23/10/2020 09:09
*ប្តេជ្ញាខិតខំធ្វើការងារពិតជារួចផុតពីភាពក្រីក្រ៖
បងស្រីថាច់ធីកួ ប្រមូលផលដំណាំ។
នោះគឺការប្តេជ្ញាចិត្តរបស់បងស្រីថាច់ធីកួ នៅភូមិរោងវាលឃុំតឹងហ៊ីបស្រុកថ្កូវ។ កាលទើបរៀបការ (ឆ្នាំ១៩៩៨)ជីវភាពគ្រួសារបងស្រីជួបការលំបាកច្រើនម៉្លោះហើយប្តីប្រពន្ធបងទៅស៊ីឈ្នួលកាត់ស្រូវ ថែចម្ការនៅទីឆ្ងាយ។ល។ ឆ្នាំ ២០០០ ប្តីប្រពន្ធបងស្រីសម្រេចចិត្តវិលមកស្រុកកំណើតដើម្បីកសាងអាជីព។ ទ្រព្យសម្បត្តិរបស់គ្រួសារគាត់ពេលនោះគ្មានអ្វីក្រៅពីដី ០៣ កុង ដែលឳពុកម្តាយទាំងសងខាងចែកឲ្យ។
កសាងអាជីពនៅមូលដ្ឋានដំណាក់កាលនោះ បងស្រីយល់ឃើញថាមានតែចិញ្ចឹមសត្វ និងដាំដុះសមស្របបំផុត ។ ប៉ុន្តែដំណាក់កាលនោះគាត់គ្មានដើមទុនឡើយ។ ចុងឆ្នាំ ២០០០ បងកួបានចូលរួមប្រជុំជីវភាពសាខាសមាគមនារីភូមិរោងវាលរួចបានសាខាសមាគមបង្កលក្ខណៈឲ្យបុលទុន ១០ លានដុង ពីធនាគារគោលនយោបាយសង្គមស្រុកថ្កូវ។ បានប្រាក់ទុននោះមក បងស្រីក៏ទិញគោ ០២ ក្បាលមកចិញ្ចឹម។ ដោយសារគ្មានបទពិសោធន៍ក្នុងការថែទាំម៉្យាងវិញទៀតទិញគោជាមួយតម្លៃថោក គ្មានគុណភាពដូច្នោះហើយទើបចិញ្ចឹមបានប្រហែល ២ ខែគោឈឺងាប់អស់ ០១ ក្បាល។ ពេលនោះ ប្តីប្រពន្ធបងស្រីបារម្ភខ្លាំងណាស់ ប៉ុន្តែគាត់ខិតខំថែគោ ០១ ក្បាលដែលនៅសេសសល់នោះឲ្យល្អ។ ក្រៅពីនោះប្តីប្រពន្ធគាត់នៅទាំងផ្តុំកម្លាំងដាំដំណាំទៀតផង។ រដូវដំបូង ដោយសារមិនសូវមានដើមទុននិងបទពិសោធន៍ គាត់ដាំតែបន្លែហូបស្លឹកបន្តិចបន្តួច ។ ក្រោយមកបានចូលរួមវគ្គហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្ត្របច្ចេកទេសក្នុងការចិញ្ចឹមសត្វនិងដាំដុះអាស្រ័យដោយសមាកមសហព័ន្ធនារី សមាគមកសិករឃុំសហការចាត់តាំង បានជួយឲ្យបងស្រីបង្កើនចំណេះដឹងអនុវត្តជាក់ស្តែងក្នុងការដាំដំណាំចិញ្ចឹមសត្វនាំមកលទ្ធផលជាក់ស្តែង ។
ជាមួយផ្ទៃដី ០៣ កុងនោះ តាំងពីឆ្នាំ ២០០៤-២០១៦ ក្រោយពេលទូទាត់ខ្ទង់ចំណាយរួចជាមធ្យមគ្រួសារបងមានប្រភពចំណូលពី ៤០-៧០ លានដុងក្នុងមួយឆ្នាំ ។ ឆ្នាំ ២០១៦ មិនត្រឹមតែរួចផុតពីភាពក្រីក្រប៉ុណ្ណោះទេ ប្តីប្រពន្ធបងនៅទាំងទិញដីចម្ការបាន ០១ កុងទៀតផង ។ ឃើញប្តីប្រពន្ធគាត់ព្យាយាមធ្វើការរកស៊ី ហើយមានបទពិសោធន៍ក្នុងការដាំដុះ ចុងឆ្នាំ ២០១៧ គម្រោងការ AMD ត្រាវិញឧបត្ថម្ភប្រាក់ (មិនសងទៅវិញ)ឲ្យគ្រួសារបង ១០ លានដុងសម្រាប់វិនិយោគ សង់ផ្ទះសំណាញ់និងកសាងប្រព័ន្ធស្រោចស្របទឹក។ ផ្តើមពីនោះ ទិន្នផល គុណភាពបន្លែបង្ការបស់គាត់ក៏កើន ជួយឲ្យគ្រួសារគាត់បង្កើនប្រភពចំណូលពី ១០០ ដល់ ១២០ លានដុងក្នុងមួយឆ្នាំ។ ចំពោះការចិញ្ចឹមគោវិញមកទល់ ពេលនេះ គ្រួសារបងស្រីមានគោទាំងអស់ ១៤ ក្បាល (លក់អស់ ០៤ ក្បាល) ញ៉ាំងឲ្យជីវភាពគ្រួសារគាត់បានធូរធាជាលំដាប់។ សំណេះសំណាលអំពីបទពិសោធន៍ក្នុងការធ្វើសេដ្ឋកិច្ចគ្រួសារបងស្រីថាច់ធីកួ បានឲ្យដឹងថា៖ “សម្រេចបានសមិទ្ធិផលដូចសព្វថ្ងៃនេះ អាស្រ័យដោយស្មារតីព្យាយាមតស៊ូជម្នះការលំបាកផ្ទាល់ខ្លួន។ ក្រៅពីនោះ ក៏បានការយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រពីសំណាក់អង្គការមហាជនជាពិសេសគឺសាខាសមាគមនារីភូមិ សមាគមសហព័ន្ធនារីឃុំបានបង្កលក្ខណៈឱ្យខ្ញុំរៀនសូត្រវិទ្យា សាស្ត្របច្ចេកទេសនិងបុលទុនពង្រីកការផលិត។
*រស់នៅម្នាក់ឯងប៉ុន្តែមានឆន្ទៈមោះមុត ៖
បងស្រីត្រឹមធីហៀង កំពុងហាលត្រីងៀត។
នោះគឺបងស្រីត្រឹមធីហៀង (ជនជាតិខ្មែរ) នៅភូមិបាយ៉ាម (អា) ឃុំដូងស្វឹង ស្រុកយ្វៀងហាយ។ ឆ្នាំនេះ បងហៀងមានអាយុ ៥៥ ឆ្នាំ ហើយគាត់រស់នៅម្នាក់ឯង (គ្មានប្តី) ។ គាត់មានបងប្អូនប្រុសស្រី ០៤ នាក់ដែរ ប៉ុន្តែគាត់មិនចង់រំខានបងប្អូន ឬក្មួយៗណាទេ គាត់ស៊ូនៅផ្ទះដោយឡែកម្នាក់ឯង។ ទោះបីសុខភាពមិនសូវបានល្អប៉ុន្តែគាត់នៅតែខិតខំធ្វើការរកលុយដើម្បីចិញ្ចឹមជីវិត។ ឆ្នាំ ២០១៧ គ្រួសារគាត់ស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ ។ រដ្ឋអំណាចមូលដ្ឋានស្នើឧបត្ថម្ភផ្ទះ ០១ ខ្នងដល់គាត់ដែរ ប៉ុន្តែគាត់មិនព្រមទទួល ។ ជាង ០៥ ឆ្នាំកន្លង បងស្រីត្រឹមធីហៀងធ្វើការស៊ីឈ្នួលនៅអាជីវកម្មផលិតត្រីងៀតមួយនៅភូមិរំដួលឃុំដូងស្វឹងស្រុកយ្វៀងហាយ។ បងហៀងព្យាយាមធ្វើការងារបានល្អ ទើបក្រៅពីជូនប្រាក់ខែ ៥,៥ លានដុងក្នុងមួយខែដល់គាត់ ម្ចាស់អាជីវកម្មនៅទាំងឲ្យគាត់ហូបបាយបីពេលក្នុងមួយថ្ងៃទៀតផង។ សន្សំសំចៃបានប្រាក់គ្រាន់បើ ឆ្នាំ ២០១៨ បងហៀងក៏សង់ផ្ទះរឹងមាំ។ បងត្រឹមធីហៀងបានឲ្យដឹងថា៖កាលខ្ញុំនៅផ្ទះស្លឹក រដ្ឋអំណាចភូមិយកចិត្តទុកដាក់ឧបត្ថម្ភផ្ទះឲ្យខ្ញុំដែរ ប៉ុន្តែខ្ញុំមិនព្រមទទួល។ ពីព្រោះខ្ញុំរស់នៅម្នាក់ឯងអាចរកប្រាក់ចិញ្ចឹមខ្លួនឯងបាន ម្ល៉ោះហើយទុកផ្ទះនោះសម្រាប់ឧបត្ថម្ភដល់អ្នកដទៃវិញល្អជាង។
ចាប់តាំងពីខ្ញុំមានផ្ទះរឹងមាំមក ខ្ញុំសន្សំសំចៃបានប្រាក់ទុកសម្រាប់វ័យចាស់មួយចំណែកៗទៀតខ្ញុំសម្រាប់ធ្វើបុណ្យដាក់ទានដូចជា៖ ជូនអំណោយជូនអង្ករជាដើមដើម្បីជួយអ្នកដទៃ ដែលមានស្ថានភាពលំបាកជាងខ្ញុំ។ ថ្វីត្បិតតែអំណោយបន្តិចបន្តួច ប៉ុន្តែខ្ញុំសប្បាយចិត្តណាស់ ពីព្រោះអំណោយទាំងនោះបានមកពីកម្លាំងពលកម្មរបស់ខ្ញុំ ។ ផ្តើមពីទង្វើទាំងនោះ ញ៉ាំងឲ្យខ្ញុំមានអារម្មណ៍រីករាយ និងទទួលបានការស្រឡាញ់រាប់អានពីបងប្អូនក្នុងសហគមន៍ ញ៉ាំងឲ្យជីវិតខ្ញុំរស់នៅមានន័យជាងទៀត៕
អត្ថបទ-រូបថត៖សុជា
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។