
មិនត្រឹមតែជាភេទនារីធ្វើសេដ្ឋកិច្ចពូកែ មានបងប្អូននារីភាគច្រើនទៀតនៅទាំង ទទួលរ៉ាប់រងការងារមហាជន រួមចំណែកជំរុញបណ្ដាកិច្ចចលនារបស់មូលដ្ឋានឲ្យកាន់តែរីកចម្រើនទៀតផង។ តួយ៉ាងដូចជាបងស្រី គឹមធីង៉ុកហាញ់ ប្រធានសាខាសមាគមនារីភូមិកោះសាន្ត ឃុំហ៊ីបហ្វា ស្រុកកូវង៉ាងជាគំរូ។
15/11/2022 08:33
តាមផែនការផលិតស្រូវរដូវសម្រកឆ្នាំនេះ ស្រុកទីវកឹងនឹងចុះពូជ ១០.៥៧០ ហិកតា។ រយៈពេលចុះពូជចាប់ផ្តើមពីថ្ងៃទី ០៤ វិច្ឆិកា ឆ្នាំ ២០២២ ដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ ដោយចែកចេញជា ០២ លើក។ លើកទី ០១ ចុះពូជចាប់ពីថ្ងៃទី ០៤-២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ចំនួន ១.៥៤៣ ហិកតា រួមមានបណ្តាឃុំ៖ ហ៊ីវទឺ ហ៊ីវទ្រុង តឹបង៉ាយ ភូកឹង តឹងហ៊ុង និងតឹងហ្វា។ លើកទី ០២ ចាប់ពីថ្ងៃទី ០៥-៣០ ខែធ្នូ ឆ្នាំ ២០២២ ចំនួន ៩.០២៧ ហិកតា រួមមាន៖ ទីប្រជុំជនទីវកឹង ឃុំហ៊ីវទឺ ហ៊ីវទ្រុង តឹបង៉ាយ ង៉ាយហ៊ុង ភូកឹង ឡុងថើម តឹងហ៊ុង តឹងហ្វា និងហ៊ុងហ្វា។ យោងតាម លក្ខណៈជាក់ស្តែងរបស់មូលដ្ឋានដែលអាចបែងកាលបរិច្ឆេទចុះពូជឲ្យបានសមស្រប ប៉ុន្តែត្រូវធានាការចុះពូជឲ្យបានព្រមៗគ្នានៅលើវាលស្រែនីមួយៗដើម្បីជៀស វាងដង្កូវក្រា និងជំងឺផ្សេងៗ។ ក្នុងរដូវនេះ ផ្នែកកសិកម្មប្រកាសព្រមានឲ្យមាមីងកសិករ គប្បីប្រើប្រាស់បណ្តាប្រភេទពូជស្រូវដែលបានទទួលស្គាល់ ដូចជា៖ OM ៥៤៥១, OM ១៨, OM ៤៩០០ ដាយថើយ ៨ បណ្តាពូជ OM 429, RVT។ ដោយឡែកក្រុមពូជ IR ៥០៤០៤០, ML ២០២ អាចផលិតបន្ត ប៉ុន្តែកុំឲ្យលើសពី ២០% នៃផ្ទៃដីចុះពូជ។
03/11/2022 16:05
ការផលិតស្រូវគុណភាពខ្ពស់ដោយមានការចងសម្ព័ន្ធផលិតភ្ជាប់ជាមួយការធានាប្រមូល ទិញកសិផលកំពុងបានមូលដ្ឋានជាច្រើននៅក្នុងខេត្តអនុវត្ត។ គោលដៅគឺជួយឲ្យមាមីងកសិករ ជាពិសេសនៅតំបន់ជនជាតិខ្មែរផលិតកសិផលពីមួយថ្ងៃទៅមួយថ្ងៃកាន់ តែមានគុណភាព និងមានប្រភពចំណូលខ្ពស់។
01/11/2022 14:26
តម្លៃផ្លែហ្គឹកបច្ចុប្បន្ន ដែលបានបណ្ដាមូលដ្ឋាន និងអាជីវកម្មប្រមូលទិញដោយកម្រិតលំនឹងបង្គួរក្នុងមួយគីឡូក្រាមពី ៨.០០០ - ៩.០០០ ដុង ពេលខ្លះឡើងដល់ ១៥.០០០ ដុងក្នុងមួយគីឡូក្រាម។ នេះជាដំណាំដែលសមស្របនឹងបណ្ដាតំបន់ដីដែលទើបឡើងជាចម្ការឬក៏ដីផ្នោរ ដីខ្សាច់នៅជុំវិញផ្ទះ។ល។ ក្រោយពេលដាំបានពី ៨-១០ ខែ ហ្គឹកចាប់ផ្ដើមផ្តល់ផ្លែ។
17/10/2022 08:21
ភូមិជ្រៃគោក ឃុំដូងស្វឹង ស្រុកយ្វៀងហាយ មានគ្រួសារប្រជាជន ៣៨៥ គ្រួ ដោយមានចំនួនមនុស្សរាយ ១.៦៤២ នាក់។ ក្នុងនោះជនរួមជាតិខ្មែរជាង ១៥,៣%។ មាមីងជនរួមជាតិខ្មែរតែងចូលជ្រោមជ្រែងជាមួយមូលដ្ឋានកសាងភូមិជនបទថ្មី។ ឆ្នាំ ២០២១ ភូមិបានទទួលស្គាល់សម្រេចលក្ខឋានភូមិវប្បធម៌ ជនបទថ្មី។
27/09/2022 09:47
ធ្វើដំណើរតាមផ្លូវជនបទថ្មីទៅកាន់ភូមិចាកអាគ្រោង ឃុំភូកឹង ស្រុកទីវកឹង ក្នុងបណ្ដាថ្ងៃជិតដល់បុណ្យសែនដូនតា យើងខ្ញុំកត់សម្គាល់បាននូវក្ដីរីករាយរបស់ជនរួមជាតិខ្មែរនៅទីនោះ។
