
24/05/2022 09:08
កន្លងហើយ លោកឡេថាញ់បិញ សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តធ្វើជាប្រធានក្រុមប្រតិភូ រួមជាមួយតំណាងថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកខេត្តអញ្ជើញទៅធ្វើការត្រួតពិនិត្យស្ថានភាពអនុវត្តលក្ខឋានស្រុកជនបទថ្មីនៅស្រុកកូវង៉ាង។ ទទួលបដិសណ្ឋារៈ និងធ្វើការជាមួយក្រុមប្រតិភូ មានអ្នកស្រី ត្រឹងធីគីមជុង សមាជិកាគណៈប្រតិបត្តិការបក្សខេត្ត លេខាបក្សស្រុក លោកង្វៀងវ៉ាំងង៉ា ប្រធានគណៈកម្មាធិការប្រជាជនស្រុកកកូវង៉ាង និងថ្នាក់ដឹកនាំបណ្តាការិយាល័យ គណៈ ផ្នែកស្រុក។
17/05/2022 07:34
ដំណាក់កាល ២០២២‑២០៣០ ខេត្តត្រាវិញអនុវត្តភារកិច្ច ដំណោះស្រាយជាច្រើនពង្រីកទីផ្សារពលកម្មទាំងស្រុង ស្ថិរភាពតាមទិសដៅទំនើប មានប្រសិទ្ធភាព។ ខេត្តដាក់ចេញគោលដៅដល់ឆ្នាំ ២០២៥ អត្រាពលករឆ្លងបានបណ្ដុះបណ្ដាលមានវិញ្ញាបនបត្រ សញ្ញាបត្រសម្រេច ៣៥% ដល់ឆ្នាំ ២០៣០ សម្រេច ៤០%។ អត្រាពលករមានបណ្ដាលទ្ធភាពបច្ចេកវិទ្យាព័ត៌មានសម្រេច ៨០% នៅឆ្នាំ ២០២៥ និង ៩០% នៅឆ្នាំ ២០៣០។ ខិតខំដល់ឆ្នាំ ២០៣០ អត្រាដាច់អាជីពនៅក្រោមពី ២% សមាមាត្រពលករធ្វើការនៅផ្នែកកសិកម្មដល់ឆ្នាំ ២០២៥ នៅ ៣៥% រួចដល់ឆ្នាំ ២០៣០ នៅ ៣០%។ អត្រាយុវជនមិនទៅរៀន ឬមិនបានបណ្ដុះបណ្ដាលក្រោមពី ៨%។ កងកម្លាំងពលករក្នុងអំឡុងអាយុ ៤៥% ចូលរួមគាំពារសង្គមនៅក្នុង ឆ្នាំ ២០២៥ និង ៦០% នៅឆ្នាំ ២០៣០។
13/05/2022 09:09
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។
06/05/2022 07:56
ប្រភពព័ត៌មានពីគណៈនាយកក្រុមហ៊ុនអគ្កិសនីត្រាវិញ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំង ខេត្តប្រិតសំចៃអគ្គិសនីបាន ៦.៥៩២.០៨៤ គីឡូវ៉ាតស្មើ ២,៣៣% បរិមាណផលអគ្គិសនីពាណិជ្ជ ផល (អគ្គិសនីពាណិជ្ជផលក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ ចំនួន ២.២១៣.២៣២ គីឡូវ៉ាត)។ អគ្គិសនីស្ថិតក្រោមឱវាទទាំង ០៩ សុទ្ធសឹងអនុវត្តការ ប្រិតសំចៃសម្រេច និងសម្រេចលើសកម្រិតផែនការ។ អំពីអគ្គិសនីពាណិជ្ជផលក្នុងត្រីមាស ទី ១ ឆ្នាំ ២០២២ អនុវត្តសម្រេច ២.២១៣.២៣២ គីឡូវ៉ាត។ អគ្គិសនីក្រោមឱវាទទាំង ០៩ សុទ្ធសឹងអនុវត្តសម្រេច និងសម្រេចលើសកម្រិតផែនការ។ ក្នុងនោះ កើនខ្ពស់បំផុត គឺអគ្គិសនីចូវថាញ់ ២,៥២% ទាបបំផុតគឺអគ្គិសនីទីផ្សាររួមខេត្តយ្វៀងហាយ ២,១១%។
