09/11/2020 07:59
នៅរាត្រីថ្ងៃទី 7 វិច្ឆិកា ស្ថិតនៅនឹងទីលានមជ្ឈមណ្ឌលសន្និបាតខេត្តត្រាវិញ នាយកដ្ឋានវប្បធម៌មូលដ្ឋាននៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍សហការជាមួយនឹងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ត្រាវិញចាត់តាំងពិធីប្រឡងឃោសនាផ្សព្វផ្សាយចល័តអនុស្សាវរីយ៍ឆ្នាំទី ៨០ ទិវាណាមកីកុបកម្ម អំណរមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ឈានដល់មហាសន្និបាតលើកទី ១៣ របស់បក្ស។ សមមិត្ត ថាយវ៉ាំងទិន សមាជិកគណៈប្រតិបត្តិការបក្សខេត្ត នាយករងនគរបាលខេត្ត សមមិត្តយឿងហ្វាងស៊ឹមសមាជិកគណៈប្រតិបត្តិការបក្សខេត្ត នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍សហការជាមួយនឹងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ត្រាវិញ សមមិត្តយឿងម៉ីផា អនុប្រធានគណៈឃោសនាអប់រំបក្សខេត្ត បណ្តាសមមិត្តថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែកខេត្ត និងកងកម្លាំងយុវជន ប្រជាជន។
បានដឹងពិធីប្រឡងនេះបានចាត់តាំងឡើងចាប់ពីថ្ងៃទី ០២-៩ វិច្ឆិកា ឆ្នាំ ២០២០នៅតាមបណ្តាខេត្ត ទីក្រុងដូចជា៖ តីឌិញ ត្រាវិញ សុខត្រាំង ទៀងយ៉ាង វិញឡុង បែនទ្រែ អានយ៉ាង កាម៉ាវ ដុងថាប ហូយ៉ាង គាងយ៉ាង ឡុងអាង និងទីក្រុងកឹងធើ។ល។
ចូលរួមសម្តែងប្រឡងនៅខេត្តត្រាវិញរួមមាន ០៥ ក្រុមរបស់បណ្តាខេត្តដូចជា៖ ត្រាវិញ ក្វាងង៉ាយ ថាយង្វៀង យ៉ាឡៃ និងគាងយ៉ាង។
ត្រាវិញចូលរួមកម្មវិធីសិល្បះដោយមានមាតិការឿង ០៣ គឺរបាំ ភ្លេង នឹងចម្រៀងជាពួកដែលបានអ្នកដឹកនាំរឿងតម្លើងចងក្រងយ៉ាងផ្ចិតផ្ចង់បង្ហាញឲ្យឃើញនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្របណ្តាឆ្នាំ ១៩៤០។
តាមសមមិត្តយឿងហ្វាងស៊ឹមសមាជិកគណៈប្រតិបត្តិការបក្សខេត្ត នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ពិធីប្រឡងនេះដើម្បីឃោសនាផ្សព្វផ្សាយនូវអត្ថន័យប្រវត្តិសាស្ត្រយុទ្ធសាស្ត្រណាមគីធ្វើកុបកម្ម រួមចំណែកអប់រំប្រវេណីស្នេហាជាតិ ស្មារតីមោទនៈភាពប្រជាជាតិ លើកកម្ពស់គំនិតស្មារតីទទួលបន្ទុករបស់បណ្តាថ្នាក់បណ្តាផ្នែកក្នុងទូទាំងប្រទេស និងពង្រឹងក្តីជំនឿរបស់ប្រជាជនទៅលើការដឹកនាំរបស់បក្ស ផ្សព្វផ្សាយអំណរមហាសន្និបាតបក្ខភាគគ្រប់ថ្នាក់ឈានដល់មហាសន្និលើកទី ១៣ របស់បក្ស។ ពិធីប្រឡងនេះបានបញ្ចប់ និងបូកសរុបលទ្ធផលនៅខេត្តបែនទ្រែនារាត្រីថ្ងៃទី ៩ វិច្ឆិកា៕ដំណឹង-រូបថត៖រតនា
វប្បធម៌គឺជាបណ្តាតម្លៃរបស់ជីវភាព អាស្រ័យដោយបានច្នៃប្រតិដ្ឋពី មនុស្សលោក ហើយបានបណ្តុំ ប្រមូលផ្តុំ រីករាលដាលទៅក្នុងជីវភាព សង្គម គឺជាភាពវិវឌ្ឈន៍របស់ប្រទេសជាតិ របស់ជនជាតិ និងមនុស្សលោក។