
នាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៦០ ទិវាប្រវេណីកងកម្លាំងតម្រួតបង្ការពន្លត់អគ្គិភ័យ សង្គ្រោះ ជនរងគ្រោះ (០៤/១០/១៩៦១-០៤/១០/២០២១) និងឆ្នាំទី ២០ ទិវាទូទាំងប្រជាជនចូលរួមបង្ការពន្លត់អគ្គិភ័យ ០៤/១០/២០០១-០៤/១០/២០២១) កាលពីថ្ងៃទី ០២ និងទី ០៤ ខែតុលា កងកម្លាំងតម្រួតបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះជនរងគ្រោះនគរបាលខេត្ត ត្រាវិញ (តំបន់ទីវកឹង) សហការជាមួយរដ្ឋអំណាចមូលដ្ឋានចាត់តាំងហ្វឹកហាត់វិធីសាស្រ្តបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះជនរងគ្រោះ ០២ លើកនៅតំបន់អាសយជនភូមិភូទ័រ ១ ឃុំហ៊ីវទ្រុង និងតំបន់អាសយជនអនុសង្កាត់លេខ ១ ទីប្រជុំជនទីវកឹង។
12/10/2021 08:26
លោកឡេវ៉ាំងដុង នាយករងមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញបានឱ្យដឹងថា កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២១ ជំងឺរលាកដុំពកស្បែកលើក្របីគោបានកើតមាននៅលើគោរបស់គ្រួសារចិញ្ចឹមគោមួយនៅសង្កាត់លេខ ៥ ទីក្រុងត្រាវិញ។ ក្នុងនោះ សង្ស័យកើតមានលើគោ ១ ក្បាលក្នុងចំណោមគោ ៧ ក្បាល។
12/10/2021 08:21
តាមដំណឹងពីគណៈកម្មាធិការប្រជាជនស្រុកថ្កូវ ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២១ ជំងឺរលាកដុំពកស្បែកបានកើតមានឡើងនៅបណ្ដាឃុំ៖ ង៉ុកបៀង ឡុងហ៊ីប និងតឹងហ៊ីប ដោយមានគោកើតជំងឺ ១១៥ ក្បាលរបស់គ្រួសារចិញ្ចឹម ៥៩ គ្រួ។ បណ្តាលឱ្យគោងាប់ដោយសារជំងឺមិនបង្អង់កើនឡើង។ បច្ចុប្បន្នបណ្តាឃុំលើភូមិសាស្រ្តស្រុកថ្កូវ ប្រញាប់អនុវត្តបណ្តាវិធានការដើម្បីទប់ស្កាត់អាសន្នរោគ។
08/10/2021 10:32
ក្នុងបណ្តាឆ្នាំកន្លង រួមជាមួយការបើកបណ្តាវគ្គហ្វឹកហាត់ ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសជូនប្រជាកសិករ សមាគមកសិករឃុំតឹងហ៊ុង ស្រុកទីវកឹងនៅទាំងសកម្មបំផុសចលនាប្រឡងប្រណាំង ជំរុញការផលិត ផ្លាស់ប្ដូរពូជដំណាំ សត្វចិញ្ចឹម និងកសាងបានទម្រង់ជាច្រើនជួយឱ្យប្រជាកសិករលើកកម្ពស់ប្រសិទ្ធភាពផលិត។
28/09/2021 09:25
តាមលោកស្រីទ្រិញធីភឿង ប្រធានសមាគមសហព័ន្ធនារីស្រុកកូវកែ រយៈពេល ០៥ ឆ្នាំ (ដំណាក់កាល ២០១៦-២០២០) ផ្សព្វផ្សាយអនុវត្តសារាចរលេខ ០៥-CT/TW ចុះថ្ងៃទី ១៥ ឧសភាឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយ ”ស្ដីពីជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” សមាគមគ្រប់លំដាប់ថ្នាក់ក្នុងស្រុកបានបន្ដរក្សា