
ដើម្បីបង្កើនសេដ្ឋកិច្ចរបស់មូលដ្ឋានឃុំតឹងស៊ើង ស្រុកថ្កូវ តែងបំផុសចលនាប្រជាជនរក្សាខ្ជាប់ផ្ទៃដីផលិតស្រូវពូជគុណភាពខ្ពស់ដើម្បីឆ្លើយតបតម្រូវការប្រើប្រាស់ពូជបរិសុទ្ធរបស់ប្រជាកិសករ បង្កបានផលិតផលគុណភាពដើម្បីប្រជែងនៅលើទីផ្សារ។
01/12/2021 06:07
ជីវភាពសម័យទំនើប ប្រជាជនតែងមមាញឹកក្នុងការងារ ប្រសិនបើមានបំណងចាត់តាំងពិធីជប់លៀងអ្វីនីមួយៗ តែងបារម្ភ ដោយសារមិនអាចរ៉ាប់រងកិច្ចការគ្រប់យ៉ាងដើម្បីទទួលភ្ញៀវកិត្តិយស។ យល់ពីតម្រូវការរបស់អតិថិជន ឆ្នាំ ២០១៨ សាខាសមាគមនារីភូមិផ្នោរព្រីង ឃុំឡុងថើយ ស្រុកទីវកឹង ចលនាសមាជិកាបង្កើតសេវាកម្មចុងភៅ ដើម្បីម៉ៅចម្អិនម្ហូបអាហារនៅតាមគេហដ្ឋាន ដោយមានឈ្មោះថា សេវាកម្មចុងភៅម៉ាយឌិញ ក្រោមការគ្រប់គ្រងរបស់សាខាសមាគមនារីភូមិផ្នោរព្រីង។
26/11/2021 22:11
អាស្រ័យដោយជះឥទ្ធិពលរួមនៃអាសន្នរោគកូវីដ‑១៩ ឃុំដាឡុក ស្រុកចូវថាញ់តែងខិតខំក្នុងការអនុវត្តន៍ភារកិច្ចធានាការបង្ការជំងឺផង ធានាការពង្រីកសេដ្ឋកិច្ចលើមូលដ្ឋានលក្ខណៈពិសេសរបស់មូលដ្ឋានផង។
19/11/2021 09:16
ដោយជះឥទ្ធិពលអាសន្នរោគកូវីដ-១៩ ការចាត់តាំងទិវាមហាសាមគ្គីទូទាំងប្រជាជាតិ ឆ្នាំ ២០២១ មានការផ្លាស់ប្តូរ រូប ភាពចាត់តាំង។ ឆ្នាំមុនៗធ្លាប់ចាត់តាំងទិវាមហាសាមគ្គីចង្អុលការថ្នាក់ខេត្ត ប៉ុន្តែឆ្នាំ ២០២១ នេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បានប្តូររបៀបចាត់តាំងវិញ គឺគ្រាន់តែសហការជាមួយថ្នាក់ដឹកនាំខេត្ត អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់បណ្តាគ្រួសារគោលនយោបាយ ប្រគល់ផ្ទះមហាសាមគ្គីដល់គ្រួសារក្រីក្រ និងជិតក្រប៉ុណ្ណោះ។ ទោះបីផ្លាស់ប្តូររបៀបចាត់តាំងដូច្នោះក៏ដោយ ប៉ុន្តែនៅតែរក្សាអត្ថន័យបានគ្រប់គ្រាន់ និងមានភាពកក់ក្តៅដូចទិវាមហាសាមគ្គី ទូទាំងប្រជាជាតិជារៀងរាល់ឆ្នាំដែរ។
09/11/2021 07:57
ស្ថិតក្នុងខ្លឹមសារនៃគម្រោងការ “កសាងការពារនិងគ្រប់គ្រងយីហោសមូហភាពសម្រាប់ផលិតផលស្រូវ អង្ករសរីរាង្គរបស់ស្រុកចូវថាញ់” កាលពីថ្ងៃទី ២៦ ខែតុលា នៅគណៈកម្មាធិការប្រជាជនឃុំឡុងហ្វា ស្រុកចូវថាញ់ មន្ទីរវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាខេត្តត្រាវិញ សាខានាយកដ្ឋានគ្រប់គ្រងគុណភាពកសិរុក្ខផលនិងជលផល (មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទត្រាវិញ) ចាត់តាំងផ្សព្វផ្សាយផែនការផលិតស្រូវ អង្ករមានយីហោឡុងហ្វា-ហ្វាមិញ។
05/11/2021 08:36
ឆ្នាំ ២០២១ លើភូមិសាស្រ្តខេត្ត មានផលិតផល ២៦ មុខរបស់ឆ្នាំ ២០២០ បានទទួលស្គាល់សម្រេចសម្បទា OCOP អ្នកផលិត ១៦ កន្លែង។ ចាប់ពីពេល ចូលរួមកម្មវិធី OCOP ភ្លាម អ្នកផលិតទាំងនោះ បានម្ចាស់ការប្រើប្រាស់វិទ្យាសាស្រ្ត បច្ចេកទេស ក៏ដូចជាវិនិយោគឧបករណ៍ទៅក្នុងចង្វាក់ផលិត ខិតខំកែលម្អ លទ្ធភាពពង្រីកទីផ្សារសម្រាប់ផលិតផលដើម្បីលើកកម្ពស់គុណភាព សម្រេចគំរូពេញលេញ ពហូសណ្ឋានផលិតផល។
