21/02/2025 08:32
សមាជិកាគឹមធីហាញ់ទិញដំឡូងជ្វាលក់ដុំឲ្យអតិថិជន។
សមាគមសហព័ន្ធន៍នារីឃុំភឿងថាញ់ មានសមាជិកា ១.៤២៦ នាក់ ក្នុងនោះសមាជិកាខ្មែរ ៣៥% ។ ជារៀងរាល់ឆ្នាំ សមាគមបានដាក់កម្រិតផែនការច្បាស់លាស់ដើម្បីឧបត្ថម្ភសមាជិកាដែលមានស្ថានភាពលំបាក។ផ្តើមពីនោះ សមាគម បំផុសចលនាគ្រួសារសមាជិកាដែលមានជីវភាពធូរធាទទួលឧបត្ថម្ភគ្រួសារសមាជិកាមានស្ថានភាពលំបាក ។ ដើម្បីអនុវត្តល្អចលនានោះ សមាគមចង្អុលការឲ្យសាខាសមាគមក្នុងឃុំទៅស្វែងយល់អំពីជីវភាពគ្រួសារសមាជិកាដែលមានស្ថានលំបាក អាស្រ័យសាខាសមាគមទទួលឧបត្ថម្ភ (សាខាសមាគមនីមួយៗទទួលឧបត្ថម្ភសមាជិកាតិចបំផុត ០២ នាក់) រួចរាយការណ៍ជូនសមាគមថ្នាក់លើឧបត្ថម្ភទុនសម្រាប់ពង្រីកសេដ្ឋកិច្ច ណែនាំអនុវត្តបច្ចេកទេសក្នុងការចិញ្ចឹមសត្វ ដាំដុះសមស្របតាមស្ថានភាពជាក់ស្តែងនៃគ្រួសារសមាជិកាម្នាក់ៗ។ ក្នុងឆ្នាំ ២០២៤ សមាគមបានសហការជាមួយកម្មាភិបាលមូលនិធិឧបត្ថម្ភនារីនៅខេត្តត្រាវិញពង្រីកសេដ្ឋកិច្ចចាត់តាំងរំសាយទុនជាង ១,៥ ពាន់លានដុង ដោះស្រាយជូនសមាជិកា ១១២ នាក់បុល ក្នុងនោះសមាជិកាមានស្ថានភាពលំបាក ៣៣ នាក់។
សាខាសមាគមភូមិពិសី មានសមាជិកា ១១៥ នាក់ ក្នុងនោះមានសមាជិកាជនជាតិខ្មែរ ៧៥%។ ក្នុងឆ្នាំ ២០២៤ សាខាសមាគមមានសមាជិកា ០៤ នាក់ មានជីវភាពធូរធា។ សម្រេចបានលទ្ធផលនោះ សាខាសមាគមបានសហការជាមួយសមាគសហព័ន្ធន៍នារីឃុំ\ និង សមាជិកាដែលមានជីវភាពគ្រួសារគ្រាន់បើបង្កលក្ខណៈឲ្យសមាជិកាដែលមានស្ថានភាពលំបាកមានដើមទុនសម្រាប់ចិញ្ចឹមសត្វ លក់ដូរជាដើម។ ទន្ទឹមនឹងនោះ សាខាសមាគមនៅទាំងចលនាសមាជិកាបង្កើតទម្រង់ “ចិញ្ចឹមជ្រូកដី” “ហ៊ុនទុនលក់ដូរ” ដោយមានសមាជិកា ១៨ នាក់ចូលរួម ។ របៀបហ៊ុនទុន៖ ក្នុងមួយត្រីមាសហ៊ុនប្រាក់ ០៣ លានដុង រួចចាប់ឆ្នោត បើនរណាចាប់បានឆ្នោតមុន អ្នកនោះទទួលប្រាក់ទុនមុន ។
មកកាន់គ្រួសារសមាជិកាគឹមធីហាញ់ ទើបយើងខ្ញុំបានដឹងថា នៅឆ្នាំ ២០១៨ បងហាញ់បានសាខាសមាគមនារីភូមិជូនប្រាក់ទុន ២៧ លានដុងសម្រាប់លក់ដូរ ។ បងហាញ់ បានឱ្យដឹងថា៖ ផ្តើមពីទម្រង់ “ហ៊ុនទុនលក់ដូរ” ខ្ញុំ ទទួលប្រាក់ទុនចំនួន ២៧ លានដុង។ ខ្ញុំទិញគោញី ០១ ក្បាល តម្លៃ ១៥ លានដុង ក្រៅពីនោះខ្ញុំចំណាយក្នុងការលក់ដូរ។ អាស្រ័យដើមទុននោះ ទើបជីវភាពគ្រួសារខ្ញុំរួចផុតពីការលំបាក ធូរធាដូចបច្ចុប្បន្ន។