02/05/2022 07:16
អ្នកស្រី ទ្រីវធីង៉ុកសាង សមាជិកាគណៈប្រតិបត្តិការបក្សស្រុក លេខាបក្សឃុំថាញ់ភូ ស្រុកកូវកែបានឲ្យដឹង៖ អាណត្តិកាល ២០១៧-២០២២ ចលនាសមាគមអតីតយុទ្ធជននៅឃុំបានរួមចំណែកជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានអនុវត្តល្អបណ្តាសកម្មភាពចូលរួមសហការ។ ឆ្លងតាមរយៈតួនាទីធ្វើជាគំរូ “កងទ័ពអ៊ំហូ”ក្នុងការចូលរួមពង្រីកសេដ្ឋកិច្ចបានជះឥទ្ធិពលដល់បណ្តាសមាជិក និងប្រជាជន។ ជាពិសេសគឺក្នុងចលនាអនុវត្តផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច (ពីដីផលិតស្រូវមកដាំឈើហូបផ្លែ ក្រូចពោធិ៍សាត់) បាននាំមកប្រសិទ្ធភាពក្នុងការងារបំបាត់ភាពក្រីក្រ។ល។
02/05/2022 07:10
សំណង់ស្ថិតនៅភូមិត្រាដែកឃុំង្វៀកហ្វា ស្រុកចូវថាញ់ ជាសំណង់មួយក្នុងបណ្តាសំណង់បានជ្រើសរើសអំណរព្រឹត្តិការណ៍ខួបអនុស្សាវរីយ៍ឆ្នាំទី ៣០ ទិវាបង្កើតខេត្តត្រាវិញឡើងវិញ (ខែឧសភា ឆ្នាំ ១៩៩២-ខែឧសភា ឆ្នាំ ២០២២)។
22/04/2022 08:14
លោកង្វៀងថាញ់ហ៊ុង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាងទើបចុះហត្ថលេខាផ្សាយសេចក្តីសម្រេចលេខ ៨៨០/QĐ-UBND អនុវត្តគម្រោងការឲ្យបុលទុបឧបត្ថម្ភបង្កការងារធ្វើ រក្សា និងបើកទូលាយការងារធ្វើដំណាក់កាល ២០២២-២០២៥។ សរុបទុនសម្រាប់អនុវត្តគម្រោងការដំណាក់កាល ២០២២-២០២៥ ប្រមាណ ១០០ ពាន់លានដុង។
19/04/2022 16:56
ស្រុកថ្កូវជាមូលដ្ឋានដែលមានមាមីងខ្មែររស់នៅច្រើនកុះករ អនុវត្តតាមគោលលំនាំ “ ទីណាមាននារី ទីនោះមានអង្គការសមាគម “ សមាគមសហព័ន្ធន៍នារីស្រុកថ្កូវបង្កើនការប្រមូលផ្តុំបងប្អូននារីខ្មែរចូលរួមក្នុងអង្គការសមាគមសម្រេចបានប្រសិទ្ធភាពខ្ពស់ រួមចំណែកបង្កើនអត្រាប្រមូលផ្តុំ ដើម្បីឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ច កសាងគ្រួសារសម្បូររុងរឿង និងសុភមង្គល។
19/04/2022 10:19
តាមប្រភពព័ត៌មាន Oddity Central បានឱ្យដឹងថា៖ ជារៀងរាល់ឆ្នាំមានសត្វទាឃ្លានរាប់ពាន់ក្បាលត្រូវបានគេដោះលែងទៅក្នុងវាលស្រែដ៏ធំមួយ ដើម្បីកម្ចាត់សត្វល្អិតចង្រៃ និងស្រូវចំបើងដែលនៅសល់ក្រោយប្រមូលផល។