22/10/2021 07:50
ឆ្នាំ ២០២០ និង ៦ ខែដើមឆ្នាំ ២០២១ ក្រុមហ៊ុនអគ្គិសនីត្រាវិញអនុវត្តភារកិច្ចផលិត ធ្វើអាជីវកម្មក្នុងស្ថានភាពសេដ្ឋកិច្ចខេត្តត្រាវិញជួបការលំបាកច្រើននិងជះឥទ្ធិពលដោយសារជំងឺកូវីដ-១៩ អូសអន្លាយ។ ក្រុមហ៊ុនបានដាក់ចេញវិធីសាស្រ្តអនុវត្តគោលដៅពីរទន្ទឹមគ្នាគឺបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ បណ្ដើរ ធានាផ្គត់ផ្គង់អគ្គិសនីសុវត្ថិភាពបន្តបន្ទាប់ និងលំនឹងបណ្ដើរ។ ព្រមទាំងខិតខំធានាផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់សម្រាប់បម្រើការពង្រីកសេដ្ឋកិច្ច-សង្គម ប្រជុំជីវភាពរបស់ប្រជាជននៅលើភូមិសាស្រ្តខេត្ត ធានាផ្គត់ផ្គង់អគ្គិសនីសុវត្ថិភាពបន្តបន្ទាប់បម្រើក្នុងបណ្ដាថ្ងៃបុណ្យតេត ថ្ងៃបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦ ។ល។ ជាពិសេស ធានាបង្កើនការផ្គត់ផ្គង់អគ្គិសនីដល់បណ្ដាមន្ទីរពេទ្យ មូលដ្ឋានសុខាភិបាល និងបណ្ដាតំបន់ចត្តាឡីស័កប្រមូលផ្ដុំបម្រើការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។
15/10/2021 09:35
កាលពីថ្ងៃទី ១២ ខែតុលា ខេត្តត្រាវិញចាត់តាំងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើភូមិសាស្រ្តខេត្ត។ តាមគោលលំនាំ “វ៉ាក់សាំងល្អបំផុតគឺ វ៉ាក់សាំងឆាប់បានចាក់បំផុត” នោះ កាលពីថ្ងៃទី ១៣ ខែតុលា មូលដ្ឋានជាច្រើននៅលើភូមិសាស្រ្តខេត្តបានចេញទ័ពអនុវត្តការចាក់វ៉ាក់សាំង Vero Cell របស់សម្ព័ន្ធ Sinopharm។
15/10/2021 07:54
ក្នុងរយៈពេល ០៩ ខែដើមឆ្នាំ ២០២១ សរុបតម្លៃផលិតកសិកម្ម-រុក្ខកម្ម-ជលផលទូទាំងខេត្តប៉ាន់ស្មានសម្រេចបាន ២០.៦០៧ ពាន់លានដុង សម្រេច ៧៣,២% ផែនការ កើន ៥,៩% (១.១៤៦ ពាន់លានដុង) ការរចនាសម្ព័ន្ធកសិកម្មឡើងវិញបន្តវិវឌ្ឍ ផ្នែកជំនាញសហការជាមួយមូលដ្ឋានអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការអនុវត្តការងារជំរុញកសិកម្មសមស្របជាមួយ នឹងស្ថានភាពអាសន្នរោគកូវីដ-១៩។
12/10/2021 09:15
ដោយទទួលបានការផ្ទេរសិទ្ធិពីអគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូង ក្រុមហ៊ុនអគ្គិសនីត្រាវិញ ទើបសហការជាមួយគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ មួយអន្លើដោយថ្នាក់ដឹកនាំរដ្ឋអំណាចមូលដ្ឋាន ចាត់តាំងពិធីប្រគល់ជូនផ្ទះឧបការគុណ ០៧ ខ្នង ដល់គ្រួសារគោលនយោបាយជួបលំបាកអំពីលំនៅឋាន នៅស្រុកចូវថាញ់ រួមមាន៖ ឃុំហ្វាឡើយ ០២ ខ្នង ឃុំដាឡុក ០២ ខ្នង ឃុំម៉ីចាញ់ ០១ ខ្នង ឃុំសុងឡុក ០១ ខ្នង និងទីប្រជុំជនចូវថាញ់ ០១ ខ្នង។