23/12/2021 15:16
លោកគ្រូសើុងកាវថាំង (ទី ១ ខាងឆ្វេង) កំពុងហ្វឹកហាត់ប្អូននីតា និងដៃគូរាំនៅទីក្រុងហូជីមិញកាលពីឆ្នាំ ២០២០។
បច្ចុប្បន្ននេះ យុវជនមាននិន្នាការកម្សាន្តសប្បាយតាមបែបទំនើប ម្ល៉ោះហើយ ប្រភេទសិល្បៈ វប្បធម៌ប្រពៃណីកំពុងប្រឈមមុខនឹងការសាបសូន្យទៅ។ ដូច្នេះហើយការបង្កើតក្រុម មុខវិជ្ជាសិល្បៈឆ្លើយតបតាមតម្រូវការបណ្តុះបណ្តាលឲ្យមានកងកម្លាំងបន្តវេននេះគឺជាដំណោះស្រាយដ៏សំខាន់មួយដើម្បីរួមចំណែកក្នុងការអភិរក្ស និងអភិវឌ្ឍសិល្បៈប្រពៃណីខ្មែរ។ ក្រុមមុខវិជ្ជាសិល្បៈជាក្រុមមុខវិជ្ជាមួយក្នុងចំណោម ០៤ ក្រុមមុខវិជ្ជារបស់ផ្នែកភាសា-វប្បធម៌-សិល្បៈ ខ្មែរណាមបូ ដោយបាននាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ផ្តល់សច្ចាប័នអនុវត្តភារកិច្ចសំខាន់របស់ជាតិ ស្តីពីការបណ្តុះបណ្តាលប្រភពធនធានមនុស្សជំ នាញផ្នែកភាសាវប្បធម៌ សិល្បៈខ្មែរណាមបូឆ្លើយ តបតាមតម្រូវការអភិវឌ្ឍវប្បធម៌-សង្គមនៅណាមបូនិយាយរួម នៅខេត្តត្រាវិញនិយាយដោយឡែក។ គិតតាំងពីពេលបង្កើតមកទល់ពេលនេះ ក្រុមមុខវិជ្ជាសិល្បៈកសាងកម្មវិធីបណ្តុះបណ្តាលបាន 0៤ កម្រិត៖កម្រិតមហាវិទ្យាល័យ ឧត្តមសិក្សា មធ្យមសិក្សា និងកម្មវិធីបណ្តុះបណ្តាលក្នុងរយៈពេលខ្លី។ ដើម្បីបង្កលក្ខណៈឲ្យនិស្សិតរៀនផ្នែកមុខវិជ្ជា ពិសេសសាលាលើកលែងបង់ប្រាក់សាលាគ្រប់វគ្គសិក្សាចំពោះនិស្សិតរៀនមុខវិជ្ជាផ្នែកដូចជា៖ គរុកោសល្យភាសាខ្មែរ គុកោសល្យអក្សរសាស្ត្រ និងមុខវិជ្ជាជំនាញផ្នែកប្រគំតន្រី្តប្រពៃណីព្រមទាំងស្នាក់នៅអន្តេវាសិកដ្ឋានដោយមិនបង់ថ្លៃ ផងដែរ។ ទន្ទឹមនឹងនោះ និស្សិតដែលរៀនមុខវិជ្ជាផ្នែក ប្រគំតន្រ្តីប្រពៃណីនៅទាំងបានឧបត្ថម្ភប្រាក់សម្រាប់ប្រជុំជីវភាពម្នាក់ក្នុងមួយខែ ៤៥០ ពាន់ដុង ទៀតផង (មួយឆ្នាំ ១0 ខែ) និងទទួលរបបអាទិភាព អាហារូបករណ៍លើកទឹកចិត្ត និងរបបផ្សេងៗទៀតតាមធរមាន។
