01/01/2021 08:23
កាលពីថ្ងៃទី ២៦-២៧ ខែធ្នូឆ្នាំ ២០២០ នៅវត្តកងចក្រលាយលក្ខណារាម(ផ្នោរប្រហូត)ឃុំម៉ីហ្វា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាងបានចាត់តាំងពិធីប្រឡងបញ្ចប់ឆ្នាំសិក្សាថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ឆ្នាំទី១ ទី២ និងទី៣ ប្រគេន-ជូនសមណសិស្សសិក្សានៅតាមបណ្តាវត្តលើភូមិសាស្រ្ត។
បណ្តាសមណសិស្សទទួលបានលទ្ធផលខ្ពស់ក្នុងសម័យប្រឡង។
ចូលរួមសម័យប្រឡងលើកនេះ ចំពោះថ្នាក់ពុទ្ធិកមធ្យមបឋមភូមិឆ្នាំទី១ រួមមាន ៨ វត្ត៖ ធ្លក ចុងផ្នោរ កោះស្វាយ មេរងចាស់ ផ្នោរប្រហូត ដំបូកបី ចុងមីសចាស់ និងទាវថ្មី ដោយមានសមណសិស្ស-សិស្ស ១១៦ អង្គ-រូបចូលរួមប្រឡង ១២ វិញ្ញាសា៖ វេយ្យាករណ៍បានលី ពុទ្ធប្រវត្តិ គណិតវិទ្យា ភាសាខ្មែរ។ល។ លទ្ធផលអត្រាសមណសិស្ស-សិស្សប្រឡងជាប់ ៩៦,៥%។ ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី២ រួមមាន ៤ វត្ត៖ កោះសោម កាន់ស្នំ វាលលាក់ និងកំពង់ទូក មានសមណសិស្ស-សិស្ស ៥២ អង្គ-រូបចូលរួមប្រឡង ១២ វិញ្ញាសា៖ប្រែធម្មបទ សរសេរតាមអាន។ល។ លទ្ធផល អត្រាសមណសិស្ស-សិស្សប្រឡងជាប់ ៩២,៣%។ ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ៣ មាន ៣ វត្ត ៖ ត្រពាំងវែង ភាវ និងចុងផ្នោរ ដោយមានសមណសិស្ស-សិស្ស ៤៥អង្គ-រូប ចូលរួមប្រឡង ១៣ វិញ្ញាសា៖ វេយ្យាករណ៍បាលី ប្រែធម្មបទ សរសេរតាមអាន ភាសាអង់គ្លេស។ល។ លទ្ធផល អត្រាសមណសិស្ស-សិស្សប្រឡងជាប់ ៩៥,៥%។
ក្នុងឱកាសនោះ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តបានប្រគេន-ជូនប័ណ្ណសរសើរចំនួន ៦ ច្បាប់ដល់ព្រះគ្រូ-លោកគ្រូ អ្នកគ្រូបង្រៀនដែលមានស្នាព្រះហស្ត-ស្នាដៃផ្សារភ្ជាប់ជាមួយការបង្ហាត់បង្រៀនបណ្តាថ្នាក់ពុទ្ធិកមធ្យមសិក្សានាបណ្តាឆ្នាំកន្លង៕
ដំណឹង-រូបថត៖ សម្បត្តិ
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។