06/11/2020 08:31
*សាលាជនជាតិអន្តេវាសិកអនុវិទ្យាល័យ-វិទ្យាល័យទីវកឹងចាត់តាំងអំណរបុណ្យអកអំបុក និង ចលនាឧបត្ថម្ភជនរួមជាតិនៅភូមិភាគកណ្ដាល
កាលពីរាត្រីថ្ងៃទី ៣១ តុលាសាលាជនជាតិអន្តេវាសិកអនុវិទ្យាល័យ-វិទ្យាល័យទីវកឹងចាត់តាំងពិធីប្រឡងសិល្បៈ សម្ដែងបង្ហាញសម្លៀកបំពាក់ជនជាតិអំណរបុណ្យអកអំបុក និងបំផុសចលនាបង្កមូលនិធិឧបត្ថម្ភជនរួមជាតិនៅភូមិភាគកណ្ដាលត្រូវរងគ្រោះធម្មជាតិ។
សិស្សានុសិស្សចូលរួមឧបត្ថម្ភភូមិភាគកណ្តាល។ រូបថត៖ ថាញ់ក្វាង
មុនពេលចាត់តាំងបណ្ដាសកម្មភាពរបស់ពិធីប្រឡង ជំនួសមុខឲ្យគណៈចាត់តាំង គ្រូគឹមចិន្តនា ចាងហ្វាងរងសាលាជនជាតិអន្តេវាសិកអនុវិទ្យាល័យ-វិទ្យាល័យទីវកឹងអានសេចក្ដីអំពាវនាវរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិងបំផុសចលនាកម្មាភិបាល គ្រូបង្រៀន សិស្សានុសិស្សរបស់សាលាឧបត្ថម្ភជនរួមជាតិភូមិភាគកណ្ដាលត្រូវអន្តរាយអាស្រ័យគ្រោះធម្មជាតិ។ ជាលទ្ធផល គណៈចាត់តាំងទទួលបានប្រាក់គបវាល់អំពីកម្មាភិបាល គ្រូបង្រៀន សិស្សានុសិស្ស និងសប្បុរសជនចំនួន ១០,៥៩ លានដុង។ បន្ទាប់ពីនោះ ចំនួនប្រាក់ដែលគបវាល់បានទាំងនោះបានប្រគល់ឲ្យថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកទីវកឹងដើម្បីគបចូលក្នុងមូលនិធិឧបត្ថម្ភជនរួមជាតិភូមិភាគកណ្ដាលអាស្រ័យគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តធានារ៉ាប់រង។
ចំពោះបណ្ដាសកម្មភាពរបស់ពិធីប្រឡងនិងអំណរបុណ្យអកអំបុក មានកម្មាភិបាល គ្រូបង្រៀន សិស្សានុសិស្សរបស់សាលារាប់រយនាក់ចូលរួមបង្កើតជារឿងរួចសម្ដែង ២៨ ឈុតពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ។ ក្នុងនោះមាន ១៤ ឈុតសម្ដែងសិល្បៈ (ច្រៀង រាំ) និង ១៤ ឈុតសម្ដែងបង្ហាញសម្លៀកបំពាក់សម្រាប់ពិធីបុណ្យ សម្លៀកបំពាក់សាមញ្ញ សម្លៀកបំពាក់សម្រាប់ពលកម្មផលិត។ល។ ការចាត់តាំងបណ្ដាវារៈអំណរបុណ្យអកអំបុកដើម្បីអប់រំប្រពៃណីជនជាតិដល់សិស្សានុសិស្សរបស់សាលា។
* ទិវាវប្បធម៌សម្រាប់យុវជនជនជាតិនាឱកាសបុណ្យអកអំបុក ឆ្នាំ ២០២០
កាលពីថ្ងៃទី ០១ វិច្ឆិកា សម្ព័ន្ធយុវជនស្រុកថ្កូវសហការជាមួយសម្ព័ន្ធយុវជនឃុំកីមស៊ើងនិងព្រះចៅអធិការ គណៈអារាមាភិបាលវត្តជ្រោយទន្សាចាត់តាំងទិវាវប្បធម៌សម្រាប់យុវជនជនជាតិខ្មែរនាឱកាសបុណ្យអកអំបុកឆ្នាំ ២០២០។ នេះជាសកម្មភាពមួយក្នុងបណ្ដាសកម្មភាពរបស់កម្មវិធី “បណ្ដាជំហាន ដើម្បីសហគមន៍” អាស្រ័យសមាគមសហព័ន្ធយុវជនវៀតណាមបំផុសចលនា។
គ្រូបង្រៀនសាលាអនុវិទ្យាល័យឡុងហ៊ីបចូលរួមឧបត្ថម្ភភូមិភាគកណ្តាល។
ទិវានេះទាក់ទាញកីឡាករ ៧០ នាក់ជាកងកម្លាំងសមាជិកយុវជនរបស់ ១៧ ឃុំ ទីប្រជុំជននិងទស្សនិកជនជាង ៣០០ នាក់មកទស្សនានិងគាំទ្របណ្ដាសកម្មភាពរបស់ទិវាវប្បធម៌សម្រាប់យុវជនខ្មែរ។ នៅក្នុងទិវានេះ បណ្ដាកីឡាករបានចូលរួមបណ្ដាសកម្មភាពដូចជា៖ រត់ប្រណាំងសម្រាប់បុរសជាមួយចម្ងាយផ្លូវ ១.៥០០ ម៉ែត្រ និងវិញ្ញាសារុញឈើសម្រាប់បុរស។ លទ្ធផលគណៈចាត់តាំងបានជូនរង្វាន់ ០៦ រង្វាន់សម្រាប់វិញ្ញាសារត់ប្រណាំង និង ០៤ រង្វាន់សម្រាប់វិញ្ញាសារុញឈើ។ គណៈចាត់តាំងនៅទាំងចាត់តាំងបណ្ដាល្បែងប្រជាប្រិយ មានល្បែងបិទភ្នែកចាប់ទាជាដើម ទាក់ទាញសមាជិកយុវជនចូលរួមកុះករ៕
ថាញ់ក្វាង-តឹងតាយ-ថាច់ហ្វាង
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។