20/04/2021 08:48
លីង៉ុកថាញ់។
បរិញ្ញា លីង៉ុកថាញ់ កើតនិងធំដឹងក្តីឡើងនៅឃុំដាយភុក ស្រុកកាងឡុង ជីវភាពគ្រួសារគ្រាន់បើ ប្អូនបានជ្រើសរៀនរបរសម្រាប់ជីវភាពរបស់ខ្លួនទៅអនាគត។សំណេះសំណាលជាមួយយើងខ្ញុំបរិញ្ញាថ្នាក់ឧត្តមសិក្សាផ្នែកអគ្គិសនី លីង៉ុកថាញ់ បានឲ្យដឹង ឆ្លងកាត់ ១២ ឆ្នាំរៀននៅសាលាសកល ប្អូនតែងសម្រេចនិទ្ទេសសិស្សរៀនគ្រាន់បើ ពូកែ គួបផ្សំជាមួយស្ថានភាពសេដ្ឋកិច្ចគ្រួសារធូរធាបង្គួរ ម៉្លោះហើយអាចរៀនមហាវិទ្យាល័យជាមួយរបរផ្សេងៗគ្នា។ ថ្វីត្បិតដូច្នោះក្ដី ដោយឃើញការរៀនមុខរបរងាយស្រួលជាង ម្ល៉ោះហើយលីង៉ុកថាញ់ជ្រើសរើសរៀនឧត្តមសិក្សាវិជ្ជាជីវៈនៅត្រាវិញ។ វិភាគបន្ថែមអំពីការរៀនមុខរបរ ង៉ុកថាញ់បានឲ្យដឹង៖ ឪពុកម្តាយប្អូនមានវ័យចាស់ រស់នៅពឹងលើចម្ការដូង។ ពេលជ្រើសរើសសាលាឧត្តមសិក្សាវិជ្ជាជីវៈត្រាវិញ មុនដំបូងគឺជិតផ្ទះ អាចទៅរៀនរួចវិលមកផ្ទះរាល់ថ្ងៃដើម្បីជួយឪពុកម្ដាយធ្វើការងារផ្ទះ។
បញ្ចប់ថ្នាក់បរិញ្ញាហើយទទួលបានសញ្ញាប័ត្រប្រភេទគ្រាន់បើ ង៉ុកថាញ់បានឲ្យដឹង ជំហានតទៅមុខខ្ញុំនឹងសុំធ្វើការនៅក្រុមហ៊ុនក្នុងមណ្ឌលឧស្សាហកម្មឡុងឌឹក ទីក្រុងត្រាវិញ។ ពេលមានលក្ខណៈ ង៉ុកថាញ់នឹងវិលមកផ្ទះបើក មូលដ្ឋានដើម្បីពង្រីករបរដែលខ្លួនបានរៀន។
គឹមធីចន្ធី។
បរិញ្ញាគឹមធីចន្ធី កើតឆ្នាំ ១៩៩៩ នៅឃុំហ៊ុងហ្វា ស្រុកទីវកឹង។ តាំងពីតូច ចន្ធីនិងប្អូនប្រុស (កំពុងរៀនថ្នាក់ទី ១០) ក្រៅពីម៉ោងរៀន ប្អូនតែងជួយឪពុកម្តាយធ្វើស្រែចម្ការ។ ដោយឃើញឪពុកម្តាយហត់នឿយមួយជីវិត ម៉្លោះហើយ ចន្ធីប្តេជ្ញា(ផ្លាស់ប្តូរជីវភាព) ដោយជ្រើសអោយខ្លួនមុខរបរមួយដើម្បីរៀន។ ក្រោយពេលស្វែងយល់របរបសុពេទ្យសមស្របបំផុតដែលចន្ធីសម្រេចចិត្តជ្រើស។ អស់រយៈពេលរៀន ០៣ ឆ្នាំនៅសាលាឧត្តមសិក្សាវិជ្ជាជីវៈត្រាវិញ ចន្ធីរៀនចប់ដោយសម្រេចនិទ្ទេសពូកែ។
ចន្ធីបានឲ្យដឹង៖ ក្នុងរយៈពេលរៀននៅនឹងសាលាប្អូនមានពេលអនុវត្តជាក់ស្តែងក្នុងអជីវកម្មមួយនៅខេត្តឡុងអាង។ នេះគឺជាអាសយដ្ឋានដែលចន្ធីមានបំណងផ្សារភ្ជាប់ក្រោយពេលរៀនចប់ និងការងាររបស់ប្អូនគឺជាអ្នកបច្ចេកទេសឲ្យកសិដ្ឋានចិញ្ចឹមសត្វបក្សី។ ប្រសិនបើសុំបានការងារធ្វើក្នុងអាជីវកម្មនេះ ប្អូននឹងខិតខំអស់ពីសមត្ថភាពរបស់ខ្លួន ទន្ទឹមនឹងនោះរៀនសូត្របទពិសោធន៍បន្ថែមដើម្បីអនាគតអាចបើកហាងលក់ចំណី និងថែទាំសត្វចិញ្ចឹមនៅនឹងផ្ទះ។ តាមចន្ធី លើភូមិសាស្រ្តឃុំហ៊ុងហ្វា