07/05/2021 08:05
ដោយយល់ច្បាស់ពីសារៈសំខាន់ក្នុងការផ្សព្វផ្សាយ អប់រំច្បាប់តាមរយៈការកសាង និងទាញយកផលប្រយោជន៍ពីទូសៀវភៅច្បាប់ ជាច្រើនឆ្នាំកន្លង ការិយាល័យយុត្តិធម៌ស្រុកថ្កូវអនុវត្តល្អការផ្លាស់ប្តូរសៀវភៅពីទីនេះទៅទីនោះ និងបំពេញបន្ថែមសៀវភៅថ្មីដំកល់នៅ ៦១ ទូលើភូមិសាស្រ្តស្រុក បានជាង ១២ ពាន់ក្បាល ជំនួយឲ្យកម្មាភិបាល បុគ្គលិក និយោជិតនិងប្រជាជនស្វែងយល់ រៀនសូត្របង្កើនចំណេះដឹងអំពីច្បាប់ក៏ដូចជាចំណេះដឹងក្នុងវិស័យដទៃបានងាយស្រួល ។
ឃុំង៉ុកបៀងជាមូលដ្ឋានមួយដែលអនុវត្តល្អការងារកសាង គ្រប់គ្រងទូសៀវភៅច្បាប់។ បច្ចុប្បន្ន ឃុំមានទូសៀវភៅច្បាប់ ០៧ កន្លែង ដំកល់នៅទីស្នាក់ការគណៈកម្មការប្រជាជន ០៧/០៧ ភូមិនិងបណ្ណាល័យឃុំ ដោយមានសៀវភៅជិត ១.០០០ ក្បាល។ ឃុំង៉ុកបៀង មានគ្រួសារប្រជាជន ២.៦៦៨ គ្រួ ក្នុងនោះគ្រួសារជនជាតិខ្មែរជាង ៨១% ។ ដើម្បីផ្សព្វផ្សាយច្បាប់ជូនប្រជាជន ជាពិសេសគឺប្រជាជនខ្មែរសម្រេចបានប្រសិទ្ធភាពខ្ពស់ ជាច្រើនឆ្នាំកន្លង គណៈកម្មាធិការប្រជាជនឃុំបានចង្អុលការកម្មាភិបាលយុត្តិធម៌‑អត្រានុកូលដ្ឋាននិងបណ្តាអង្គការមហាជនឃុំឱ្យអនុវត្តល្អការកសាង គ្រប់គ្រងនិងទាញយកផលប្រយោជន៍ ពីទូសៀវភៅច្បាប់នៅលើភូមិសាស្រ្តឃុំ ដើម្បីសកម្មក្នុងការផ្សព្វផ្សាយច្បាប់ជូនដល់កម្មាភិបាល និងប្រជាជន។ ជាពិសេស ជូនខិត្តប័ណ្ណជាភាសាខ្មែរ ជំនួយឱ្យជនជាតិខ្មែរងាយយល់ ងាយចាំ ដើម្បីអនុវត្តជាក់ស្តែងក្នុងជីវភាព។
កម្មាភិបាលយុត្តិធម៌‑បញ្ជីគ្រួសារឃុំង៉ុកបៀងជូនខិត្តប័ណ្ណសៀវភៅច្បាប់ដល់លោកមាថាច់គីមកុង។
អ្នកស្រីត្រឹងធីហ៊ុងធ្វី ប្រធានគណៈកម្មាធិការប្រជាជនឃុំង៉ុកបៀងមានប្រសាសន៍ថា៖ ក្នុងពេលប្រជុំជីវភាពសាខាសមាគម បណ្តាអង្គការមហាជន បណ្តាក្លឹប ក៏ដូចជាក្នុងពេលប្រជុំប្រជាជនម្តងៗខ្ញុំតែងរំលឹកដល់ការទាញយកផលប្រយោជន៍ពីទូសៀវភៅច្បាប់ដើម្បីកម្មាភិបាល បុគ្គលិក និយោជិត និងប្រជាជននៅលើភូមិសាស្រ្តឃុំ អញ្ជើញទៅកាន់ទូសៀវភៅច្បាប់ បណ្ណាល័យឃុំដើម្បីអានឬខ្ចីសៀវភៅទៅផ្ទះអាន។ ទូសៀវភៅច្បាប់នីមួយៗមានសៀវភៅច្បាប់ជាច្រើនប្រភេទពី ១២០-១៣០ ក្បាលហើយជារៀងរាល់ឆ្នាំ ឃុំនៅទាំងជូនកាសែតនិងខិត្តប័ណ្ណជាភាសាខ្មែររាប់ពាន់ច្បាប់សម្រាប់ជនរួមជាតិខ្មែរ អ្នកមានប្រជាប្រិយភាពនៅមូលដ្ឋានអាន។ ទន្ទឹមនឹងនោះ ឃុំចង្អុលការកម្មាភិបាលយុត្តិធម៌-អត្រានុកូលដ្ឋានឃុំឲ្យផ្លាស់ប្តូរសៀវភៅពីកន្លែងមួយទៅកន្លែងមួយដើម្បីឱ្យប្រជាជនទទួលបានសៀវភៅច្បាប់ថ្មីៗយកទៅអាន។