លោកគ្រូស៊ើងកាវថាំង អនុប្រធានក្រុមមុខវិជ្ជា សិល្បៈផ្នែកភាសា-វប្បធម៌-សិល្បៈណាមបូនៃសាលាមហាវិទ្យាល័យត្រាវិញមានប្រសាសន៍ថា៖ របាំជាប្រភេទសិល្បៈលក្ខណៈពិសេសរបស់ជន រួមជាតិខ្មែរណាមបូ។ បច្ចុប្បន្នថ្វីត្បិតសិល្បៈរបាំខ្មែរមិនទាន់មានលេខកូដបណ្តុះបណ្តាលក៏ដោយ ប៉ុន្តែកថិកាចារ្យតែងយកចំណេះដឹងពីរបាំខ្មែរមក បង្រៀនគួបផ្សំជាមួយកម្មវិធីបណ្តុះបណ្តាលផ្នែក វប្បធម៌សិល្បៈរបស់សាលាជានិច្ច ជាក់ស្តែងដូចជា៖ ផ្នែកតន្ត្រី និងរបាំខ្មែរណាមបូ សិល្បៈខ្មែរណាមបូ និងផ្នែកសំដែងសិល្បៈ។ ទន្ទឹមនឹងនោះ កងកម្លាំងកថិកាចារ្យជំនាញរបស់សាលានៅទាំង បានអញ្ជើញសិល្បករឆ្នើមរបស់ក្រុមសិល្បៈរស្មី ប្រទីប ក្រុមរបាំភូមិផ្នោរអណ្តែតឃុំដាឡុក ស្រុកចូវថាញ់មកបង្រៀនសិល្បៈរបាំខ្មែរទៀតផង។ ទន្ទឹមនឹងការបង្រៀន សាលានៅទាំងយកចិត្តទុកដាក់លើវិស័យស្រាវជ្រាវវិទ្យាសាស្រ្ត អនុវត្តគម្រោងការពាក់ព័ន្ធដល់សិល្បៈរបាំដូចជា៖ គម្រោងការ មូលនិធិ Ford កាលពីឆ្នាំ ២០១២ ស្តីពី " ស្តារឡើងវិញ និងបង្រៀនសិល្បៈល្ខោនយក្សរាំ របាំខ្មែរណាមបូ នៅភូមិផ្នោរអណ្តែត" ។ ដើម្បីបង្កលក្ខណៈឲ្យនិស្សិតមានទីលានកម្សាន្តសប្បាយ មានប្រយោជន៍ និងបង្កើនចំណេះដឹង សាលាបានបង្កើតក្លឹបសិល្បៈ និងវប្បធម៌ សិល្បៈខ្មែរណាមបូផងដែរ។ គិតតាំងពីឆ្នាំ ២០០៩-២០២១ ក្លឹប ទាក់ទាញនិស្សិតជាង ៤.000លើកនាក់ដែលកំពុងសិក្សាវិជ្ជាជីវៈផ្សេងៗនៅសាលាមហាវិទ្យាល័យមកចូលរួមប្រជុំជីវភាព។ ឆ្លងតាមរយៈនោះ ក្រុមមុខវិជ្ជាសិល្បៈ បានជ្រើស និងបណ្តុះបណ្តាលនិស្សិតជិត ២០០នាក់ ដែលមានទេពកោសល្យ និងចូលចិត្តសិល្បៈរបាំខ្មែរ។ តាមតួលេខស្ថិតិមិនទាន់ពេញលេញរបស់ផ្នែកក្នុងចំណោមនិស្សិត ២00 នាក់ មាននិស្សិតជិត ៥0% ពេលចេញសាលាមានការងារធ្វើតាមមុខវិជ្ជារៀងៗខ្លួន។ ក្នុងនោះមាននិស្សិត ០៨ នាក់បានក្រុមសិល្បៈ រស្មីប្រទីបខេត្តត្រាវិញ ក្រុមសិល្បៈខ្មែរខេត្តកាម៉ាវ និងបណ្តាមជ្ឈមណ្ឌលវប្បធម៌ សិល្បៈនៅបណ្តាខេត្ត ក្រុងណាមបូជ្រើសធ្វើការ។
រៀនចប់ថ្នាក់បរិញ្ញាបត្រផ្នែកប្រគំតន្ត្រីប្រពៃណីកាលឆ្នាំ ២០១៩ លុះដល់ឆ្នាំ ២០២០ ថាច់ធីនីតា (នៅខេត្តវិញឡុង) បានធ្វើការនៅមជ្ឈមណ្ឌលវប្បធម៌ សិល្បៈខេត្តវិញឡុង។ បំពេញការងារ បានជិត ០១ ឆ្នាំ នីតាក៏ទទួលនាទីជាប្រធានក្រុមរបាំខ្មែរ។
