានឲ្យខ្ចីបង្វិលរហូតដល់សព្វសមាជិកាក្នុងក្រុម។
មានបងប្អូនជាច្រើនអាស្រ័យទទួលបានប្រាក់ពីទម្រង់នោះបានយកទៅទិញសម្ភារសម្រាប់ប្រើប្រាស់ក្នុងគ្រួសារធ្វើទុនសម្រាប់លក់ដូរតិចតួច ពង្រីកសេដ្ឋកិច្ច ដូចគ្រួសារបងឡឹមធីសុខ ប្រើប្រាស់ប្រាក់ទុនសម្រាប់ទិញត្រីលក់នៅផ្សារបាច់ដាំង បងវិញធីញ៉ាញ់ ប្រើប្រាស់ប្រាក់ទុនសម្រាប់ជួសជុលផ្ទះ។ បងឡឹមធីសុខចែករំលែក៖ ប៉ុន្មានឆ្នាំមុនគ្រួសារខ្ញុំជាគ្រួសារក្រីក្រ គ្មានដីផលិត កូនពីរនាក់សុទ្ធតែនៅតូច ទៅរៀនជារៀងរាល់ថ្ងៃខ្ញុំទៅលក់ត្រីនៅឯផ្សារដើម្បីរកកម្រៃផ្គត់ផ្គង់គ្រួសារ ជីវភាពត្រដាបត្រដួសណាស់។ ខណៈនៅ (ឆ្នាំ ២០១៥) ខ្ញុំបានបងប្អូននារី ចលនាចូលក្រុមប្រិតសំចៃហ៊ុនទុន ក្នុងមួយខែគបវាល់ ២០.០០០ ដុង ខ្ញុំក៏ព្រមចូលរួម។ ព្រោះត្រូវការដើមទុនសម្រាប់លក់ត្រី ម៉្លោះហើយខ្ញុំបានបងប្អូនអាទិភាពឲ្យទទួលមុនជាមួយចំនួនប្រាក់ ០៣ លានដុង ខ្ញុំក៏ទិញត្រី បង្កង ក្ដាមបន្ថែមយកមកលក់។ អាស្រ័យដូច្នោះទើបគ្រួសារខ្ញុំបានធូរធាជាងមុន។ ឆ្នាំ ២០១៨ គ្រួសារខ្ញុំរួចផុតពីភាពក្រីក្រ។ ខ្ញុំរីករាយណាស់។ បច្ចប្បន្នខ្ញុំនៅចូលរួមក្រុមប្រិតសំចៃហ៊ុនទុននៅឡើយ ដើម្បីរួមចំណែក ឧបត្ថម្ភដល់បងប្អូនផ្សេងឲ្យឈានឡើងលំនឹងជីវភាព។
បងង្វៀងធីធ្វីឲ្យដឹងបន្ថែម៖ គិតតាំងពីពេលបង្កើតក្រុមប្រិតសំចៃហ៊ុនទុនមកទល់ពេលនេះ សាខាសមាគមអនុសង្កាត់លេខ ២ មាន ០២ គ្រួសាររួចផុតពីភាពក្រីក្រស្ថិរភាព មានសមាជិកា ០៣ រូបឈានឡើងជិតក្រ។ សាខាសមាគមមានសមាជិការួមទាំងអស់ ១១៣ រូប បច្ចុប្បន្នគ្មាននៅសមាជិកាក្រីក្រឡើយ។ អាស្រ័យឃើញលទ្ធផលពីទម្រង់នោះ ម៉្លោះហើយសន្សឹមៗមានបងប្អូននារីជាច្រើនសុំចូលរួមក្រុមប្រិតសំចៃហ៊ុនទុន មកទល់ពេលនេះ មានបងប្អូននារី ៥៨ នាក់ជាសមាជិកាចូលរួម។ ទន្ទឹមនឹងនោះ ដើម្បីបងប្អូននារីបានរីកចម្រើនគ្រប់វិស័យ ផ្ដើមពីទម្រង់ក្រុមប្រិតសំចៃហ៊ុនទុន ឆ្នាំ ២០១៧ សាខាសមាគមបានបង្កើតបន្ថែមក្រុមហ៊ុនទុន ទិញគាំពារសុខាភិបាល មានសមាជិកា ២៦ នាក់ចូលរួម រៀងរាល់ខែសមាជិកាម្នាក់ៗ គបវាល់ ២០០.០០០ ដុងសម្រាប់ឧបត្ថម្ភឲ្យសមាជិកាម្នាក់បុលទិញគាំពារសុខាភិបាលដោយមិនគិតប្រាក់ការឡើយ។
បងថាច់ធីសាបើយ សមាជិកាក្រុមហ៊ុនទុនទិញគាំពារសុខាភិបាលបានឲ្យដឹងថា៖ គ្រួសារខ្ញុំមានសមាជិក ០៥ នាក់ ក្នុងមួយឆ្នាំ ទិញគាំពារសុខាភិបាលសម្រាប់គ្រួសារជាង ០២ លានដុង។ ចំនួនប្រាក់នេះថ្វីត្បិតមិនច្រើន ប៉ុន្តែចំពោះកសិករដូចយើងខ្ញុំនេះលំបាកណាស់ អាស្រ័យចូលរួមក្រុមហ៊ុនទុន ខ្ញុំបានសាខាសមាគមនារីឲ្យបុលសម្រាប់ទិញគាំពារសុខាភិបាលដោយមិនគិតប្រាក់ការ ខ្ញុំនិងគ្រួសារអរគុណដល់បងប្អូន ហើយក្នុងមួយខែខ្ញុំគបសងវិញ ២០០.០០០ ដុងដើម្បីឲ្យបងប្អូនផ្សេងបុលវិញ។
លោកស្រីគឹមធីង៉ុកម៉ាយឲ្យដឹងបន្ថែមទៀតថា៖ ក្រុមប្រិតសំចៃហ៊ុនទុន ក្រុមហ៊ុនទុនទិញគាំពារសុខាភិបាលជាបណ្ដាទម្រង់ “ប៉ិនប្រសប់ការងារប្រជាចលនា” សម្រេចលទ្ធផលខ្ពស់ហើយបានបងប្អូននារីជ្រោមជ្រែងចូលរួមយ៉ាងសកម្ម។ ទម្រង់បានបង្ហាញឲ្យឃើញស្មារតីជួយគ្នាទៅវិញទៅមក រស់នៅមានមនោសញ្ចេតនារវាងភូមិផងរបងជាមួយ ជួយបងប្អូនឲ្យមានថវិកាពង្រីកសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយប្រាក់ចំណាយក្នុងការពិនិត្យព្យាបាលជំងឺ រួមចំណែកគួរឲ្យកត់សម្គាល់ជាមួយរដ្ឋអំណាចមូលដ្ឋានក្នុងការអនុវត្តន៍គោលនយោបាយសុខុមាលភាពសង្គម និងបង្កើនកម្រិតគ្របដណ្ដបគាំពារសុខាភិបាលទូទាំងប្រជាជន។ នៅពេលខាងមុខ សមាគមសហព័ន្ធនារីសង្កាត់ និងបណ្ដាសាខាសមាគមនារីអនុសង្កាត់បន្តផ្សព្វផ្សាយចលនាពង្រីកទូលាយទម្រង់ដើម្បីសមាជិកានិងបងប្អូននារីចូលរួម៕
ប្រែសម្រួល៖ ថាច់ហ្វាង
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។