01/12/2020 04:50
ផ្តើមពីនោះ ចលនាកសាងសង្គមរៀនសូត្រនៅមូលដ្ឋានបានប្រជាជនសកម្មចូលរួមជ្រោមជ្រែង និងសម្រេចប្រសិទ្ធភាពខ្ពស់។ ព្រះតេជគុណត្រឿងវ៉ាំងបៀង ព្រះចៅធិការវត្តវិភាគរាជដួងកែវ (ផ្នោដូង) ឃុំឌិញអាង ស្រុកថ្កូវបានឲ្យដឹងថា៖ការផ្សព្វផ្សាយយ៉ាងទូលំទូលាយបណ្ដាទម្រង់រៀនសូត្រតាមសេចក្ដីសម្រេចចិត្ដលេខ ២៨១ បានញ៉ាំងឲ្យជីវភាពរបស់ប្រជាជន និងមាមីងពុទ្ធបរិស័ទនៅទីនេះមានភាពផ្លាស់ប្ដូរថ្មី ជាក់ស្ដែងដូចជាប្រជាជនចុះឈ្មោះចូលរួមបណ្ដាវគ្គហ្វឹកហាត់ប្រធានបទអំពីផ្ទេរជូនបច្ចេកទេសនៅមជ្ឈបណ្ឌលរៀនសូត្រសហគមន៍ដើម្បីបំពេញចំណេះដឹងក្នុងការផលិត ចិញ្ចឹមសត្វ ដាំដំណាំ។ មូលដ្ឋានបានកសាងបណ្ដាទម្រង់ដាំត្រាវរបស់ពុទ្ធបរិស័ទនៅភូមិយ៉ុងលើង (អា) ភូមិកីយ៉ា ទម្រង់ ចិញ្ចឹមជលផលភូមិមែរ៉ាត់ (បេ) សម្រេចប្រសិទ្ធភាពខ្ពស់។ ឆ្លងតាមបណ្ដាទម្រង់នេះ រួមចំណែកលើកកម្ពស់ការយល់ដឹងរបស់ពុទ្ធបរិស័ទអំពី “រៀន” ទោះបីប្រជាជនយកចិត្ដទុកដាក់យ៉ាងខ្លាំងដល់ការរៀនសូត្ររបស់កូនចៅក្នុងគ្រួសារក៏ដោយ។ ថ្វីត្បិត អាស្រ័យដោយជីវភាពរបស់ពុទ្ធបរិស័ទ និងប្រជាជនមូលដ្ឋាននៅមានការលំបាកគប្បីត្រូវជះឥទ្ធិពលដល់ការរៀនសូត្ររបស់ក្មួយៗ។
លោកថាច់សង ជូនលិខិតសរសើរដល់បណ្តាបុគ្គលឆ្នើម។
ផ្តើមពីបណ្ដាការលំបាកខាងលើនេះ ព្រះតេជគុណត្រឿងវ៉ាំងបៀងរួមជាមួយគណៈកម្មការជំរុញការសិក្សាវត្តវិភាគរាជដួងកែវ(ផ្នោដូង)តែងសកម្មចលនាបណ្ដាសប្បុរសជន ពុទ្ធបរិស័ទឧបត្ថម្ភដើម្បីអនុវត្តចលនាកសាងសង្គមរៀនសូត្រ ។ មានតែរៀនទើបមានបញ្ញវន្ដ និងមានបញ្ញាទើបបង្កបានបុព្វហេតុរួចផុតពីភាពក្រីក្ររឹងមាំបាន។ ក្នុងរយៈកាល ០៥ ឆ្នាំកន្លងហើយ ព្រះតេជគុណត្រឿងវ៉ាំងបៀងបានសហការជាមួយសមាគមជំរុញការសិក្សាឃុំដាយអាងផ្សព្វផ្សាយនៅបណ្ដាថ្ងៃពេញបូណ៌មី ខែដាច់ និងបណ្ដាថ្ងៃបុណ្យផ្សេងៗ របស់ជនរួមជាតិ ទន្ទឹមនឹងនោះ បំផុសចលនាកសាងសង្គមរៀនសូត្រក្នុងពុទ្ធបរិស័ទ ចលនាពុទ្ធបរិស័ទត្រូវយកចិត្ដទុកដាក់ដល់ការរៀនសូត្ររបស់ក្មួយៗ។ ទន្ទឹមនឹងនោះ វត្តក៏បង្កលក្ខណៈដល់បណ្ដាសមណសិស្ស ក្មួយៗសិស្សានុសិស្ស និស្សិតរៀនពូកែ ជំនួយញឹកញាប់មូលនិធិជំរុញការសិក្សានៅមូលដ្ឋាន។ បំផុសចលនាកសាងទម្រង់គ្រួសាររៀនសូត្រ វង្សត្រកូលរៀនសូត្រ អង្គភាពរៀនសូត្រ សហគមន៍រៀនសូត្រ ។ល។ ជារៀងរាល់ឆ្នាំ វត្តផ្នោដូងសុទ្ធតែកសាងបានមូលនិធិជំរុញការសិក្សា ដើម្បីផ្ដល់អាហារូបករណ៍ទំនុកបំរុងសិស្សានុសិស្ស និស្សិតក្រីក្រ។ វត្តបានជូនអំណោយ ៩៤៥ ចំណែក រួមមាន៖ ដងប៉ាកកា សំពៀតស្បែក អាវឯកសណ្ឋាន ទោចក្រយាន ។ល។ គិតជាតម្លៃជាង ១៤១ លានដុងជូនអាហារូបករណ៍ ១៧៦ ចំណែក គិតជាតម្លៃជាង ៦០,៩ លានដុង ក្នុងមួយខែទំនុកបំរុងសិស្ស ០៥ រូបជាមួយកម្រិតឧបត្ថម្ភ ០១ លានដុងក្នុង ០៥ រូប (ក្នុងរយៈកាល ០៥ ឆ្នាំ បន្ដបន្ទាប់ជាមួយទឹកប្រាក់សរុបរួម ៤៥ លានដុង)។ ទន្ទឹមនឹងនោះ អនុវត្តចលនាប្រិតសំចៃចិញ្ចឹមជ្រូកដីជំរុញការសិក្សាវត្តចិញ្ចឹមបានជ្រូកដី ១០ ក្បាល ប្រិតសំចៃបានជាង ១៧៤ លានដុងឧបត្ថម្ភដល់សិស្ស នៅក្នុងនិងក្រៅឃុំដាយអាង។ ក្រៅពីនោះ គណៈកម្មការជំរុញការសិក្សាវត្តផ្នោដូងនៅទាំងចលនាសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវជូនផ្ទះមហាសាមគ្គី ០៣ ខ្នងដល់ពុទ្ធបរិស័ទជីវភាពលំបាកអំពីលំនៅឋាន គិតជា តម្លៃ ១៦០,៧ លានដុង ចលនាសប្បុរសជនជូនអំណោយ ៨៥០ ចំណែកដល់ពុទ្ធបរិស័ទមានស្ថានភាពលំបាកគិតជាតម្លៃ ១៩០ លានដុង ។
អាចនិយាយបានថា ចលនាកសាងសង្គមរៀនសូត្ររបស់គណៈកម្មការជំរុញការសិក្សាវត្ដវិភាគរាជដួងកែវ(ផ្នោដូង) ក្នុងពេលកន្លងហើយបានរួមចំណែកឧបត្ថម្ភដល់សិស្សានុសិស្ស និស្សិតកាត់បន្ថយការលំបាក បន្ថយអត្រាសិស្សបោះបង់ការរៀនសូត្រពាក់កណ្ដាលការ។ ប្រជាជន ពុទ្ធបរិស័ទលើកកម្ពស់ចំណេះដឹងយកចិត្តទុកដាក់ដល់ការរៀនសូត្ររបស់កូនចៅក្នុងគ្រួសារ សេដ្ឋកិច្ចរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចំរើន ៕
ហុងញុង-លឺវវូ
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។