04/12/2020 08:14
*ទីវកឹង៖ ស្ថិតនៅក្នុងកម្មវិធីសមោសរមានគ្រួសារ ៣៣ គ្រួចូលរួមប្រឡង ០៣ វគ្គ៖ ឧទ្ទេសនាមអំពីគ្រួសារដោយខ្លួនឯងអំពីចំណេះដឹងនិងផ្ដោះប្ដូរជាមួយគណៈមេប្រយោគ ខ្លឹមសារចំណេះដឹងជុំវិញបណ្ដាសារលិខិត របស់បក្ស រដ្ឋស្ដីពីការកសាងគ្រួសារវប្បធម៌-ជនបទថ្មី ភូមិ អនុសង្កាត់វប្បធម៌ ជីវភាពថ្មីនៅតំបន់អាសយជនអារ្យធម៌ទីក្រុង ការងារ សមភាពភេទ បង្ការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ អនុវត្តកិច្ចសន្យា បែបបទប្រជាធិបតេយ្យនៅមូលដ្ឋានភ្ជាប់ជាមួយនឹងការកសាងប្រព័ន្ធនយោបាយស្អាតស្អំរឹងមាំ តួនាទីរបស់បុគ្គល គ្រួសារ សង្គមក្នុងការអនុវត្តន៍ របៀបរស់នៅអារ្យធម៌ក្នុងការរៀបអាពាហ៍ពិពាហ៍ បុណ្យសព ពិធីបុណ្យផ្សេងនិងបំបាត់អបាយមុខសង្គម។ល។ ដោយឡែកចំណែកផ្ដោះប្ដូរជាមួយគណៈមេប្រយោគ បណ្ដាគ្រួសារចែករំលែកបណ្ដាបទពិសោធន៍ ចំណេះដឹងសង្គមក្នុងការកសាងគ្រួសារសុខដុម សមភាព សុភមង្គល ជឿនលឿន ចិញ្ចឹមកូនមាំ មួន បង្រៀនកូនឆ្លាតដោយបណ្ដាតម្លៃសីលធម៌ វប្បធម៌គ្រួសារវៀតណាម។
បណ្តាគ្រួសារចូលរួមសមោសរ។ រូបថត៖ តូវៀង
បញ្ចប់សមោសរគ្រួសារវប្បធម៌ឆ្នាំ២០២០ គណៈចាត់តាំងស្ងើចសរសើរដល់គ្រួសារ ០៨ គ្រួដែលមានស្នាដៃឆ្នើមក្នុងវគ្គប្រឡងទាំង ០៣ វគ្គ៖ ( រង្វាន់លេខមួយ ០១ រង្វាន់ លេខពីរ ០២ រង្វាន់ លេខបី ០២ រង្វាន់និងរង្វាន់លើកទឹកចិត្ត ០៣ រង្វាន់)។ ក្នុងនោះ គ្រួសារបងត្រឹងហ្វាងវូ មកពីអង្គភាពឃុំតឹងហ៊ុងទទួលបានរង្វាន់លេខ ១។ ឆ្លងតាមលទ្ធផលខាងលើ គណៈចាត់តាំងនឹងជ្រើស ០៣ គ្រួសារមានស្នាដៃឆ្នើមទៅចូលរួមសមោសរគ្រួសារវប្បធម៌ឆ្នើមថ្នាក់ខេត្ត ៕
*ស្រុកថ្កូវ៖ ចូលរួមវិធីសមោសរមានគ្រួសារវប្បធម៌ឆ្នើម ១៦ គ្រួតំណាងឲ្យគ្រួសារវប្បធម៌ចំនួន ៣៨.០០០ គ្រួក្នុងទូទាំងស្រុក។ បណ្ដាគ្រួសារត្រូវឆ្លងកាត់វគ្គប្រឡង ០៣ វគ្គ៖ ឧទ្ទេសនាមអំពីគ្រួសារនិងមូលដ្ឋាន ប្រឡងផ្ដោះប្ដូរជាមួយគណៈមេប្រយោគនិងប្រឡងចំណេះដឹង។ ខ្លឹមសារប្រឡងគឺស្វែងយល់អំពីបណ្ដាសារលិខិតរបស់បក្ស រដ្ឋស្ដីពីការកសាងគ្រួសារវប្បធម៌ ភូមិ អនុសង្កាត់វប្បធម៌ បង្ការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ សមភាពភេទ និងបណ្ដាចំណេះដឹងផ្សេងៗអំពីសង្គម។ ពិសេសគឺចលនាកសាងឃុំជនបទថ្មី។ ឆ្លងតាមរយៈសមោសរសំដៅជួយឲ្យបណ្ដាគ្រួសារមានឱកាសជួបជុំ ផ្ដោះប្ដូរបទពិសោធន៍ក្នុងការកសាងគ្រួសារវប្បធម៌សុខដុមរមនា សមភាព ជឿនលឿននិងសុភមង្គល។