06/09/2022 09:08
អនុវត្តកម្មវិធីគោលដៅជាតិបន្ថយភាពក្រីក្រចីរភាពដំណាក់កាល ២០២១-២០២៥ ស្រុកកូវង៉ាងចំណាយថវិកាជិត ៤,៨ ពាន់លានដុង ក្នុងនោះ ថវិកាមជ្ឈិម ៣,៥៥ ពាន់លានដុង ថវិកាមូលដ្ឋាន ៥៣៣ លានដុង ទុនប្រមូលស្របច្បាប់ផ្សេងៗ ៧១១ លានដុងឧបត្ថម្ភដល់ពលករ អាទិភាពចំពោះពលករស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារដែលទើបរួចផុតពីភាពក្រីក្រនៅតំបន់ជ្រៅ តំបន់ជនរួមជាតិខ្មែរឲ្យមានការងារធ្វើចីរភាព។ យោងតាមនោះ ការិយាពលកម្ម-យុទ្ធជនពិការនិងសង្គមកិច្ចធ្វើជាអធិបតីសហការជាមួយបណ្តាការិយាល័យ គណៈ ផ្នែកស្រុកដែលពាក់ព័ន្ធចាត់តាំងអនុវត្តឧបត្ថម្ភបង្កការធ្វើងារ ចីរភាព ផ្តល់ព័ត៌មានទីផ្សារការងារ ពហុសណ្ឋានបណ្តាសកម្មភាពសេវាកម្មការងារធ្វើ គួបបន្តភ្ជាប់ព័ត៌មានផ្គត់ផ្គង់តម្រូវការពលករ ប្រដាប់ឧបករណ៍បច្ចេកវិទ្យាព័ត៌មានដើម្បីភាវូបនីយកម្មប្រព័ន្ធព័ត៌មានទីផ្សារការងារ បង្កើតវេទិការផ្តោះប្តូរអំពីការងារធ្វើបន្តផ្ទាល់ និងកសាងបណ្តាមូលដ្ឋានទិន្នន័យ។ កសាងមូលដ្ឋានទិន្នន័យស្ដីពីការងារស្វែងរកមនុស្ស-មនុស្សស្វែងរកការងារ។ ឧបត្ថម្ភទំនាក់ទំនងការងារធ្វើ។ល។
30/08/2022 05:36
លោកង្វៀងវ៉ាំងង៉ា ប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាងបានឲ្យដឹង៖ អនុវត្តសេចក្តីសម្រេចចិត្តលេខ ១៣៣៣/QĐ-UBND ចុះថ្ងៃទី ១៩ កក្កដា ឆ្នាំ ២០២២ របស់គណៈកម្មាធិការប្រជាជនខេត្តផ្សាយផែនការអនុវត្ត កម្មវិធីទិសដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី ១ (ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥) ទន្ទឹមនឹងនោះអនុវត្តល្អបណ្តាគោលដៅពង្រីកសេដ្ឋកិច្ច វប្បធម៌ សង្គមភ្ជាប់ជាមួយការកសាងស្រុកជនបទថ្មី ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ស្រុកកូវង៉ាងផ្តុំអនុវត្តគោលនយោបាយដោះស្រាយការងារធ្វើ បង្កការងារធ្វើ បំបាត់ភាពក្រីក្រក្នុងតំបន់ជនជាតិខ្មែរ។
30/08/2022 05:28
ឃុំថាញ់ហ្វាស៊ើង ជាឃុំមួយក្នុងចំណោមឃុំទាំង ៨ នៃស្រុកកូវង៉ាងដែលមាន គ្រួសារជនរួមជាតិខ្មែរ ១.៥២៤/២.១៣៧ គ្រួសាររួមលើភូមិសាស្រ្ត។ ឃុំបានទទួលស្គាល់ឃុំជនបទថ្មីនៅក្នុងឆ្នាំ ២០២១ សព្វថ្ងៃឃុំកំពុងបន្តការខិតខំកសាង សម្រេចឃុំជនបទថ្មីលើកកម្ពស់នៅក្នុងឆ្នាំ ២០២៣។
02/08/2022 08:55
ចាប់ផ្ដើមកសាងជនបទថ្មីប៉ុន្មានឆ្នាំមកអាយនេះ បក្ខភាគ និងប្រជាជនឃុំញីត្រឿង ស្រុក កូវង៉ាងបានបញ្ចេញកម្លាំងប្រឡងប្រណាំងរៀនសូត្រ ធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិ យាបថហូជីមិញ រួមដៃអនុវត្តបណ្ដាសំណង់ កិច្ចការ បង្កបានជាភាពរីកចម្រើនថ្មីធ្វើឲ្យមា នការផ្លាស់ប្ដូរទិដ្ឋភាពជនបទ ជីវភាពមាមីងខ្មែរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន។