
ដើម្បីឆ្លើយតបតម្រូវការទីផ្សារក៏ដូចជារកទិសដៅថ្មីដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ កសិករ មួយចំនួន ក្នុងនោះមានអតីតយុទ្ធជនត្រឹងវ៉ាំងដៀន នៅភូមិស្វាយលើ ឃុំលឺវង៉ីបអាញ់ ស្រុកថ្កូវបានអនុវត្តវិសោធនកម្មទម្រង់ចិញ្ចឹមជ្រូកព្រៃ។ ជំហានដំបូងបានបង្ហាញឲ្យឃើញថា ទម្រង់ចិញ្ចឹមប្រភេទសត្វនេះមិនសូវមានហានិភ័យ និងផ្ដល់លទ្ធផលសេដ្ឋកិច្ចខ្ពស់។
06/06/2023 10:14
ភូមិត្រពាំងវែង ឃុំញីទ្រឿង ស្រុកកូវង៉ាង មានគ្រួសារប្រជាជនជិត ៥០០ គ្រួ ដោយមានចំនួនមនុស្សរាយជាង ២.៧០០ នាក់ ក្នុងនោះជនរួមជាតិខ្មែរស្រូបយកអត្រាជាង ៩៦%។ ភូមិនៅមានគ្រួសារក្រីក្រ ១២ គ្រួ គ្រួសារជិតក្រជាង ៣០ គ្រួ។ ក្នុងនោះមានគ្រួសារ ០៥ គ្រួស្ថិតក្នុងមុខសញ្ញាគាំពារសង្គម។ តាមផែនការដល់ចុងឆ្នាំ ២០២៣ នឹងមានគ្រួសារក្រីក្រ ០៦ គ្រួបាន ចាកផុតពីភាពក្រីក្រ និងគ្រួសារជិតក្រ ១២ គ្រួបានចាកផុតពីភាពជិតក្រ។
06/06/2023 10:02
អនុវត្តសម្រេចជោគជ័យ សេចក្តីសម្រេចចិត្តបក្ខភាគឃុំឆ្នាំ ២០២៣ តាំងពីដើមឆ្នាំ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំបានយកចិត្តទុកដាក់ចង្អុលការផ្លាស់ប្តូររចនាសម្ព័ន្ធផលិតតាមទិសដៅពហុសណ្ឋានពូជដំណាំ សត្វចិញ្ចឹម រួមជាមួយនឹងអនុវត្តវិទ្យាសាស្ត្រ-បច្ចេកទេសក្នុងការផលិតកសិកម្ម នៅមូលដ្ឋាន វិវឌ្ឍស្ថិរភាព។
19/05/2023 09:43
សមាគមសហព័ន្ធន៍នារីឃុំ ង៉ូវឡាក ស្រុកយ្វៀងហាយ មានសមាជិកាជាង ២.៨៣០ នាក់។ ក្នុងនោះ មានសមាជិកាក្រីក្រ ១៤៥ នាក់ (សមាជិកាខ្មែរក្រីក្រ ៩៨ នាក់)។ ដើម្បីគិតគូរដល់ជីវភាពគ្រួសារសមាជិកាក្រីក្រ សមាគមនារីឃុំ តែងយកចិត្តទុកដាក់អនុវត្តគោលនយោបាយសុខុមាលភាពសង្គម ភ្ជាប់ជាមួយនឹងការបង្កើតការងារធ្វើ ផ្តើមអាជីពជូនសមាជិកានិយាយរួម សមាជិកាខ្មែរ និយាយដោយឡែក។
16/05/2023 09:00
ដើម្បីពង្រីកការផលិតកសិកម្មតាមទិសដៅស្ថិរភាព បង្កើនជីវភាព ប្រជាជន បក្ខភាគ គណៈកម្មាធិការប្រជាជនឃុំង៉ាយស្វៀង ស្រុកថ្កូវបានអនុវត្តរវៀសរវៃ បណ្តា គោលនយោបាយឧបត្ថម្ភរបស់ខេត្ត និងស្រុក ក្នុងការផ្លាស់ប្ដូរពូជដំណាំ សត្វចិញ្ចឹមដែលមានតម្លៃសេដ្ខកិច្ច ពង្រីកតាមទិសដៅបង្កើតកន្សោមមុខទំនិញ ដែលមានតម្លៃសេដ្ឋកិច្ច និងធានាសុវត្តិភាពអនាម័យ អាហារ។
16/05/2023 08:36