ពិធីជូនលិខិតសរសើរដល់បណ្តាគ្រួសារឆ្នើម។ រូបថត៖ តឹងតាយ
លទ្ធផល គណៈចាត់តាំងបានជូន ១៥ រង្វាន់ដល់បណ្ដាអង្គភាព បុគ្គល ចូលរួមផ្ដោះប្ដូរគ្រួសារឆ្នើមស្រុកថ្កូវឆ្នាំ ២០២០ ក្នុងនោះ មានរង្វាន់សមូហភាព ០៤ រង្វាន់និងរង្វាន់ឯកជន ១១ រង្វាន់។ រង្វាន់លេខ ០១ សម្រាប់សមូហភាព បានទៅលើអង្គភាពឃុំអាងហ្វាងហ៊ឺវរង្វាន់លេខ ២ បានទៅលើឃុំថាញ់ស៊ើង រង្វាន់លេខ ៣ បានទៅលើឃុំតឹងស៊ើងនិងរង្វាន់ លើកទឹកចិត្ដបានទៅលើអង្គភាពឃុំគឹមស៊ើង។ ចំពោះរង្វាន់លេខ ១ សម្រាប់ឯកជនបានទៅលើគ្រួសារលោកត្រឹងកែវ នៅឃុំដាយអាង រង្វាន់លេខពីរ ២ រង្វាន់បានទៅលើគ្រួសារលោក ថាច់សូតា នៅឃុំភឿកហ៊ឹងនិងគ្រួសារលោកហ្វិញវូផុង នៅឃុំឡុងហ៊ីប រង្វាន់លេខបី ៣ រង្វាន់បានទៅលើគ្រួសារមីងកូតៀងហ៊ឹង នៅទីប្រជុំជនឌិញអាង ង្វៀងវៀកហ៊ុងនិងទ្រឿង មិញខ្វា នៅឃុំអាងហ្វាងហ៊ឺវ ៕
*ទីផ្សាររួមខេត្តយ្វៀងហាយ៖ នៅក្នុងពិធីសមោសរលើកនេះបានចាត់តាំងជាច្រើនខ្លឹមសារពិសេសដោយមានការចូលរួមរបស់គ្រួសារវប្បធម៌ឆ្នើមចំនួន ១៦ គ្រួសារមកពី ០៧ ឃុំ សង្កាត់លើភូមិសាស្រ្ដ។ គ្រួសារនីមួយៗ ឧទ្ទេសនាមអំពីគ្រួសារ ប្រឡងអំពីចំណេះដឹងនិងផ្ដោះប្ដូរជាមួយគណៈមេប្រយោគ។
គ្រួសារកំពុងឆ្លើយសំណួរប្រឡង។ រូបថត៖ មិញទ្រី
ខ្លឹមសារសមោសរ ជុំវិញបណ្ដាប្រធានបទ ដូចជា៖ ស្ងើចសរសើរស្រុកកំណើតប្រទេសជាតិ បណ្ដាខ្លឹមសារស្ដីពីការកសាងគ្រួសារ វប្បធម៌ ភូមិ អនុសង្កត់វប្បធម៌ ការកសាងជន បទថ្មី ការងារទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ និងបណ្ដាចំណេះដឹងអំពីសង្គម។
បញ្ចប់កម្មវិធីសមោសរ គ្រួសារបងស្រី ឡេធីយ៉ើនៅអនុសង្កាត់លេខ ៣ សង្កាត់ទី ១ ទទួលរង្វាន់លេខ ០១ ក្នុងពិធីប្រឡង ក្រៅពីនោះគណៈចាត់តាំងក៏បានប្រគល់ជូនរង្វាន់លេខពីរ ០១ រង្វាន់ លេខបី ០២ រង្វាន់និងរង្វាន់លើកទឹកចិត្ដ ០៣ រង្វាន់ ដល់បណ្ដាគ្រួសារមានស្នាដៃខ្ពស់ ទន្ទឹមនឹងនោះ គណៈមេប្រយោគជ្រើស ០៤ គ្រួសារឆ្នើមចូលរួមសមោសរគ្រួសារវប្បធម៌ថ្នាក់ខេត្ត៕
តូវៀង-តឹងតាយ-មិញទ្រី-លឺវវូ
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។