07/05/2021 07:59
កាលពីថ្ងៃទី ០៥ ឧសភា នៅឃុំផុងភូ ស្រុកកូវកែ បេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ (អង្គភាពបោះឆ្នោតលេខ ១) រួមមាន៖ លោកង្វៀងង៉ុកលឿង លេខាមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ដហូជីមិញ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិអំពីយុវជនវៀតណាម លោកថាច់ភឿកបិញ សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានជំនាញការក្រុមប្រតិភូតំណាងរដ្ឋសភា អង្គភាពខេត្តត្រាវិញ នីតិកាលទី ១៤ លោកត្រឹងក្វឹកត្វឹង សមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត ប្រធានគណៈឃោសនាអប់រំបក្សខេត្ត លោកស្រីយីបយ្វៀងអាញ់ នាយិការងមន្ទីរពេទ្យពហុព្យាបាលខេត្តត្រាវិញ លោកស្រីផាមធីហុងយីម នាយិការងមន្ទីរពលកម្ម យុទ្ធជនពិការនិងសង្គមកិច្ចខេត្តត្រាវិញអញ្ជើញទៅជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតជាង ២០០ នាក់នៅបណ្ដាឃុំ៖ ផុងភូ និញថើយ និងផុងថាញ់ (ស្រុកកូវកែ)។
បេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញ។
នៅពេលជួបសំណេះសំណាល ម្ចាស់ឆ្នោតបានស្ដាប់ត្រួសត្រាយអំពីប្រវត្តិសង្ខេបរបស់បណ្ដាបេក្ខជនចេញឈរឆ្នោត និងកម្មវិធីសកម្មភាពរបស់បេក្ខជនចេញឈរឆ្នោតទាំងនោះ ប្រសិនបើបានជាប់ឆ្នោត។ បណ្ដាកម្មវិធីសកម្មភាពបានចែងច្បាស់បណ្ដាបញ្ហាចាំបាច់អំពីសេដ្ឋកិច្ច សង្គមនាពេលបច្ចុប្បន្ន ដូចជា៖ បណ្ដារចនាច្បាប់ គោលនយោបាយវិនិយោគលើវិស័យសុខាភិបាល អប់រំ ការងារបណ្ដុះបណ្ដាល ដោះស្រាយការងារធ្វើជូនពលករជនបទ ជាពិសេស យកចិត្តទុកដាក់អនុវត្តបណ្ដាគោលនយោបាយទាក់ទងដល់ជនរួមជាតិ គោលនយោបាយស្ដីពីភេទ បញ្ហាថែទាំកុមារ ផ្ដុំដោះស្រាយមានប្រសិទ្ធភាពសំណើរបស់ម្ចាស់ឆ្នោតទាក់ទងដល់ប្រភពចំណូលរបស់ប្រជាជន ជាពិសេសចំពោះអ្នកក្រីក្រ អ្នកមានប្រភពចំណូលទាប គោលនយោបាយចំពោះអ្នកមានសគុណចំពោះជាតិ គោលនយោបាយចំពោះអ្នកក្រីក្រ ផ្ដុំកម្លាំងដោះស្រាយមានប្រសិទ្ធភាពបណ្ដាបញ្ហាទាក់ទងដល់គោលនយោបាយជនជាតិ - សាសនា ស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់។ល។
ម្ចាស់ឆ្នោតមានយោបល់ស្នើជាមួយបណ្តាបេក្ខចេញឈរឆ្នោត។
ជំនួសមុខឲ្យបេក្ខជនចេញឈរឆ្នោត លោកត្រឹងក្វឹកត្វឹងបានទទួលយកយោបល់របស់ម្ចាស់ឆ្នោតទាំងនោះហើយសន្យាថានឹងប្ដេជ្ញាអនុវត្តល្អកម្មវិធីសកម្មភាពនិងជួបសំណេះសំណាលញឹកញាប់ជាមួយម្ចាស់ឆ្នោតដើម្បីបញ្ជូនសំណើរបស់ម្ចាស់ឆ្នោតដល់រដ្ឋសភានិងបណ្ដាស្ថាប័នមានសមត្ថកិច្ចទាន់ពេល សំដៅពង្រីកលទ្ធភាពតួនាទីរបស់ខ្លួនឲ្យស័ក្ដិសមជាអ្នកដែលម្ចាស់ឆ្នោតបានជ្រើសរើស៕
សុខា-ថាច់ហ្វាង
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។