25/12/2020 09:39
ទិដ្ឋភាពអង្គសិក្ខាសាលា។
នោះគឺជាបធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិបានវិទ្យាស្ថានវិទ្យាសាស្រ្តសង្គមតំបន់ណាមបូចាត់តាំងកាលពីថ្ងៃទី ២២ ធ្នូ នៅសាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ។ និមន្តនិងអញ្ជើញចូលរួមមានព្រះឧបជ្ឈាយ៍ថាច់វ៉ាយ ចាងហ្វាងរងសាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញអនុប្រធានអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត លោកគាងក្វឹង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានអចិន្ត្រៃយ៍គណៈឃោសនាអប់រំបក្សខេត្ត។ អនុសាស្រ្តាចារ្យបណ្ឌិត ឡេថាញ់សាង នាយកវិទ្យាស្ថានវិទ្យាសាស្ត្រសង្គមតំបន់ណាមបូ មហាបរិញ្ញា ថាច់មុនី អនុប្រធានគណៈជនជាតិខេត្ត បណ្តាអ្នកវិទ្យាសាស្ត្រ សមណស័កិ្ត និងតំណាងជិត ៥០ នាក់តំណាងឱ្យ ០៣ ជនជាតិខ្មែរ - ចិន - ចាម ។
អង្គសិក្ខាសាលាបានស្តាប់បទអន្តរាគមន៍ ០៧ បទ ស្តីពីការអភិរក្សនិងអភិវឌ្ឍន៍តម្លៃវប្បធម៌ ភាសា អក្សរសាស្រ្តរបស់បណ្តាជនជាតិភាគតិចនៅតំបន់ណាមបូ។ ក្នុងនោះមានបទអន្តរាគមន៍ ០៣ បទ ស៊ីជម្រៅទៅក្នុងភាសា អក្សរសាស្រ្ត វប្បធម៌ខ្មែរ៖ បញ្ហាជាបន្ទាន់ក្នុងការស្រាវជ្រាវភាសានិងវប្បធម៌ជនជាតិខ្មែរនៅតំបន់ណាមបូ‑ ការបណ្តុះបណ្តាលនាពេលបច្ចុប្បន្ននៅសាលាមហាវិទ្យាល័យត្រាវិញ ការពាក់ព័ន្ធរវាងភាសានិងវប្បធម៌ដែលរៀនសូត្រតាមរយៈភាសាខ្មែរឯកសារសរសេរលើសាស្រ្តាស្លឹករឹតរបស់ជនជាតិខ្មែរត្រាវិញ។ សិក្ខាសាលានៅទាំងផ្តុំពិភាក្សាជុំវិញបញ្ហា៖ អក្សរសាស្រ្តរបស់បណ្តាជនជាតិភាគតិចនៅតំបន់ណាមបូ ភាសាក្នុងការផ្សព្វផ្សាយ បញ្ហាភាសាខ្មែរនិងការអភិវឌ្ឍន៍វប្បធម៌ជនជាតិនៅតំបន់ណាមបូ ស្ថានភាពនៃការនិយាយ បង្រៀននិងរៀនភាសាខ្មែរនៅតំបន់ណាមបូ - ទ្រឹស្តីនិងការអនុវត្តន៍ជាក់ស្តែង។ល។
តាមប្រសាសន៍ អនុសាស្រ្តាចារ្យបណ្ឌិត ឡេថាញ់សាង បញ្ជាក់ថា៖ សិក្ខាសាលាគឺជាឱកាសសម្រាប់យើងទាំងអស់គ្នាចូលរួមពិភាក្សានិងស្រាវជ្រាវ ស្នើបណ្តាវិធីសាស្រ្ដ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍តម្លៃវប្បធម៌ ភាសា និងអក្សរសាស្រ្ត ជាពិសេសបណ្តាបទអន្តរាគមន៍របស់បណ្តាអ្នកនិពន្ធបានលាតត្រដាងអំពីលក្ខណៈពិសេសនៃវប្បធម៌ ភាសា និងអក្សរសាស្រ្តរបស់បណ្តាជនជាតិខ្មែរ‑ចិន-ចាម រួមចំណែកធានាដល់សិទ្ធិក្នុងការនិយាយភាសារបស់បណ្តាជនជាតិភាគតិចនៅប្រទេសវៀតណាមឲ្យមានការអភិវឌ្ឍន៍ស្ថិរភាព៕
ដំណឹង‑រូបថត៖សុជា
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។