ចំពោះគ្រួសារបងស៊ើងធីសុភី នៅភូមិពិសី អាស្រ័យបានសមាគមនារីឃុំបង្កលក្ខណៈឲ្យបុលទុន ទទួលបានប្រាក់ទុនពីទម្រង់ចិញ្ចឹមជ្រូកដីរបស់សាខាសមាគមទើបសេដ្ឋកិច្ចគ្រួសារបងបានធូរធាគ្រាន់បើ។
បងសុភីសំណេះសំណាល៖ ឆ្នាំ ២០២១ សមាគមនារីឃុំបង្កលក្ខណៈឲ្យខ្ញុំបុលទុន ៣០ លានដុងពីធនាគារគោលនយោបាយសង្គមស្រុក ។ ពេលទទួលបានទុននោះមក ខ្ញុំទិញគោ ១ ក្បាល និងសង់រោងគោ។ ឆ្នាំ ២០២២ ខ្ញុំទទួលប្រាក់ទុន ១៥ លានដុង ពីទម្រង់ចិញ្ចឹមជ្រូកដីរបស់សាខាសមាគម ខ្ញុំក៏សង់រោងគោឲ្យទូលាយរួចទទួលចិញ្ចឹមគោប្រវាស់ជាមួយអ្នកភូមិផង។បច្ចុប្បន្ន ហ្វូងគោរបស់ខ្ញុំមាន ០៧ ក្បាល (ចិញ្ចឹមប្រវាស់ ០២ ក្បាល) ក្នុងនោះមានកូនគោ ០២ ក្បាល។ ដោយបានសមាគមនារីគ្រប់លំដាប់ថ្នាក់ឧបត្ថម្ភទើបគ្រួសារខ្ញុំមានគោសម្រាប់ចិញ្ចឹម។
បងឡឹមធីហុងលៀង ប្រធានសមាគមសហព័ន្ធន៍នារីឃុំភឿងថាញ់បានឲ្យដឹង៖ ដើម្បីបន្ដការអនុវត្ដន៍បណ្ដាចលនារបស់សមាគម ក្នុងនោះមានចលនា “ឧបត្ថម្ភនារីមានស្ថានភាពលំបាក” ឆ្នាំ ២០២៥ គណៈអចិន្ដ្រៃយ៍សមាគមនារីឃុំ បន្ដការកសាងផែនការឧបត្ថម្ភសមាជិកាដែលមានស្ថានភាពលំបាកឲ្យរួចផុតពីការលំបាក។ ទន្ទឹមនឹងនោះ សមាគមបន្តការប្រគល់ភារកិច្ចជូនសាខាសមាគមនីមួយៗ ឧបត្ថម្ភសមាជិកាដែលមានស្ថានភាពលំបាកក្នុងមួយឆ្នាំតិចបំផុត ០២ នាក់ ជម្នះការលំបាកធ្វើមាន រួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋានអនុវត្ដល្អការងារពង្រីកសេដ្ឋកិច្ចនៅមូលដ្ឋាន៕
អត្ថបទ-រូបថត៖ សុជា
ប្រភពព័ត៌មានពីគណៈនាយកក្រុមហ៊ុនអគ្កិសនីត្រាវិញ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំង ខេត្តប្រិតសំចៃអគ្គិសនីបាន ៦.៥៩២.០៨៤ គីឡូវ៉ាតស្មើ ២,៣៣% បរិមាណផលអគ្គិសនីពាណិជ្ជ ផល (អគ្គិសនីពាណិជ្ជផលក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ ចំនួន ២.២១៣.២៣២ គីឡូវ៉ាត)។ អគ្គិសនីស្ថិតក្រោមឱវាទទាំង ០៩ សុទ្ធសឹងអនុវត្តការ ប្រិតសំចៃសម្រេច និងសម្រេចលើសកម្រិតផែនការ។ អំពីអគ្គិសនីពាណិជ្ជផលក្នុងត្រីមាស ទី ១ ឆ្នាំ ២០២២ អនុវត្តសម្រេច ២.២១៣.២៣២ គីឡូវ៉ាត។ អគ្គិសនីក្រោមឱវាទទាំង ០៩ សុទ្ធសឹងអនុវត្តសម្រេច និងសម្រេចលើសកម្រិតផែនការ។ ក្នុងនោះ កើនខ្ពស់បំផុត គឺអគ្គិសនីចូវថាញ់ ២,៥២% ទាបបំផុតគឺអគ្គិសនីទីផ្សាររួមខេត្តយ្វៀងហាយ ២,១១%។