
ក្រោយពេលផ្សព្វផ្សាយអនុវត្តលើកទី ១ ជាមួយការយកសំណាកតេស្តរហ័សរកជំងឺកូវីដ-១៩ ចំពោះសំណាកជាង ៨៥០ ប្រភេទចំពោះមនុស្សបានតេស្តរហ័សជាង ២៥.៤០០ នាក់ ចាប់ផ្ដើមពីថ្ងៃទី ២៩-៣១ សីហាឆ្នាំ ២០២១ ការយកសំណាកតេស្តរហ័សលើកទី ២ បានផ្សព្វផ្សាយអនុវត្តលើភូមិសាស្រ្ដទីក្រុងត្រាវិញ។
03/09/2021 08:52
បច្ចុប្បន្ន របរចិញ្ចឹមគោនៅឃុំឡុងស៊ើង ស្រុកកូវង៉ាងកំពុងរីកចម្រើន ទូទាំងឃុំមានគ្រួសារជាង ៧០០ គ្រួចិញ្ចឹមគោជិត ៥.០០០ ក្បាល។ ដើម្បីឆ្លើយតបតម្រូវការចំណីសម្រាប់គោ គិតតាំងពីដើមឆ្នាំ ២០២១ មកទល់ពេលនេះ មាមីងកសិករក្នុងឃុំបង្វែរផ្ទៃដីផលិតស្រូវអន់ប្រសិទ្ធភាព ៣,២ ហិកតាមកដាំស្មៅ។ បង្កើនចំនួនផ្ទៃដីបានបង្វែរមកដាំស្មៅរបស់ឃុំឡើង បាន ១៨,៦ ហិកតា ។
03/09/2021 08:46
កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២១ លោកឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ចុះហត្ថលេខាផ្សាយសេចក្ដីសម្រេចចិត្តលេខ ១៧៣០/QĐ-UBND ស្ដីពីការផ្ដល់សច្ចាប័នផែនការកម្ចាត់ជំងឺរលាកពកស្បែកលើសត្វគោ ក្របីនៅបណ្ដាឃុំតឹងហ៊ីប ឡុងហ៊ីប និងង៉ុកបៀង ស្រុកថ្កូវ សរុបថវិកា ជាង ១៣,៩ ពាន់លានដុង។ ទន្ទឹមនឹងនោះ ប្រគល់ឲ្យមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទធ្វើអធិបតីសហការជាមួយបណ្ដាមន្ទីរ ផ្នែកដែលពាក់ព័ន្ធ និងគណៈកម្មាធិការប្រជាជនបណ្ដាស្រុក ទីផ្សាររួមខេត្ត ក្រុង ចាត់តាំងអនុវត្ត។
03/09/2021 08:35
កាលពីថ្ងៃទី ២៧ សីហា លោកស្រី ថាច់ធីធូហា សមាជិកាគណៈប្រតិបត្តិការបក្សខេត្ត ប្រធានសម្ព័ន្ធពលករខេត្តអញ្ជើញទៅជូនអំណោយរបស់អគ្គសម្ព័ន្ធពលករវៀតណាម និងសម្ព័ន្ធពលករខេត្ត ១.៦២៥ ចំណែកដល់ស្រុកទីវកឹង ដើម្បីឧបត្ថម្ភដល់សមាជិកសហជីព និងកម្មករក្រុមហ៊ុនចំកាតស្បែកជើងម៉ីផុង ជួបលំបាកអាស្រ័យអាសន្នរោគកូវីដ-១៩។
31/08/2021 08:13