អនុវត្តកម្មវិធីគោលដៅជាតិស្ដីពីការងារកាត់បន្ថយភាពក្រីក្រសិ្ថរភាព ឃុំតឹបស៊ើង ស្រុកថ្កូវតែងផ្ដុំបណ្ដាប្រភពកម្លាំងផ្សព្វផ្សាយអនុវត្តល្អបណ្ដាកម្មវិធី គម្រោងការរបស់មជ្ឈិម របស់ខេត្ត និងមូលដ្ឋានដើម្បីជួយឱ្យគ្រួសារក្រីក្រ ជិតក្រមានលក្ខណៈឈានឡើងចាកផុតភាពក្រីក្រសិ្ថរភាព។
17/04/2023 10:11
នៅក្បែរផ្លូវជាតិលេខ ៥៣ ស្ថិតនៅភូមិពលទេព ឃុំធ្វឹងហ្វា ស្រុកកូវង៉ាង មានអាសយជនមួយជំនាញខាងផលិតគុយទាវស្នងបន្តពីចាស់ទុំជាច្រើនជំនាន់។ ពេលមូលដ្ឋានកសាងផលិតផល OCOP ផលិតផលនោះមិនត្រឹមតែសម្រេចសម្បទាតាមការកំណត់ បណ្ដាគ្រួសារដែលចូលរួមផលិត នៅទាំងបានចូលរួមជាមួយសហករណ៍ដោយមានឈ្មោះថាសហករណ៍គុយទាវពលទេព ជួយឱ្យផលិតផលរបស់មាមីងនៅទីនោះមានលក្ខណៈបានប្រសព្វជាមួយបណ្ដាទីផ្សារនៅក្នុងនិងក្រៅខេត្ត។
17/04/2023 09:34
ជាមួយនឹងតួនាទីជាស្ពានមេត្រីភាពរវាងគណៈកម្មាធិការបក្ស រដ្ឋអំណាច និងប្រជាជន ក្នុងបណ្ដាឆ្នាំកន្លង អ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរលើភូមិសាស្រ្តខេត្តតែងរួមដំណើរជាមួយមូលដ្ឋានផ្សព្វផ្សាយ អនុវត្តបណ្តាកម្មវិធី គោលនយោបាយរបស់បក្ស និងរដ្ឋ រួមចំណែកយ៉ាងសកម្មក្នុងការកសាងជនបទថ្មី ពង្រីកសេដ្ឋកិច្ច-សង្គម កាត់បន្ថយភាពក្រីក្រក្នុងតំបន់ជនរួមជាតិខ្មែរ។
17/04/2023 08:13
ដើម្បីដោះស្រាយការលំបាកអំពីប្រាក់ទុន បទពិសោធន៍ ច្រកចេញសម្រាប់ផលិតផលរបស់បងប្អូននារីខ្មែរ សមាគមសហព័ន្ធនារីឃុំថាញ់ហ្វាស៊ើង ស្រុកកូវង៉ាងតែងរួមដំណើរ និងក្លាយជា “ទីបង្អែក” ក្នុងការបំផុសចលនាសមាជិកាចូលរួមក្រុមសហការផលិត បណ្តាទម្រង់របស់សមាគម ដើម្បីពង្រីកសេដ្ឋកិច្ច ឈានឡើងរួចផុតពីភាពក្រីក្រស្ថិរភាព។
17/04/2023 07:30
ហាមតឹងជាឃុំស្ថិតនៅតំបន់ជ្រៅរបស់ស្រុកថ្កូវ ជាមូលដ្ឋានដែលមានជនរួមជាតិខ្មែររស់នៅស្មើ នឹង ៨១,៥២% នៃចំនួនប្រជាជន។ ឃុំមានភូមិចំនួន ៧ មានគ្រួសារប្រជាជនចំនួន ២.៣៨៩ គ្រួ ដោយមានចំនួនមនុស្សរាយ ១០.៥៥៥ នាក់។ ជាឃុំកសិកម្ម ប្រជាជនមូលដ្ឋានជំនាញខាងការផលិតស្រូវ ដាំអំពៅ ចិញ្ចឹមជលផល ជាពិសេសមូលដ្ឋានមានរបរដាំកក់ ត្បាញកន្ទេល។ ឃុំហាមតឹង មានផ្ទៃដីចំនួន ២.១៦១,១៥ ហិកតា ដីកសិកម្មចំនួន ១.៤៨២,៥៧ ហិកតា ស្រូបយកអត្រា ៦៨,៦០% នៃផ្ទៃដីធម្មជាតិ។ ក្នុងនោះ ផ្ទៃដីដាំកក់មានចំនួន ១៦,៥ ហិកតា ផ្ដល់ផលកក់ស្ងួតបានចំនួន ៩០,៧៥ តោនក្នុងមួយឆ្នាំ គ្រប់ផ្គត់ផ្គង់វត្ថុធាតុឱ្យរបរត្បាញកន្ទេលនៅមូលដ្ឋាន។