20/07/2021 07:50
បុគ្គលិកកំពុងជូសជុលខ្សែអគ្គិសនី។
ក្នុងរយៈពេល ០៦ ខែដើមឆ្នាំ ២០២១ អគ្គិសនីកាងឡុងប្រិតសំចៃអគ្គិសនីបាន ១,៣៣ លានគីឡូវ៉ាត សម្រេច ១០៧,១៤% ប្រៀបជាមួយនឹងផែនការដែលបានប្រគល់ឲ្យក្នុង ០៦ ខែដើមឆ្នាំ ២០២១។ ទន្ទឹមនឹងនោះ ប្រិតសំចៃអគ្គិសនីក្នុងផ្ទៃក្នុង (ក្នុងការិយាល័យធ្វើការ) បន្ថយបរិមាណអគ្គិសនីប្រើប្រាស់ប្រមាណ ៦.៧៦៦ គីឡូវ៉ាតប្រៀបនឹងផែនការប្រគល់ឲ្យក្នុង ០៦ ខែដើមឆ្នាំ ២០២១។ ទន្ទឹមនឹងការងារប្រិតសំចៃអគ្គិសនី អគ្គិសនីកាងឡុងនៅទាំងជំរុញមាំបណ្ដាវិធីសាស្រ្តផ្សព្វផ្សាយអនុវត្តសម្រេចភារកិច្ចធ្វើអាជីវកម្មតាមផែនការដែលក្រុមហ៊ុនអគ្គិសនីប្រគល់ឲ្យ ទោះបីមានការជះឥទ្ធិពលពីជំងឺកូវីដ-១៩ និងគោលនយោបាយពង្រីកបន្ទះអគ្គិសនីថាមពលពន្លឺព្រះអាទិត្យ ញ៉ាំងឲ្យបរិមាណអគ្គិសនីពាណិជ្ជផល តម្លៃលក់អគ្គិសនីកើនទាបក៏ដោយ។ ជាក់ស្ដែង៖ អគ្គិសនីពាណិជ្ជផល លក់បាន ៥៧,២៩ លានគីឡូវ៉ាត សម្រេច ៤៨,៥៦% ប្រៀបជាមួយផែនការ កើន ៤,១៨% បើប្រៀបជាមួយនឹងដំណាក់កាលជាមួយ គ្នានៃឆ្នាំ ២០២០។ តម្លៃលក់អគ្គិសនីមធ្យមក្នុងមួយគីឡូវ៉ាត ១.៦៣៥,៨៦ ដុង កើន ០,៥៦ ដុងក្នុងមួយគីឡូវ៉ាតប្រៀបជាមួយផែនការប្រគល់ឲ្យក្នុងឆ្នាំ ២០២១ និងកើន ៥៦,៩៩ ដុងក្នុងមួយគីឡូវ៉ាតបើប្រៀបជាមួយដំណាក់កាលដូចគ្នានៃឆ្នាំ ២០២០។
លោកង្វៀងម៉ាញ់ហ៊ុង នាយកអគ្គិសនីកាងឡុងបានឲ្យដឹង៖ ដើម្បីអនុវត្តសម្រេចកម្រិតផែនការប្រិតសំចៃអគ្គិសនីឆ្នាំ ២០២១ អគ្គិសនីកាងឡុងបានម្ចាស់ការសហការជាមួយរដ្ឋអំណាចមូលដ្ឋានបំផុសចលនាកម្មវិធីប្រឡងប្រណាំងប្រិតសំចៃអគ្គិសនីជាច្រើន ជំរុញមាំការផ្សព្វផ្សាយដល់បណ្ដាមុខសញ្ញាប្រើអគ្គិសនី ផ្សព្វផ្សាយ ជំរុញមាំការផ្សព្វផ្សាយបណ្ដាឧបករណ៍អគ្គិសនីដែលមានប្រសិទ្ធភាពខ្ពស់ ផ្សព្វផ្សាយបណ្ដាកម្មវិធី វិធីសាស្រ្តជាក់ស្ដែង។ល។ ឆ្លងតាមរយៈនោះបានក្លាយជាទម្លាប់ក្នុងការប្រើប្រាស់អគ្គិសនីសុវត្ថិភាព ប្រិតសំចៃ និងមានប្រសិទ្ធភាព រួមចំណែកបំផុសចលនាប្រឡងប្រណាំងអនុវត្តការប្រិតសំចៃអគ្គិសនីក្នុងប្រជាជន៕
ហ្វីហ្វាង-ថាច់ហ្វាង
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។