នីតាសំណេះសំណាលឲ្យដឹងថា៖ ក្នុងនាមជាប្រធានក្រុមរបាំខ្មែរ ប្អូនបានមជ្ឈមណ្ឌល ប្រគល់ភារៈឲ្យរៀបរៀងឈុតរបាំខ្មែរជាច្រើនដើម្បីចូលរួមសមោសរសិល្បៈ ពិធីប្រឡងគ្រប់លំដាប់ថ្នាក់ រួចទទួលបានរង្វាន់ពិសេសជាច្រើនដូចជា៖ រង្វាន់មេដាយមាស ឈុតសំដែងរបាំជាពួក " ពិធីអា ពាហ៍ពិពាហ៍ប្រពៃណីខ្មែរ" នាពិធីប្រឡងឃោ សនាចល័តទូទាំងប្រទេសនៅខេត្តបារៀ វ៉ុងតាវ ឆ្នាំ ២០២០។ រង្វាន់លេខបីរបាំទោលសម្តែងដោយនីតា ក្នុងកម្មវិធីប្រឡងទេពកោសល្យយុវសិស្ស និស្សិតនៅបណ្តាមូលដ្ឋានបណ្តុះបណ្តាល វប្បធម៌ សិល្បៈទូទាំងប្រទេសឆ្នាំ ២០២០ នៅរដ្ឋធានីហាណូយ ។ល។ ប្អូនសូមអរគុណកថិកាចារ្យសាលាមហាវិទ្យាល័យត្រាវិញ និយាយរួម កថិកាចារ្យ ផ្នែកភាសាវប្បធម៌-សិល្បៈខ្មែរ ណាមបូនិយាយដោយឡែក មិនត្រឹមតែយកចិត្ត ទុកដាក់បង្រៀនប្អូនឲ្យចេះមុខវិជ្ជាផ្នែកប្រគំតន្រ្តី ប្រពៃណីប៉ុណ្ណោះទេ នៅទាំងបង្រៀនប្អូនឲ្យចេះពីសិល្បៈរបាំខ្មែរទៀតផង។ អាស្រ័យហេតុនោះ ទើបប្អូនមានការងារធ្វើត្រូវតាមមុខជំនាញ និង ចំណូលចិត្តរបស់ប្អូន។
អំពីទិសដៅបណ្តុះបណ្តាលសិល្បៈរបាំខ្មែរមហាបរិញ្ញាឡឹមក្វាងវិញ អនុប្រធានផ្នែកភាសា-វប្បធម៌-សិល្បៈខ្មែរណាមបូមានប្រសាសន៍ថា៖ ដើម្បីរួមចំណែកអាភិរក្ស និងអភិវឌ្ឍសិល្បៈរបាំខ្មែរ ផ្នែកបម្រុងស្នើឲ្យសាលាចាត់តាំងសិក្ខាសាលាវិទ្យាសាស្ត្រសិល្បៈរបាំខ្មែរ ក្នុងត្រៃមាសទី ១ ឆ្នាំ ២០២២។ ឆ្លងតាមរយៈនោះ ដើម្បីកេណ្ឌប្រមូលសិល្បករ សិល្បការិនីខ្មែរជំនាញសិល្បៈរបាំ បណ្តាអ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ អ្នកគ្រប់គ្រង និងអង្គភាពបណ្តុះបណ្តាលជួបជុំគ្នាពិគ្រោះ ចែករំលែកបទពិសោធន៍ក្នុងការបណ្តុះបណ្តាលដើម្បីរួមចំណែកអភិរក្ស និងអភិវឌ្ឍសិល្បៈរបាំខ្មែរ។ឆ្លងតាមរយៈនោះ ក៏ដើម្បីជាមូលដ្ឋានជំនួយការឱ្យសាលាមហាវិទ្យាល័យស្នើក្រសួងអប់រំ និងបណ្តុះបណ្តាលផ្តល់លេខកូដជំនាញរបាំខ្មែរ ដើម្បីអង្គភាពបណ្តុះបណ្តាលបន្តការរក្សា និងពង្រីកវិស័យបណ្តុះបណ្តាលសិល្បៈរបាំខ្មែរ៕ អត្ថបទ-រូបថត៖ សុជា
វប្បធម៌គឺជាបណ្តាតម្លៃរបស់ជីវភាព អាស្រ័យដោយបានច្នៃប្រតិដ្ឋពី មនុស្សលោក ហើយបានបណ្តុំ ប្រមូលផ្តុំ រីករាលដាលទៅក្នុងជីវភាព សង្គម គឺជាភាពវិវឌ្ឈន៍របស់ប្រទេសជាតិ របស់ជនជាតិ និងមនុស្សលោក។