ទូសៀវភៅច្បាប់ គឺជាកន្លែងរក្សាទុកនិងគ្រប់គ្រងសៀវភៅច្បាប់ សារព័ត៌មាននិង ឯកសារស្របច្បាប់សម្រាប់អានឆ្លើយតបតម្រូវការនៃការស្វែងយល់ រៀនសូត្រនូវគោលការណ៍ គោលនយោបាយច្បាប់របស់បក្សនិងរដ្ឋ ផ្សព្វផ្សាយ អប់រំច្បាប់ដើម្បីការងារសម្រុះសម្រួល របស់បណ្តាស្ថាប័ន អង្គការចាត់តាំងនៅមូលដ្ឋាន។ ការផ្សព្វផ្សាយអប់រំច្បាប់តាមរយៈ ទូសៀវភៅច្បាប់គឺជាវិធានការមួយដែលមានលក្ខណៈពិសេសគួរពង្រីកឲ្យទូលំទូលាយ។ លោកថាច់គីមកុង នៅភូមិព្រៃវល្លិ៍(អា) ឃុំង៉ុកបៀង ជាអ្នកផ្សារភ្ជាប់នឹងទូសៀវភៅច្បាប់ក្នុងភូមិនិងបណ្ណាល័យឃុំង៉ុកបៀង ជាច្រើន ឆ្នាំកន្លង។ លោកថាច់គីមកុង មានប្រសាសន៍ថា៖ កាលពីមុនខ្ញុំខិតខំធ្វើស្រែចម្ការ ច្បារដំណាំមិនសូវចំណាយពេលស្វែងយល់ រៀនសូត្រច្បាប់ប៉ុន្មានឡើយ។ លុះដល់ឆ្នាំ ២០១៦ មាមីងក្នុងភូមិបានទុកចិត្តខ្ញុំ បោះឆ្នោតជ្រើសតាំងខ្ញុំជាអ្នកមានប្រជាប្រិយភាព តាំងពីនោះមក ខ្ញុំតែងទៅកាន់ទូសៀវភៅច្បាប់ក្នុងភូមិនិងបណ្ណាល័យឃុំដើម្បីខ្ចីសៀវភៅ និងទទួលយកកាសែតមកអានដើម្បីរៀនសូត្រអំពីច្បាប់ ក្តាប់ព័ត៌មានក៏ដូចជារៀនចំណេះដឹងមានប្រយោជន៍ផ្សេងៗដើម្បីបង្កើនចំណេះដឹងអំពីច្បាប់ដើម្បីពន្យល់ជូនមាមីងក្នុងភូមិឲ្យបានយល់។
ពីព្រោះតាំងពីមាមីងទុកចិត្តខ្ញុំជាអ្នកមានប្រជាប្រិយភាពមក ពេលពួកគាត់មានចម្ងល់អ្វីម៉្យាងពាក់ព័ន្ធដល់ច្បាប់ទម្លាប់ឬទាក់ទងដល់ផលប្រយោជន៍គ្រួសារ ពួកគាត់ច្រើនមកសួរខ្ញុំ។ សៀវភៅ និងឯកសារច្បាប់ដែលដំកល់នៅទូសៀវភៅច្បាប់រួមមាន៖ ឯកសារ គម្រោងការផ្សព្វផ្សាយសំខាន់ៗឧទ្ទេសនាមអំពីច្បាប់ជាច្រើនប្រភេទ បទបញ្ញត្តិ សៀវភៅ ឯកសារសំណួរ ចម្លើយ ពិគ្រោះ ពន្យល់ណែនាំអនុវត្តច្បាប់ផ្សេងៗ ជាច្រើនឆ្លើយតបតម្រូវការអ្នកអាន។ ជារៀងរាល់ឆ្នាំការិយាល័យយុត្តិធម៌ស្រុកថ្កូវតែងចាត់តាំងទៅពិនិត្យ ទិញសៀវភៅនិងឯកសារថ្មីៗបំពេញបន្ថែមដើម្បីដំកល់សៀវភៅនៅទូសៀវភៅច្បាប់តាមការណែនាំរបស់ក្រសួងយុត្តិធម៌សម្រាប់មណ្ឌលនីមួយៗពី ១៥-២០ ក្បាល ។
សៀវភៅច្បាប់គឺជាឧបករណ៍សំខាន់ក្នុងការបញ្ជូនគោលការណ៍ គោលនយោបាយច្បាប់របស់បក្សនិងរដ្ឋ និងជាប្រភពឯកសារផ្សព្វផ្សាយ អប់រំច្បាប់ជាផ្លូវការជូនប្រជាជនទាំងមូល។ការពង្រីកមានប្រសិទ្ធភាពទូសៀវភៅច្បាប់នៅមូលដ្ឋាន បានរួមចំណែកក្នុងការផ្សព្វផ្សាយ អប់រំច្បាប់យ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាពសម្រាប់ប្រជាជននៅមូលដ្ឋាន៕
អត្ថបទ‑រូបថត៖សុជា
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។