01/11/2020 08:28
លោកស៊ើងហុង អគ្គនិពន្ធនាយករងកាសែត្រាវិញ(ទី ១ ខាងស្តាំ)ជូនរង្វាន់ដល់បេក្ខជន បេក្ខនារី
អស់រយៈពេល ៦ រាត្រីប្រឡងប្រជែង សម្តែងបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរនិងសមោសរសិល្បៈមហាជនខ្មែរ កាលពីរាត្រីថ្ងៃទី ៣០ តុលា មន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្តចាត់តាំងបូកសរុប ជូនរង្វាន់នៅមណ្ដលវប្បធម៌ទេសចរណ៍រមណីយដ្ឋានគូស្រះស្រី។ ដូចព័ត៌មានបានផ្សព្វផ្សាយកន្លងហើយ ពិធីប្រឡងសម្តែងបង្ហាញ សម្លៀកបំពាក់ប្រពៃណីខ្មែរខេត្តត្រាវិញលើកទី ២ ឆ្នាំ ២០២០ ទាក់ទាញបេក្ខជន បេក្ខនារីជិត ២០០ នាក់អញ្ជើញមកពី ១០ អង្គភាពចូលរួម។ អស់រយៈកាល០៣រាត្រីប្រឡងប្រជែងអង្គភាពស្រុកទីវកឹងទទួលបានរង្វាន់លេខ ១សម្រាប់ក្រុម។ អង្គភាពស្រុកយ្វៀងហាយទទួលរង្វាន់លេខ ២ អង្គភាពស្រុកកូវង៉ាង ស្រុកកូវកែនិងទីផ្សាររួមខេត្តយ្វៀងហាយទទួលបានរង្វាន់ទី ៣ ស្មើគ្នា ។ ជាពិសេសគណៈចាត់តាំងកម្មវិធីបានជូនរង្វាន់បេក្ខជនបេក្ខនារីសម្តែងគួរឱ្យចាប់អារម្មណ៍បំផុតដល់ដៃគូហ្វាងធៀង‑ង៉ុកធឺ អង្គភាពស្រុកយ្វៀងហាយ ជូនរង្វាន់បេក្ខជន បេក្ខនារីស្រស់ស្អាតបំផុតដល់ដៃគូញ៉ឹកហ្វី‑ហុងវ៉ឹង អង្គភាពស្រុកកូវកែ និង រង្វាន់រៀបរៀងកម្មវិធីល្អបំផុតដល់អង្គភាពស្រុកទីវកឹង។
លោកគីមរឿង សមាជិកគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាមខេត្តជូនរង្វាន់លេខ ១ ដល់អង្គភាពស្រុកទីវកឹង។
អំពីសមោសរសិល្បៈមហាជនខ្មែរលើកទី ៩ ខេត្តត្រាវិញឆ្នាំ ២០២០ ទាក់ទាញបេក្ខជន បេក្ខនារីជិត ២៨០ នាក់អញ្ជើញមកពី ០៨ អង្គភាពចូលរួម។ អស់រយៈពេល ០៣ រាត្រី ប្រកួតប្រជែង អង្គភាពស្រុកកូវង៉ាងទទួលបានរង្វាន់លេខ ១ សម្រាប់កម្មវិធី អង្គភាពស្រុកចូវថាញ់ ទទួលបានរង្វាន់លេខ ២ អង្គភាពស្រុកថ្កូវទទួលរង្វាន់លេខ ៣ ៕ដំណឹង-រូបថត៖សុជា
វប្បធម៌គឺជាបណ្តាតម្លៃរបស់ជីវភាព អាស្រ័យដោយបានច្នៃប្រតិដ្ឋពី មនុស្សលោក ហើយបានបណ្តុំ ប្រមូលផ្តុំ រីករាលដាលទៅក្នុងជីវភាព សង្គម គឺជាភាពវិវឌ្ឈន៍របស់ប្រទេសជាតិ របស់ជនជាតិ និងមនុស្សលោក។