15/01/2021 08:03
កាលពីសប្ដាហ៍កន្លង គណៈកម្មាធិការបក្សស្ថានីយ៍វិទ្យុ -ទូរទស្សន៍ត្រាវិញចាត់តាំងសន្និបាតបូកសរុបការងារកសាងបក្សឆ្នាំ ២០២០ ផ្សព្វផ្សាយទិសដៅ ភារកិច្ចឆ្នាំ ២០២១។
ជូនលិខិតសរសើរដល់សមូហភាពនិងបុគ្គល។ រូបថត៖ ង៉ុកហុង
ឆ្នាំ ២០២០ គណៈកម្មាធិការបក្សស្ថានីយ៍បានដឹកនាំ ចង្អុលការចាត់តាំងសម្រេចជោគជ័យមហាសន្និបាតលើកទី៦សាខាបក្សស្ថិតក្រោមឱវាទ និងមហាសន្និបាតបក្ខភាគលើកទី ៨ អាណត្តិកាល ២០២០-២០២៥។ ប្រមូលផ្តុំដឹកនាំ ចង្អុលការបណ្តាសាខាបក្សធ្វើល្អការងារបង្កប្រភពបំពាក់បំប៉នមហាជនឆ្នើមដើម្បីពង្រីកបក្ស។ រួមជាមួយនោះ ការងារអប់រំនយោបាយ សតិអារម្មណ៍សម្រាប់កងជួរកម្មាភិបាល បក្ខជនបានយកចិត្តទុកដាក់យ៉ាងដិតដល់។ គុណភាពប្រជុំជីវភាពសាខាបក្ស សន្សឹមៗបានលើកកម្ពស់ រូបភាព និងខ្លឹមសារប្រជុំជីវភាពបានផ្លាស់ថ្មីតាមទិសដៅបង្កើនការប្រជុំជីវភាពប្រធានបទ។ ការងារចាត់តាំង កម្មាភិបាល និងកសាងបក្ខភាគ សាខាបក្ស ការងារពិនិត្យអង្កេតនិងក្រឹត្យវិន័យបក្ស ការងារប្រជាចលនា អនុវត្តបែបបទប្រជាធិបតេយ្យនៅមូលដ្ឋានបានយកចិត្តទុកដាក់។ ក្នុងឆ្នាំពង្រីកសម្រេចបក្ខជនថ្មីបាន ០២ រូប អនុវត្តសំណុំបែបបទផ្ទេរបញ្ជូនប្រជុំជីវភាពបក្សជូនសមមិត្ត ០២ រូបផ្ទេរការងារ និងចូលនិវត្តន៍តាមរបប។
ក្នុងការងារចង្អុលការអនុវត្តភារកិច្ចនយោបាយបានប្រគល់ជូន ស្ថានីយ៍វិទ្យុ-ទូរទស្សន៍ត្រាវិញបានម្ចាស់ការផ្សព្វផ្សាយទាំងស្រុង មានប្រសិទ្ធភាព ទាន់ពេល ជាក់ស្តែងលើបណ្តាវិស័យ នយោបាយ សេដ្ឋកិច្ច ជីវភាពសង្គមលើរលកវិទ្យុ- ទូរទស្សន៍ និងទំព័រព័ត៌មានអេឡិចត្រុងចម្រុះ អនុវត្តត្រូវតាមគោលដៅរបស់ស្ថាប័នសារព័ត៌មានមិនទុកឱ្យកើតមានការខ្វះចន្លោះអំពីនយោបាយលើរលក។ ជាពិសេសបានអនុវត្តជោគជ័យការផ្សាយផ្ទាល់បណ្តាព្រឹត្តិការណ៍មហាសន្និបាតបក្ខភាគខេត្តត្រាវិញលើកទី ១១ មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិខេត្តត្រាវិញលើកទី ៥ “ការងារបញ្ជូនទ័ពឆ្នាំ២០២០” នៅស្រុកកូវកែ បណ្តាកម្មវិធីវប្បធម៌ សិល្បៈ ជំរុញកសិកម្ម នេសាទកម្ម សុខភាពសម្រាប់មនុស្សរាល់គ្នា។ល។ “បន្តជំហានសាលាប្រឡងឆ្នាំ ២០២០” កម្មវិធីឆ្នោតជាតិត្រាវិញជារៀងរាល់សប្តាហ៍ កន្សោមសប្តាហ៍វប្បធម៌ ទេសចរណ៍-សមោសរអាហារណាមបូភ្ជាប់ជាមួយពិធីបុណ្យអកអំបុកខេត្តត្រាវិញឆ្នាំ ២០២០ សម័យប្រជុំក្រុមប្រឹក្សាប្រជាជនលើកទី១៦ ទី១៧ នីតិកាលទី៩ កម្មវិធីជំរុញកសិកម្ម នេសាទកម្ម។ល។
ឱកាសនេះ សមូហភាព ០១ កន្លែង បុគ្គល ១៨ រូបមានស្នាដៃឆ្នើមក្នុងការងារកសាងបក្សឆ្នាំ ២០២០ បានស្ងើចសរសើរជូនរង្វាន់៕
ង៉ុកហុង-សម្បត្តិ
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។