មានមូលដ្ឋានផ្គត់ផ្គង់ចំណីឲ្យបសុសត្វ ពាហនៈសត្វ ប៉ុន្តែទ្រង់ទ្រាយមិនធំ។ ព្រោះ ហេតុនោះ បំណងរបស់ប្អូននឹងបានធ្វើម្ចាស់មូលដ្ឋានលក់ដូរគ្រប់គ្រាន់សម្ភារផ្គត់ផ្គង់ដល់អ្នកចិញ្ចឹម ទន្ទឹមនឹងនោះគឺជា “វេជ្ជបណ្ឌិតបសុពេទ្យ”ម្នាក់អស់ពីចិត្តជាមួយការងារដែលទើបផ្តើមអាជីពរបស់ខ្លួនផង រួមចំណែកជាមួយប្រជាជនមូលដ្ឋានពង្រីកសេដ្ឋកិច្ចផង។
គាងជឿង។
បរិញ្ញាគាងជឿង រហ័សរហួន រួសរាយ នោះគឺចំណាប់អារម្មណ៍ដំបូងបង្អស់របស់យើងខ្ញុំពេលសំណេះសំណាលជាមួយប្អូនគាងជឿង កើតឆ្នាំ ២០០០ ស្នាក់នៅឃុំឡុងហ៊ីប ស្រុកថ្កូវ។
ថ្វីត្បិតដូច្នោះក្ដី ពេលស្វែងយល់ទើបយើងខ្ញុំបានដឹងថាជីវភាពគ្រួសារ គាងជឿង លំបាកផ្ទះមានបងប្អូន ០២ នាក់ ក្នុងនោះប្អូនរបស់គាងជឿងមានបញ្ហាខួរក្បាល ម៉្លោះហើយពេលខ្លះភ្លេចពេលខ្លះចាំ។ ជាពិសេស ឪពុករបស់ប្អូនស្លាប់ដោយជំងឺដាច់សសៃឈាម កាលប្អូននៅរៀនថ្នាក់ទី ៩។ បច្ចុប្បន្ននេះ ម្តាយរបស់គាងជឿង នាំកូនស្រីម្នាក់ទៅទីក្រុងហូជីមិញជួយការងារផ្ទះផង ថែទាំកូនផង។
ចំណែកគាងជឿង ក្រោយពេលខិតខំបណ្តាកម្រិតសិក្សាសកល ដំបូងប្អូនមានបំណងរៀនបន្តមហាវិទ្យាល័យ ប៉ុន្តែពេលស្វែងយល់អំពីប្រាក់សាលា និងប្រាក់ចំណាយផ្សេងៗ ប្អូនសម្រេចចិត្តរៀនមុខរបរ។ ថ្ងៃទទួលវិញ្ញាបនប័ត្រផ្នែកបច្ចេកវិទ្យារថយន្ត គាងជឿង រីករាយយ៉ាងខ្លាំង ពីព្រោះក្នុងដំណាក់កាលសិក្សានៅសាលាឧត្តមសិក្សាវិជ្ជាជីវៈត្រាវិញ ប្អូនបានលោកគ្រូ អ្នកគ្រូ មិត្តភ័ក្តិស្រឡាញ់រាប់អាន។ ជាពិសេស ជាមួយស្ថានភាពរបស់ប្អូន គណៈចាងហ្វាងសាលាមិនត្រឹមលើកលែងប្រាក់សាលាទាំងស្រុងនៅទាំងជួយឧបត្ថម្ភប្រាក់ឲ្យប្អូនជិត ១,៤ លានដុងរៀងរាល់ខែទៀតផង។
គាងជឿងបានឲ្យដឹង៖ ចំពោះមុខប្អូននឹងសុំធ្វើការនៅមូលដ្ឋានជួសជុលរថយន្តខេត្តដុងថាបដើម្បីរកប្រាក់ជួយម្តាយចិញ្ចឹមប្អូន។ ពេលសាលាឧត្តមសិក្សាវិជ្ជាជីវៈត្រាវិញមានថ្នាក់រៀនបន្តពីឧត្តមសិក្សាឡើងមហាវិទ្យាល័យត្រូវតាមមុខរបររបស់ខ្លួន គាងជឿងនឹងចុះឈ្មោះរៀនបន្តទៀត។ ក្តីបំណងរបស់គាងជឿង បច្ចុប្បន្ននេះគឺផ្តើមអាជីពជាមួយមុខរបរជួសជុលរថយន្តដោយឡែករបស់ខ្លួនពេលមានគ្រប់លក្ខណៈ ទន្ទឹមនឹងនោះប្អូនមានបំណងក្លាយជាគ្រូបង្រៀនរបស់សាលាឧត្តមសិក្សាវិជ្ជាជីវៈត្រាវិញក្រោយពេលសម្រេចការសិក្សាមហាវិទ្យាល័យ៕
ប្រែសម្រួល៖ តឹងង៉ុក
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។