06/11/2020 08:40
ពិធីជូនអំណោយដល់សិស្ស។
កន្លងហើយ មន្ទីរពលកម្ម-យុទ្ធជនពិការនិងសង្គមកិច្ចខេត្តសហការជាមួយស្រុកទីវកឹងចាត់តាំងជូនអំណោយ ១៧០ ចំណែកនាឱកាសបុណ្យអកអំបុកឆ្នាំ ២០២០ រួមមានសំពៀតស្បែក ០១ និងសិក្ខូបករណ៍មួយចំនួនដល់សិស្សានុសិស្សខ្មែរកំពុងសិក្សាថ្នាក់បឋមសិក្សា អនុវិទ្យាល័យនៅបណ្ដាសាលាស្ថិតក្នុងឃុំតឹងហ៊ុង និងហ៊ុងហ្វា។ តាមការប៉ាន់ស្មានសរុបបណ្ដាអំណោយទាំងនោះតម្លៃជាង ៤០ លានដុង។ ប្រភពថវិកាអាស្រ័យដោយមន្ទីរពលកម្ម-យុទ្ធជនពិការនិងសង្គមកិច្ចខេត្តត្រាវិញចលនាបណ្ដាអង្គការចាត់តាំងបុគ្គលចូលរួមឧបត្ថម្ភ៕
តូវៀង-លឺវវូ
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។