មជ្ឈមណ្ឌលព័ត៌មាន និងអនុវត្តវិទ្យាសាស្រ្ដបចេ្ចកវិទ្យា ស្ថិតក្រោមឱវាទមន្ទីរវិទ្យាសាស្រ្ដនិងបច្ចេកវិទ្យា ខេត្តត្រាវិញទើបអនុវត្តជោគជ័យការលើកកម្ពស់កន្សោមតម្លៃពូជសណ្ដែកដី ០២ ប្រភេទ៖ ពូជ LDH០៩ និង LDH១២។ បធានបទបានអនុវត្តនៅ ០៣ កន្លែងគឺស្រុកកូវង៉ាង យ្វៀងហាយ និងថ្កូវជាមួយផ្ទៃដីរួម ១២.០០០ ម៉ែត្រក្រឡា។ ក្រោយពេលប្រមូលផលបាន ០២ រដូវ ពូជសណ្ដែកដី LDH១២ ក្នុងមួយហិកតា ទិន្នផលខ្ពស់បំផុត ៩,២ តោន ចំណែកពូជសណ្ដែកដី LDH០៩ ក្នុងមួយហិកតាទិន្នផលមធ្យម ៩,១ តោន ខ្ពស់ជាងពូជសណ្ដែកដីធម្មតាពី ១០-១៥%។ សណ្ដែកដីជាដំណាំងាយដាំ ចំណាយទុនតិច សមស្របជាមួយតំបន់ដីឥដ្ឋល្បាយខ្សាច់។
31/08/2021 08:08
ខេត្តត្រាវិញកំពុងផ្តុំកម្លាំងឧបត្ថម្ភកសិករក្នុងខេត្តបន្តការបង្វែរផ្ទៃដីដាំអំពៅ ផ្ទៃដីផលិតស្រូវផ្តល់ផលទាប ១.៥៥០ ហិកតាមកដាំដំណាំ ចិញ្ចឹមសត្វផ្សេងៗ ដើម្បីសម្រេចទិសដៅបង្វែរផ្ទៃដីផលិតផ្តល់ផលទាប ៣.០០០ ហិកតាក្នុងឆ្នាំ ២០២១។
27/08/2021 07:44
អ្នកចម្ការត្រឹងវ៉ាំងអ៊ុក នៅភូមិតឹងគ្វី ១ ឃុំអាងភូតឹង ស្រុកកូវកែសួរ៖ ក្នុងរយៈពេលដើមសាវម៉ាវ ចេញផ្កា និងក្នុងដំណាក់កាលផ្លែកើតជំងឺអ្វី ហើយរបៀបបង្ការកម្ចាត់ដូចម្តេច?
27/08/2021 07:38
ខេត្តត្រាវិញកំពុងផ្ដុំបណ្ដាវិធីសាស្រ្តដើម្បីបង្កើនប្រសិទ្ធភាពប្រើប្រាស់ដីផលិតស្រូវ។ គោលដៅ វិធីសាស្រ្តដំណាក់កាល ២០១៥-២០៣០ ផ្ទៃដីផលិតស្រូវក្នុងមួយឆ្នាំៗសម្រេចប្រមាណ ២០០.០០០ ហិកតា បរិមាណផលសម្រេចពី ០១-១,២ លានតោន ក្នុងនោះ ស្រូវសរីរាង្គសម្រេចពី ២.០០០ ហិកតាដល់ ៣.៥០០ ហិកតា និងស្រូវស្អាតសម្រេចពី ២០.០០០ ហិកតាដល់ ៣០.០០០ ហិកតា។
24/08/2021 08:06
តាមដំណឹងពីការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកកូវកែ ដើម្បីម្ចាស់ការក្នុងការងារបង្ការទប់ទល់ជាមួយនឹងព្យុះទឹកជំនន់ក្នុងបណ្ដាខែចុងឆ្នាំ ២០២១ និងដើមឆ្នាំ ២០២២ ឆ្លងតាមការពិនិត្យអង្កេតជាក់ស្ដែងនៅលើភូមិសាស្រ្ដបណ្ដាឃុំប្របមាត់ទន្លេបាសាក់ បច្ចុប្បន្ន មានទំនប់ ២៨ កន្លែង សរុបប្រវែង ៧,៥០៧ គីឡូម៉ែត្រ ត្រូវការពង្រឹង ជម្នះការបាក់ស្រុត។ ក្នុងនេះមានសំណង់អាស្រ័យដោយថវិកាស្រុកវិនិយោគកសាង ១១ សំណង់(ប្រវែង ១,១១២ គីឡូម៉ែត្រ តាមការប៉ាន់ស្មាន ២,៤៤៣ ពាន់លានដុង) រួមមាន បង្កើនកម្រិតទំនប់ ០១ កន្លែង (ប្រវែង ០,៧៥ គីឡូម៉ែត្រ) និងពង្រឹងជម្នះការបាក់ស្រុតទំនប់ ១០ កន្លែង ប្រវែង ៣៦២ ម៉ែត្រ អំពីប្រភពកម្លាំងអនុវត្តនៅទីកន្លែង (សម្ភារសំណង់ ថ្ងៃពលកម្ម) ជួសជុលសំណង់ ១៧ កន្លែង ប្រវែង ៦,៣៩៥ គីឡូម៉ែត្រ (បង្កើនកម្រិតទំនប់ ០៣ កន្លែង ប្រវែង ៥,៩ គីឡូម៉ែត្រ ពង្រឹង ជម្នះការបាក់ស្រុត ១៤ កន្លែង ប្រវែង ០,៤៩៥ គីឡូម៉ែត្រ)។
24/08/2021 07:53
ស្ថិតក្នុងស្ថានភាពអាសន្នរោគកូវីដ-១៩ រាតត្បាតស្មុគស្មាញ អាស្រ័យហេតុនោះ ការងារបង្ការទប់ស្កាត់ជំងឺបានបក្ខភាគឃុំតាមង៉ាយ ស្រុកកូវកែកំណត់ជាភារកិច្ចសំខាន់គប្បីអនុវត្តម៉ឹងម៉ាត់ ជាមួយស្មារតី “ប្រឆាំងនឹងជំងឺដូចប្រឆាំងខ្មាំង”។ ទន្ទឹមនឹងនោះ ការស្ដារបណ្ដាសកម្មភាពផលិត-ធ្វើអាជីវកម្មក៏បានឃុំផ្សព្វផ្សាយ ឧបត្ថម្ភ បង្កលក្ខណៈឲ្យប្រជាជនពង្រីកការផលិត ដឹកជញ្ជូនមុខទំនិញប៉ុន្តែត្រូវអនុវត្តម៉ឹងម៉ាត់បណ្ដាវិធានការបង្ការទប់ស្កាត់ជំងឺ។ល។
20/08/2021 09:02
ទោះបីជួបការលំបាកច្រើនអាស្រ័យស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ ប៉ុន្តែដោយសារមានការខិតខំរបស់ទូទាំងផ្នែកព័ន្ធដារ ការសហការយ៉ាងសកម្មរបស់អាជីវកម្ម ក្នុង ០៧ ខែដើមឆ្នាំ ២០២១ សរុបថវិការដ្ឋប្រមូលបាន ៦.៤១២ ពាន់លានដុង សម្រេច ៦៣% នៃគម្រោងថវិកា កើន ០៥% ប្រៀបនឹងរយៈពេលជាមួយនៃឆ្នាំមុន។ ក្នុងនោះ ចំនួនប្រមូលលើភូមិសាស្រ្តខេត្តបាន ៣.៥៦២,២៤៥ ពាន់លានដុង សម្រេច ៧១,២៤% នៃគម្រោងថវិកាដែលគណៈកម្មាធិការប្រជាជនខេត្តប្រគល់ឲ្យ (គម្រោងថវិកា ៥.០០០ ពាន់លានដុង) កើន ២៤,៤៥% ប្រៀបនឹងរយៈពេលជាមួយដំណាក់កាលដូចគ្នានៃឆ្នាំមុន។