08/01/2021 08:39
ក្រុមសិល្បៈរស្មីប្រទីបជូនសេចក្ដីសម្រេចចិត្តតែងតាំងតួនាទីចំពោះនិយោជិត ។
កាលពីថ្ងៃទី ០៤ មករា សមមិត្តយ៉ឿងហ្វាងស៊ុម-សមាជិកគណៈប្រតិបត្តិការបក្សខេត្ត នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តត្រាវិញ បានប្រគល់ជូនសេចក្តីសម្រេចចិត្តស្តីពីតែងតាំងតួនាទីមានពេលកំណត់ចំពោះលោកថាច់សុង អនុប្រធានក្រុមសិល្បៈរស្មីប្រទីបរក្សាតំណែងជាប្រធានក្រុមសិល្បៈរស្មីប្រទីបស្ថិតក្រោមឱវាទមន្ទីរវម្បធម៌ កីឡានិងទេសចរណ៍ខេត្តត្រាវិញ។
ថ្លែងយោបល់ក្នុងពិធីនេះ នាយកមន្ទីរ វប្បធម៌ កីឡា និងទេសចរណ៍ខេត្តត្រាវិញយ៉ឿងហ្វាងស៊ុមបានប្រសិទ្ធពរដល់ប្រធានក្រុមសិល្បៈរស្មីប្រទីបថ្មីរួចបានសង្កត់ធ្ងន់ថានេះ ជាកិត្តិយសនិងជាភារកិច្ចយ៉ាងធ្ងន់ធ្ងូរដូច្នោះហើយសង្ឃឹមថា យោងលើតួនាទីថ្មីនេះ គប្បីបន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុកពង្រីកលទ្ធភាពមុខជំនាញ រក្សារឹងមាំគោលជំហរនយោបាយ រួមជាមួយសមូហភាពក្រុមសិល្បៈរស្មីប្រទីបសមាគ្គី ដឹកនាំចង្អុលការស្ថាប័ន អង្គភាព ដើម្បីសម្រេចល្អភារកិច្ចប្រគល់ជូន រួមចំណែកក្នុងបុព្វហេតុអភិវឌ្ឈរួមរបស់មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តត្រាវិញ។
ក្នុងឱកាសនេះដែរ ប្រធានក្រុមសិល្បៈរស្មីប្រទីបបានប្រគល់សេចក្ដីសម្រេចចិត្តតែងតាំងតួនាទីចំពោះនិយោជិត ០២ នាក់រក្សាតួនាទីជាប្រធានការិយាល័យរដ្ឋបាលចំពោះលោកត្រឹងវុាំងដាយ និងអនុប្រធានការិយាល័យរដ្ឋបាលចំពោះលោក គឹមថាយអាង៕
ង៉ុកហុង-សុខា
វប្បធម៌គឺជាបណ្តាតម្លៃរបស់ជីវភាព អាស្រ័យដោយបានច្នៃប្រតិដ្ឋពី មនុស្សលោក ហើយបានបណ្តុំ ប្រមូលផ្តុំ រីករាលដាលទៅក្នុងជីវភាព សង្គម គឺជាភាពវិវឌ្ឈន៍របស់ប្រទេសជាតិ របស់ជនជាតិ និងមនុស្សលោក។