06/01/2023 10:21
បេក្ខនារី គឹមធីរីដា (ទី ២ ខាងឆ្វេង) ទទួលជ័យលាភីលេខ ១។
ចូលរួមប្រឡងវគ្គផ្ដាច់ព្រ័ត្រ មានបេក្ខនារី ២០ រូប ដែលបានជ្រើសរើសក្នុងចំណោមបេក្ខនារី ១៦០ រូបឆ្លងកាត់ខ្លឹមសារប្រឡង៖ សម្ដែងកាយវិការ និងល្បងប្រាជ្ញាដោយឆ្លើយសំណួររបស់គណៈមេប្រយោគជុំវិញបញ្ហាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ។ល។ ជាលទ្ធផលបេក្ខនារីគឹមធីរីដា មកពីភូមិក្នុងស្រុក ឃុំហ្វាឡើយ ស្រុកចូវថាញ់ ខេត្តត្រាវិញ មានលេខសម្គាល់ ០៨៩ ទទួលបានជ័យលាភីលេខ ១។ បេក្ខនារី ថាច់ធីកេវតៀង មកពីភូមិមេពាំង ឃុំផុងភូ ស្រុកកូវកែ មានលេខសម្គាល់ ០៦៨ ទទួលជ័យលាភីលេខ ២។ បេក្ខនារីឡឹមធីហូវមានលេខសម្គាល់ ០០៥ មកពីភូមិបឹងក្រចាប់ថ្មី ឃុំតឹងហ៊ឹង ស្រុកឡុងភូ ខេត្ត សុកត្រាំង ទទួលជ័យលាភី លេខ ៣។
បានដឹងថា បន្ទាប់ពីជោគជ័យនៃកម្មវិធីប្រឡង “សម្រស់នារីខ្មែរ” លើកទី ១ កាលឆ្នាំ ២០២០ ក្រុមខេមរារក្សាវប្បធម៌បានចាត់តាំង ពិធីប្រឡង “សម្រស់នារីខ្មែរ” លើកទី ២ ឆ្នាំ ២០២២។ គោលដៅនៃពិធីប្រឡងគឺដើម្បីលើក តម្កើងសម្រស់នារីខ្មែរនៅតាមភូមិ ស្រុកក៏ដូច ជារៀបចំឲ្យមានកន្លែងកម្សាន្តមួយត្រឹមត្រូវសម្រាប់នារីខ្មែរគ្រប់រូប។
បេក្ខនារីដែលចូលរួមប្រឡងគឺនារីដែលកំពុងរស់នៅបណ្ដាខេត្តនៃភូមិភាគខាងត្បូង មានអាយុពី ១៦ ដល់ ៣០ ឆ្នាំនៅលីវ មានកម្ពស់ពី ១,៥៥ ម៉ែត្រឡើងទៅ៕ ដំណឹង-រូបថត៖ ថាច់ហ្វាង
បងថាច់ហ្វា (នៅភូមិក្បាលទូក ឃុំឡុងហ៊ីប ស្រុកថ្កូវ) ជាគ្រួសារមួយក្នុងចំណោមគ្រួសារ ដែលមានជីវភាពសេដ្ឋកិច្ចធូរធាបង្គួរពីទម្រង់ចិញ្ចឹមគោ ដោយទទួលបានប្រាក់ចំណូលរាប់សិបលានដុង ក្នុងមួយឆ្នាំ។ ដើម្បីស្នងបន្តទឹកចិត្តស្នេហាសិល្បៈខ្មែរពីលោក ឪពុកបងថាច់ហ្វា តែងស្រាវជ្រាវ ច្នៃបានឧបករណ៍ តន្ត្រីមួយចំនួនរួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ខ្មែរ។