07/03/2023 09:01
កន្លងហើយថ្មីៗនេះ ស្ថានទូត Canada នៅ Mozambique សហការជាមួយកម្មាភិបាលគ្រប់គ្រងកសិកម្ម និងអភិវឌ្ឍន៍ជនបទលេខ ២ (ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ) ចាត់តាំងឲ្យកម្មាភិបាល អ្នកឯកទេសប្រទេសសាធារណរដ្ឋ Mozambique មកទស្សានានិងរៀនសូត្របទពិសោធន៍នៅសហករណ៍កសិកម្មព្រែកលប ឃុំតឹងហ៊ុង ស្រុកទីវកឹង។ តំណាងថ្នាក់ដឹកនាំមន្ទីរផែនការនិងវិនិយោគ សម្ព័ន្ធសហករណ៍ខេត្ត និងគណៈកម្មាធិការប្រជាជនស្រុកទីវកឹងចូលរួមជាមួយក្រុមប្រតិភូ។
ក្នុងដំណើរមកទស្សកិច្ច រៀនសូត្របទពិសោធន៍លើកនេះ ក្រុមប្រតិភូប្រទេស Canada និង Mozambique បានថ្នាក់ដឹកនាំសហករណ៍កសិកម្មព្រែកលបនាំទៅទស្សនាទម្រង់ និងឧទ្ទេសនាមរបៀបផលិតស្រូវគុណភាពខ្ពស់រដូវសម្រកឆ្នាំ ២០២២-២០២៣ របស់បណ្តាសមាជិកសហករណ៍នៅវាលស្រែភូមិព្រែកលប ឃុំតឹងហ៊ុង។ ស្រូវកំពុងស្ថិតក្នុងដំណាក់កាលទុំ រៀបចំប្រមូលផល និងបានផ្នែកកសិកម្មប៉ាន់ស្មានទទួលបានផល និងតម្លៃខ្ពស់។
ក្រុមភ្ញៀវប្រទេស Canada និង Mozambique ទស្សនាតម្រង់ផលិតស្រូវគុណភាពខ្ពស់។ រូបថត៖ តូវៀង
បច្ចុប្បន្ននេះ សហករណ៍មានសមាជិក ៥១៤ រូបចូលរួមហ៊ុនទុនជាង ០១ ពាន់លានដុង កើន ១០២ សមាជិកប្រៀបជាមួយពេលទើបបង្កើត។ ក្នុងរយៈពេលធ្វើសកម្មភាព ជារៀងរាល់ឆ្នាំសហករណ៍តែងកសាង កែទម្រង់ផែនការ យុទ្ធសាស្រ្តពង្រីកការផលិត ធ្វើអាជីវកម្ម។ ទន្ទឹមនឹងនោះដាក់ចេញទិសដៅ ភារកិច្ច ដំណោះស្រាយដើម្បីលើកកម្ពស់គុណភាពធ្វើសកម្មភាពរបស់ក្រុមប្រឹក្សាភិបាល គណៈនាយក និងគណៈត្រួតពិនិត្យ។ ប្រើប្រាស់ប្រភពទុនមានប្រសិទ្ធភាព អាទិភាពវិនិយោគបណ្តាទម្រង់ផលិតស្រូវតាមទិសដៅសរីរាង្គអតិសុខុមប្រាណ។ ផ្គត់ផ្គង់សម្ភារកសិកម្មមានគុណភាព ក្នុងផលិតផលអង្ករសុវត្ថិភាព។ល។ គួរចំណាប់អារម្មណ៍ គិតមកទល់ពេលនេះ សហករណ៍កសិកម្មព្រែកលបមានផលិតផល ០៣ ប្រភេទ (អង្ករព្រែកលបតឹងហ៊ុង អង្ករព្រែកលបទីវកឹង អង្ករព្រែកលបត្រាវិញ) បានទទួលស្គាល់ផលិតផល OCOP លំដាប់ផ្កាយ ៤។
ក្នុងពេលធ្វើការនេះ បណ្តាតំណាងប្រទេសមិត្តនៅទាំងយកចិត្តទុកដាក់ស្វែងយល់បន្ថែមអំពីបញ្ហាមួយចំនួនស្ដីពីការរៀបចំបេក្ខភាពបញ្ជាការ ត្រួតពិនិត្យសកម្មភាព មូលដ្ឋានបែងចែកប្រាក់ចំណេញឲ្យសមាជិក បង្កើតមូលនិធិសម្រាប់បង្ការ វិនិយោគឡើងវិញ និងបណ្តាសកម្មភាពដែលពាក់ព័ន្ធផ្សេងៗរបស់សហករណ៍ដើម្បីធានាឲ្យការរីកចម្រើនស្ថិរភាព មានប្រសិទ្ធភាពក្នុងសកម្មភាពផលិត អាជីវកម្ម៕
តូវៀង-តឹងង៉ុក
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។