ពង្រីកទូលាយក្លឹប ក្រុមធ្វើតាមគំរូអ៊ំ មានសមាជិកា ៥៥៥ នាក់ចូលរួម។ ទម្រង់ក្រឡអង្ករមេត្តាធម៌ បំពង់ប្រាក់ប្រិតសំចៃ ជ្រូកដីមេត្តាធម៌ ទម្រង់ហ៊ុនវត្ថុធាតុដើមសង់ផ្ទះ ក្រុមនារីប្រិតសំចៃអគ្គិសនី ក្លឹបសប្បុរសធម៌ស្រុកកំណើត ក្លឹបសប្បុរសធម៌សមរភូមិក្រោយ តបស្នងសងគុណ ក្រុមហ៊ុនទុនទិញគាំពារសុខាភិបាល។ល។ ឆ្លងតាមនោះរួមវិភាគទានទឹកប្រាក់បានជាង ០៣ ពាន់លានដុង ឧបត្ថម្ភដល់សមាជិកាក្រីក្រជាង ១.៣៥៦ លើក។
24/09/2021 09:14
បង កាវជិនធឹក កើតឆ្នាំ ១៩៨២ នៅភូមិអង្កោល ឃុំឡុងវិញ ស្រុកយ្វៀងហាយជាកសិករម្នាក់ក្នុងចំណោមកសិករចិញ្ចឹម បង្កងវប្បកម្មកម្រិតខ្ពស់ អនុវត្តបណ្ដាវិធីសាស្រ្តប្រិតសំចៃអគ្គិសនីមានប្រសិទ្ធភាព។
24/09/2021 08:19
តាមប្រភពដំណឹងពីសាខានាយកដ្ឋានដាំដុះ និងការពាររុក្ខជាតិខេត្ត ស្ថិតក្រោមឱវាទមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទត្រាវិញ ដង្កូវក្បាលខ្មៅបំផ្លាញដូងជាប្រភេទដង្កូវថ្មីមួយធ្វើឲ្យខូចខាតយ៉ាងច្រើន ក្នុងខែសីហាឆ្នាំ ២០២១ ដង្កូវកើតរួចបំផ្លាញចម្ការដូងមួយចំនួននៅតំបន់ភូមិកាវម៉ោក ឃុំតឹងហ្វា ស្រុកទីវកឹងជាមួយផ្ទៃដី ២,៧ ហិកតារបស់គ្រួសារកសិករ ០៤ គ្រួ។ អត្រាដង្កូវបំផ្លាញខូចដូងពី ៦០%-៧០%។ ក្រោយពេលនោះ អង្គភាពបានសហការជាមួយមូលដ្ឋានដំណើរការបាញ់ថ្នាំកម្ចាត់ ដោយប្រភេទថ្នាំ Ematin 60EC លាយជាមួយ Emaamectin benzoate 60g/l (កម្រិតបាញ់ក្នុងមួយហិកតា ០១ លីត្រ)។
24/09/2021 08:11
ប៉ុន្មានឆ្នាំកន្លង ក្រៅពីការពង្រីករបរចិញ្ចឹមជលផល គ្រួសារកសិករជាច្រើននៅឃុំឡុងហ្វា ស្រុកចូវថាញ់បានជ្រើសយករបរចិញ្ចឹមពពែដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារនាំមកលទ្ធផលខ្ពស់។ យើងខ្ញុំបានទៅកាន់គ្រួសារបង កេវវ៉ាំងឡែ នៅភូមិសែវរ៉ាញ់ ឃុំឡុងហ្វាជាកសិករម្នាក់ក្នុងចំណោមមាមីងកសិករឈានមុខក្នុងការចិញ្ចឹមពពែ។
21/09/2021 15:55
បច្ចុប្បន្ននេះ ផ្កាស្រលិត(វល្លិ៍មានផ្កាក្លិនក្រអូបអាចស្លឬឆាបាន)ជាបន្លែមួយក្នុងបណ្តាប្រភេទ បន្លែបានអតិថិជនចូលចិត្តយកមកច្នៃធ្វើម្ហូប ផ្តល់ជីវជាតិច្រើនក្នុងការហូបចុកប្រចាំថ្ងៃរបស់គ្រួសារ។ ហេតុនោះ ទម្រង់ដាំផ្កាស្រលិតនៅនិងផ្ទះកំពុងមានការរីកចម្រើន រួមចំណែកឆ្លើយតបតម្រូវការពេលអាហារនិងបង្កប្រភពចំណូលល្អបង្គួរ អាស្រ័យដោយតម្លៃសេដ្ឋកិច្ចពីផ្កាស្រលិត នាំមកមិនចាញ់បណ្តាប្រភេទបន្លែផ្សេងៗដូចជា៖ ផ្ទី ននោង។ល។ ឡើយ។