11/07/2023 09:40
អតីតយុទ្ធជនត្រឹងវ៉ាំងដៀនថែទាំជ្រូកព្រៃ។
ឆ្នាំ ២០២២ អតីតយុទ្ធជនត្រឹងវ៉ាំងដៀនបានធនាគារគោលនយោបាយសង្គមស្រុកថ្កូវឲ្យ បុលទុន ៤០ លានដុងសម្រាប់អនុវត្តទម្រង់ចិញ្ចឹមជ្រូកព្រៃ។ បងដៀនឲ្យដឹងថា ផ្ដើមពីប្រភពទុនដែលបានបុលនោះ គ្រួសារបងទិញពូជជ្រូកព្រៃ ០៦ ក្បាលមកចិញ្ចឹម។ ការចិញ្ចឹមជ្រូកនេះមិនបាត់ពេលវេលាច្រើនថែទាំវាឡើយ ព្រោះចំណីសម្រាប់វាងាយរក។ យើងអាចបបរ ឬក៏លាយកន្ទក់ជាមួយដើមចេកឲ្យវាស៊ី។ នៅជុំវិញផ្ទះ បងឆ្លៀតដាំស្មៅ ត្រកួន ពេលសម្រាកពីការងារ បងកាត់បោះចូលក្នុងទ្រុងឲ្យជ្រូកស៊ីបន្ថែម ហើយ អាចទៅធ្វើការបន្តទៀត។ អតីតយុទ្ធជនត្រឹងវ៉ាំងដៀនឲ្យដឹងបន្ថែម ជ្រូកព្រៃមានកម្លាំងធន់នឹងជំងឺពូកែ ងាយចិញ្ចឹម។ បើយើងឲ្យស៊ីតែចំណីធម្មជាតិ (ស្មៅ បន្លែ ផ្លែ មើមឈើ) ក៏បាន ដូច្នោះហើយ កាត់បន្ថយបានប្រាក់ចំណាយក្នុងការចិញ្ចឹម។ ក្នុងមួយឆ្នាំ ជ្រូកមេកើតកូន ០២ ដង កើតម្ដងពី ០៥-០៨ ក្បាល។ កូនជ្រូកចិញ្ចឹមបានពី ៦-៧ ខែនឹងមានទម្ងន់ប្រហែល ២៥ គីឡូក្រាមអាចលក់បានជាមួយតម្លៃ ១២០.០០០ ដុងក្នុងមួយគីឡូក្រាម។
បច្ចុប្បន្ន ក្នុងទ្រុងជ្រូករបស់អតីតយុទ្ធជនត្រឹងវ៉ាំងដៀននៅមានជ្រូកមេ ០៣ ក្បាល ជ្រូកបា ០១ក្បាលនិងជ្រូកកូនចំនួន ០៥ ក្បាល។ តាមការគ្រោងទុកបងនឹងពង្រីកទម្រង់ ចិញ្ចឹមបន្ថែមជ្រូកមេ ០៩ ក្បាលនិងជ្រូកបា ០១ ក្បាលទៀតសម្រាប់បង្កាត់ពូជ។
អតីតយុទ្ធជនត្រឹងវ៉ាំងដៀនឲ្យជ្រូកស៊ីបន្លែ។
ឆ្នាំ ២០០៧ យុវជនត្រឹងវ៉ាំងដៀនទៅបំពេញកាតព្វកិច្ចយោធាដល់ឆ្នាំ ២០០៩។ បន្ទាប់ពីបានវិលត្រឡប់មកផ្ទះវិញ បងបានចូលរួមបម្រើការងារនៅមូលដ្ឋានដោយមានតួនាទី ជានគរបាលភូមិ ប្រធានសាខាសម្ព័ន្ធយុវជនភូមិ។ ដល់ឆ្នាំ ២០២១ បងបានទទួលនាទី ជាលេខាសាខាបក្សភូមិស្វាយលើរហូតមកទល់ពេលនេះ។ ដោយធ្លាប់បានលត់ដំក្នុងកង ជួរទ័ព បងខិតខំធ្វើការបណ្ដើរ រៀនសូត្របណ្ដើរ។ បច្ចុប្បន្ន បងទទួលបានសញ្ញាបត្រមហាវិទ្យាល័យផ្នែកខាងច្បាប់នៅសាកលវិទ្យាល័យត្រាវិញ។ នៅក្នុងតួនាទីណាក៏ដោយ បងតែងខិតខំដោយអស់ពីចិត្តដើម្បីផលប្រយោជន៍ប្រជាជននិងបានប្រជាជនគោរពស្រឡាញ់រាប់អានជានិច្ច។ ជាពិសេសក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ បងតែងធ្វើជាគំរូសម្រាប់ប្រជាជនធ្វើតាម៕
អត្ថបទ-រូបថត៖ ថាច់ហ្វាង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។